បណ្តាក្រុមហ៊ុននៅចក្រភពអង់គ្លេសប្រកាសក្ស័យធនកាន់តែច្រើន ខណៈអត្រាការប្រាក់មិនរំពឹងចុះមកវិញនៅឡើយ

បរទេស ៖ អាជ្ញាធរជាតិនៃចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការងារសេវាកម្មប្រកាសក្ស័យធនរបស់ចក្រភពអង់គ្លេស ( Insolvency Service) កាលពីចុងសប្តាហ៍មុនបានប្រកាសជាផ្លូវការអំពីអត្រានៃការបិទទ្វារនៃបណ្តាក្រុមហ៊ុនជាច្រើនទាំងនៅក្នុងប្រទេសអង់គ្លេសថា បានហក់ឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ។

យោងតាមទិន្នន័យដែលចេញដោយ Insolvency Service បានបង្ហាញថា សកម្មភាពប្រកាសក្ស័យធននៅក្នុងចក្រភពអង់គ្លេសបានធ្លាក់ចុះដល់ចំនួនអាក្រក់បំផុតកាលពីក្នុងខែមិថុនាដោយសារតែការកើនឡើងអត្រាការប្រាក់នៅតែបន្តធ្វើឲ្យការចាយវាយ និងចំណាយថ្លៃដើមរបស់ពួកគេមានតម្លៃខ្ពស់ខ្លាំងពេកដើម្បីរកចំណូលមកទប់ទល់។

តាមរយៈតួលេខដដែលបានបង្ហាញថា ក្រុមហ៊ុន និងអាជីវកម្មតូចធំប្រមាណជា ២៣៦១បានប្រកាសបិទទ្វារជាផ្លូវការកាលពីខែមិថុនាដែលស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ១៧ភាគរយធៀបទៅនឹងខែមិថុនាកាលពីឆ្នាំ២០២៣។ អត្រានេះគឺជាតួលេខដ៏ខ្ពស់បំផុតគិតចាប់តាំងតែពីខែឧសភា ឆ្នាំ២០២៣ និងជាអត្រាបិទទ្វារដ៏អាក្រក់បំផុតទី៣គិតចាប់តាំងតែពីឆ្នាំ២០០០។

ក្នុងនោះគេសង្កេតឃើញថា ក្រុមហ៊ុនក្នុងវិស័យសំណង់បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ខណៈដែលស្ថានភាពទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយនៅឡើយដោយប្រមាណជា១៧០០ក្រុមហ៊ុនបានប្រកាសក្ស័យធនគិតចាប់តាំងតែពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤នេះ។

ដោយឡែកក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្មវិញ មានទាំងក្រុមហ៊ុនអ្នកលក់រាយ និងក្រុមហ៊ុនអ្នកលក់ដុំ ក៏ដូចជាបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មស្នាក់នៅ និងសេវាកម្មអាហារភោជនីយដ្ឋាន បារ បូកសរុបចូលគ្នាមានចំនួនដល់ទៅ ៣០០០ក្រុមហ៊ុនបានប្រកាសបិទអាជីវកម្ម។

អ្នកជំនាញនៃក្រុមហ៊ុន ReSolve ដែលជាក្រុមហ៊ុនជួយរៀបចំ និងប្រឹក្សាបើកដំណើរការក្រុមហ៊ុនដ៏ល្បីនៅអង់គ្លេសបានលើកឡើងថា៖ ដោយសារតែបញ្ហាកើនឡើងនៃអត្រាការប្រាក់និងអត្រាប្រាក់ខែកើនឡើងគឺជាបញ្ហាធំចំបងសម្រាប់បណ្តាម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងអស់នៅពេលនេះ។
លោកបន្តថា៖ អត្រាការប្រាក់បានកើនឡើងដល់ចំណុចមួយដែលមិនធ្លាប់មានឡើយនៅចក្រភពអង់គ្លេសក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វាបានបណ្តាលឲ្យតម្លៃថ្លៃដើមនៃការធ្វើកម្ចីគ្រប់ប្រភេទមានការកើនឡើងដូចគ្នាបូករួមទាំងអត្រាអតិផរណាខ្ពស់ផង និងបញ្ហាទំនុកចិត្តធ្លាក់ចុះនៃការចាយវាយរបស់អ្នកប្រើប្រាស់ ដែលជាលទ្ធផលតារាងតុល្យការប្រាក់ចំណូល និងចំណេញរបស់ក្រុមហ៊ុនទាំងនោះមិនមានភាពល្អប្រសើរឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស