ស្វែងយល់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ចំណេះដឹងហិរញ្ញវត្ថុ គឺជាបំណិនជីវិតមួយដែលបុគ្គលគ្រប់រូបត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាជួយឱ្យបុគ្គលនីមួយៗគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកប្រាក់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេស ជួយឱ្យមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់តម្រូវការហិរញ្ញវត្ថុនៅពេលអនាគត។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់សម្រាប់សហគមន៍ និងប្រជាជនទូទៅ តាមរយៈការជួយបង្កើនការយល់ដឹងអំពីប្រភេទសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការជួយឱ្យការរៀបចំនិងគ្រប់គ្រងផែនការហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែមានប្រសិទ្ធភាព ការបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោកប្រាក់នៅក្នុងសហគមន៍ និងការកាត់បន្ថយការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។ បន្ថែមពីនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏មានសារៈសំខាន់សម្រាប់ការរក្សាបាននូវការអភិវឌ្ឍ និងស្ថិរភាពវិស័យហិរញ្ញវត្ថុ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងសង្គម។

សម្រាប់ការរស់នៅប្រចាំថ្ងៃ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹង៖

• ជួយយើងឱ្យគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយយើងឱ្យដឹងច្បាស់ពីស្ថានភាព ព្រមទាំងអាចកំណត់នូវតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាអាចជួយឱ្យយើងអាចគ្រប់គ្រងចំណូល និងចំណាយបានម៉ត់ចត់ ដើម្បីអាចរៀបចំផែនការហិរញ្ញវត្ថុ និងផែនការសន្សំច្បាស់លាស់ សម្រាប់គោលបំណង ជាក់លាក់ណាមួយទៅថ្ងៃអនាគត។

• ជួយយើងឱ្យសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ៖ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលត្រឹមត្រូវអាចជួយយើងចៀសផុតពីបញ្ហាប្រឈមនានាដែលនាំឱ្យមានការខាតបង់ពេលវេលា ប្រាក់កាស និងធនធានផ្សេងទៀត។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយយើងឱ្យដឹងពីប្រភព ដែលអាចទទួលបាននូវព័ត៌មានដែលទាក់ទងនឹងកម្ចីបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានក្នុងការថ្លឹងថ្លែង វិភាគ និងប្រៀបធៀបរាល់កត្តា ឬលក្ខណៈផលិតផលនានា ដែលកត្តាទាំងនោះនឹងជះឥទ្ធិពល និងផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នានា ព្រមទាំងអាចជួយយើងឱ្យចៀសផុតពីកំហុសឆ្គង ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចនាំយើងធ្លាក់ចូលបញ្ហាបំណុលលើសលប់។

• ជួយយើងឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកប្រាក់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងជួយយើងឱ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាបោកប្រាស់របស់ក្រុមហ៊ុន ឬជនខិលខូចមួយចំនួន ដែលដើរប្រមូលប្រាក់ក្នុងរូបភាពសន្សំ ឬ ការវិនិយោគរួចរត់គេចខ្លួនដោយមិនសងប្រាក់ត្រឡប់មកយើងវិញ។ បន្ថែមពីនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏អាចជួយយើងឱ្យចេះបែងចែកដាច់រវាងសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដើម្បីចៀសវាងពីការខ្ចីចងការក្រៅប្រព័ន្ធដែលគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលមានកម្រៃការប្រាក់ខ្ពស់ហួសហេតុ និងគ្មានកិច្ចការពារស្របតាមផ្លូវច្បាប់៕

• ជួយយើងឱ្យមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់តម្រូវការហិរញ្ញវត្ថុនៅពេលអនាគត៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយយើងឱ្យមានទម្លាប់បែងចែកប្រាក់ចំណូលតាមលំដាប់លំដោយ ដូចជា៖ ១/.ការចំណាយចាំបាច់ ២/.ការសន្សំ ៣/.ការវិនិយោគ និង៤/.ការចំណាយបន្ទាប់បន្សំ។ ការសន្សំប្រាក់តាមរយៈការដាក់ប្រាក់បញ្ញើនៅធនាគារ ឬ ការទិញធានារ៉ាប់រង អាចជួយយើងឱ្យមានប្រាក់បម្រុងគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុនៅពេលដែលមានករណីមានគ្រោះថ្នាក់ជាយថាហេតុ ឬតម្រូវការការព្យាបាលជម្ងឺ ឬ បំពេញគោលដៅហិរញ្ញវត្ថុនាពេលអនាគត ដូចជាតម្រូវការការប្រាក់សម្រាប់ថ្លៃសិក្សារបស់កូន ឬប្រាក់សម្រាប់ចូលនិវត្តន៍ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី