រយៈពេល​៥​ខែ ​កម្ពុជា នាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​​កើន​ឡើង​ជាង២​០​ភាគរយ​

ភ្នំពេញ៖ ក្នុងរយៈពេល​៥​ ​ខែ​​នៃ​ឆ្នាំ២០២៤ កម្ពុជា បាននាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​បាន​កើន​ឡើង​២​០​,​៦​៩​ ​ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​ដែល​រកចំណូល​បាន​៤​,​៨​៩​ ​ពាន់​លាន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា។​

យោង​តាម​ទិន្នន័យ​ដដែលបានឱ្យដឹងថា ​​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​ផ្នែក​ទាំងអស់​ដែល​ស្ថិតនៅ​ក្រោម​វិ​ស័យស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​មានដំណើរ​ការ​ល្អ​ដោយ​បាន​បង្កើន​ការនាំចេញ​​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន​។​​

ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​មានសន្ទុះ​ឡើងវិញ​នៅ​ឆ្នាំនេះ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​អស់​រយៈពេល​ជិត​១​៨​ ​ខែ​ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​។​ កំណើន​នេះ​បាន​ជួយ​សម្រួល​បន្ទុក​របស់​រដ្ឋាភិបាល​ដែល​កំពុងតែ​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​កម្មករ​ក្នុង​វិ​ស័យ​នេះ​ ​ដែល​បាន​បាត់បង់​ការងារ​បន្ទាប់ពី​ការ​បិទ​រោងចក្រ​ ​ឬ​ព្យួរ​ការងារ​។​

​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ប៉ាក់​ ​និង​គ្រឿង​ស​ម្លៀ​ក​បំពាក់​រកចំណូល​បាន ​២​,​១​៨​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​១​៧​,​៩​ ​ភាគរយ​ ​បើ​ធៀប​នឹង​ខែ​មករា​ ​ដល់​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៣​។​ ​ស​ម្លៀ​ក​បំពាក់​ដែល​មិនមែន​ជា​ប៉ាក់​រកចំណូល​បាន​ ​១​,​២​៤​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង ​៣​២​,​២​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

ការនាំចេញ​ស្បែកជើង​ រកចំណូល​បាន ​៦​១​៥​ ​លាន​ដុល្លារ​ ក្នុងរយៈពេល​៥​ ​ខែ​ដំបូង ​ក្នុងឆ្នាំនេះ​ ​កើន​ឡើង​ ​១​០​,​១​ ​ភាគរយ បើប្រៀប​ធៀប​នឹង​ឆ្នាំមុន​ ​និង​ផលិតផល​ស្បែក​ ​និង​ទំនិញ​ធ្វើដំណើរ​ចំនួន ​៧​៦​២​ ​លាន​ដុល្លារ ​ជាមួយនឹង​កំណើន​ ​១​៩​,​៤​ ​ភាគរយ ​ក្នុងរយៈពេល​ដូចគ្នា​។

​ ផលិតផល​វាយ​ន​ភ័ណ្ឌ​ផ្សេងទៀត​រកចំណូល​បាន ​៨​៧​ ​លាន​ដុល្លារ​ពី​ខែ​មករា​ដល់​ខែ​ឧសភា​ឆ្នាំ​២​០​២​៤​ ​ដោយ​បាន​ចុះបញ្ជី​កំណើន​ ​៣​៨​,​៨​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

នៅ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២០២៤ ការនាំចេញ​យស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​រកចំណូល​បាន​១​,​១​៩​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​៣​១​,​៨​៤​ ​ភាគរយ​ ​បើ​ធៀប​នឹង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​៕

បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិខាងការងារ​ (​I​L​O)​ បានឱ្យដឹងថា វិ​ស័យស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ ​បាន​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ វិ​ស័​យ​នេះ ​មាន​១​១​ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ ​និង​បាន​រួមចំណែក​ប្រហែល​ ៥​០​ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP) ​របស់​កម្ពុជា​ ​ក្នុង​ឆ្នាំ​២​០​២​១។

​គួរ​រំលឹក​ផង​ដែរ​ថា​ ​ការនាំចេញ​យស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ ​១​៣​,​៣​១​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ពី​១​២​,​៨​០​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​ ​ដល់​ ​១​១​,​០​៩​ ​ពាន់​លាន​ដុល្លារ​ ​ដែល​នាំ​ឱ្យ​មានការ​ព្យួរ​ការងារ​របស់​កម្មករ​ជាច្រើន​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី