Boeing ដោះស្រាយវិបត្តិសុវត្ថិភាពម៉ូដែល 737 MAX តាមរយៈការរៀបចំសង្វាក់ផលិតកម្មឡើងវិញនៅរោងចក្រ

បរទេស ៖ ស្ថានភាពវិបត្តិរបស់ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរប៊ូអ៊ីងកំពុងកាន់តែលំបាកក្នុងពេលដែលកេរ្ត៍ឈ្មោះរបស់ខ្លួនជួបបញ្ហាបច្ចេកទេសសុវត្ថិភាពហាក់កំពុងធ្លាក់ចុះខ្លាំងក្រោយហេតុការណ៍អាក្រក់កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខណៈពេលដែលក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិកកំពុងតស៊ូដើម្បីជម្នះនឹងវិបត្តិសុវត្ថិភាពលើយន្តហោះរបស់ខ្លួនោះ នៅសប្តាហ៍នេះ ប្រធានផ្នែកពាណិជ្ជកម្មថ្មីរបស់ខ្លួនបានចេញមកថ្លែងអះអាងថា ក្រុមហ៊ុនប៊ូអ៊ីង​ (Boeing) កំពុងរៀបចំ និងធ្វើឲ្យប្រសើរឡើងវិញនៃសង្វាក់ផលិតកម្មនៅរោងចក្រផលិតយន្តហោះម៉ូដែល 737 MAX។

ក្នុងអំឡុងពេលមានវត្តមាននៅទីក្រុងឡុង មុនព្រឹត្តិការណ៍ Farnborough Airshow នៅសប្តាហ៍នេះ លោកស្រី Stephanie Pope បានធ្វើសេចក្តីថ្លែងការណ៍អំពីដំណោះស្រាយដែលក្រុមហ៊ុន Boeing កំពុងធ្វើការផ្លាស់ប្តូរ គឺធ្វើឡើងជាមួយនឹងរោងចក្រដែលស្ថិតនៅទីក្រុង Seattle ។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកស្រីក្រោយពេលបានកាន់តំណែងថ្មីកាលពីដើមឆ្នាំកន្លងទៅនេះ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយជាច្រើន លោកស្រី Pope បានបញ្ជាក់ថា ៖ នេះមិនមែនជាការផ្លាស់ប្តូរតូចតាចឡើយ ប៉ុន្តែជាការផ្លាស់ប្តូរដែលគួរឲ្យកត់សំគាល់បំផុតរបស់ក្រុមហ៊ុនពាក់ព័ន្ធទៅនឹងប្រព័ន្ធការពារសុវត្ថិភាព។

គួររំលឹកដែរថា មួយរយៈចុងក្រោយនេះ យន្តហោះ Boeing បានបន្តជាប់គាំងនៅក្នុងវិបត្តិនៃប្រព័ន្ធសុវត្ថិភាព ជាពិសេសនៅក្នុងអំឡុងមួយរយៈចុងក្រោយនេះ បន្ទាប់ពីបន្ទះកាប៊ីននៅលើយន្តហោះ 737 MAX 9 បានធ្លាក់ពីលើអាកាសកាលពីក្នុងខែមករា ដែលហេតុការណ៍នេះបានបង្កឲ្យមានភាពយឺតយ៉ាវក្នុងការផលិតយន្តហោះដែលលក់ដាច់បំផុតរបស់ខ្លួន ក៏ដូចជាការបង្កើនការត្រួតពិនិត្យផ្នែកច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរឹងឡើង។

កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការផ្សព្វផ្សាយអំពីឯកសារមួយចំនួនផងដែរថា ក្រុមហ៊ុន Boeing បានយល់ព្រមទទួលកំហុសចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំផ្នែកព្រហ្មទណ្ឌលើការស៊ើបអង្កេតពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើកកាលពីមុននោះ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកស្រី Pope បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើបញ្ហានេះលម្អិតនោះទេ។

គួរឲ្យដឹងដែរថា លោកស្រី Pope បានក្លាយជានាយកប្រតិបត្តិទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ដែលជាផ្នែកមួយនៃការរុះរើការគ្រប់គ្រងដ៏ធំមួយក្នុងប្រវត្តិសាស្ត្រក្រោយពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក David Calhoun លាលែងពីដំណែងកាលពីចុងឆ្នាំកន្លងទៅ ហើយគេមើលឃើញថា លោកស្រីក៏នឹងក្លាយទៅជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់មុខតំណែងមួយនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម