Trash Hero ជាអាជីវកម្មមិនសូវល្អមើលតែជួយលុបបាត់កាកសំណល់ និងជួយរកប្រាក់ចំណូលដល់សហគមក្រីក្រ

បរទេស ៖ ថៃ ជាប្រទេសដែលសំបូរទៅតំបន់ទេសចរណ៍ និងធម្មជាតិមួយក្នុងតំបន់ ប៉ុន្តែក៏កំពុងទទួលរងនូវបញ្ហាគំរាមកំហែងដោយសារបញ្ហាកាកសំណល់កខ្វក់ ជាពិសេស
នៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រទាំងឡាយរបស់ខ្លួនផងដែរ។

អាជីវកម្ម Trash Hero ជាអាជីវកម្មបែបសង្គមមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញ និងកាត់បន្ថយផលប៉ះពាល់កាន់តែតិចតួចចំពោះវិបត្តិកាកសំណល់នៅតាមតំបន់ទាំងនោះ និងធ្វើឲ្យប្រសើរឡើងវិញនៃការរស់នៅរបស់សហគមន៍ដែលតែងតែធ្លាប់រងគ្រោះពីបញ្ហាបរិស្ថាន។ Trash Hero មិនត្រឹមតែគិតគូរខ្លាំងទៅដល់បរិស្ថានតែមួយមុខនោះទេ ប៉ុន្តែអាជីវកម្មមួយនេះក៏តែងតែរៀបចំជាព្រឹត្តិការណ៍អប់រំនៅតាមតំបន់ទេសចរសំខាន់ៗដើម្បីទប់ស្កាត់ការបោះចោលសំរាមដែលជាប្រភពនៃបញ្ហាផងដែរ។ អាជីវកម្មនេះជួយទាំងការសំអាតកាកសំណល់ជូនសហគមន៍ ហើយថែមទាំងផ្តល់នូវប្រាក់ចំណូលជូនសហគមន៍ផងដែរ ជាពិសេសពលរដ្ឋដែលមានជីវភាពក្រីក្រ។

Trash Hero ទទួលស្គាល់អំពីសារៈសំខាន់នៃកិច្ចខិតខំកែប្រែទំលាប់នៃការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរចំពោះបញ្ហាសំរាមក៏ដោយសារតែពួកគេបានធ្វើកិច្ចសហប្រតិបត្តិការ
ជាមួយនឹងបណ្តាសាលារៀនជាច្រើន និងមានការបណ្តុះបណ្តាលនូវវគ្គខ្លីៗស្តីអំពីបញ្ហាបរិស្ថាន។ វាមិនត្រឹមតែជួយឲ្យមនុស្សជំនាន់នេះយល់ដឹងអំពីវិធីសាស្ត្រដោះស្រាយចំពោះមុខនោះទេ តែវាក៏បានជួយផ្តល់ការត្រៀមខ្លួនសម្រាប់មនុស្សជំនាន់ក្រោយៗដែលបច្ចុប្បន្នជាសិស្ស-និស្សិតពាក់ព័ន្ធទៅនឹងបញ្ហាសង្គមមួយនេះ។

ថ្វីត្បិតតែត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃក៏ពិតមែន ប៉ុន្តែអង្គភាពបែបសហគ្រាសសង្គមមួយនេះបានក្លាយទៅជាអាជីវកម្មគំរូគួរឲ្យចង់រៀនសូត្រ និងយកបទពិសោធតាមពីសំណាក់សហគមន៍ក្រីក្រ និងសហគមន៍ដែលងាយរងផលប៉ះពាល់ផ្សេងទៀតមកពីប្រទេសជាង១០០លើពិភពលោក ជាពិសេសទៅលើការគិតគូរដល់បរិស្ថាន និងការផ្តល់អត្ថប្រយោជន៍ត្រឡប់វិញ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ