កសិផល​ខ្មែរ​ចំនួន​៤មុខ​នឹង​ត្រូវ​យកទៅប្រកួត​ប្រជែងច្នៃជាមុខ​ម្ហូប​ថ្មី​ ដាក់​បញ្ចូលជា​មុខម្ហូបជាតិ​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ស្ថាប័នពាក់ព័ន្ធធំៗ​ចំនួន​៤ ដែល​រួមមាន​សមាគមចុងភៅ​កម្ពុជា សមាគ​មភោជនីយដ្ឋានកម្ពុជា សមាគម​ស​ណ្ឋា​គារ​កម្ពុជា និងសហព័ន្ធទេសចរណ៍​កម្ពុជា​ ​នឹង​យក​កសិផល​កម្ពុជា​ចំនួន​៤មុខ រួមមានស្វាយ​កែវរមៀត ស្វា​យ​​ចន្ទី ម្រេច​កំពត និងអង្ករក្រអូប​ ទៅដាក់ឱ្យ​ចុងភៅជំនាញធ្វើការប្រកួត​ប្រជែង​កែច្នៃជា​មុខ​ម្ហូប​ថ្មី ហើយប្រសិនបើជា​ចុង​ភៅ​រូបណា​អាច​ធ្វើ​ម្ហូបបានល្អ និងមានរសជាតិឆ្ងាញ់ជាងគេ នឹងត្រូវ​យក​មុខ​ម្ហូប​នោះដាក់បញ្ចូលជា​មុខ​ម្ហូបជាតិ​។​

ឧកញ៉ា​ លូ ម៉េង ដែលគេស្គាល់ថា​ជា​ចុងភៅឆ្នើមមួយរូប​នៅកម្ពុជា​បានមានប្រសាសន៍ថា ការយ​ក​ក​សិ​ផ​ល​ទាំ​ង​​ ៤ ​​របស់កម្ពុជា​​ទៅដាក់​កែច្នៃនេះ​នឹងធ្វើឡើង​ក្នុងព្រឹត្តិការណ៍​ពិព័រណ៍​វិស័យផ្គត់ផ្គង់​ម្ហូបអាហារ​ ស​ណ្ឋាគារ​ និងបដិសណ្ឋារកិច្ច​​ ​ដែលនឹង​រៀបចំធ្វើឡើង​នៅថ្ងៃទី​៦​ ដល់​ថ្ងៃទី​៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។​

លោក​ឧកញ៉ា​បានបន្តថា​ ធនធាន​របស់​កម្ពុជា​មានសក្ដានុពល​ខ្ពស់ដែលអាច​យកមកកែច្នៃ​បាន ជាក់ស្ដែង​កសិផលទាំង​៤មុខ​នេះ អាចយកមក​កែច្នៃជា​មុខម្ហូបបានច្រើនមុខ ដូច្នេះ​ បើសិនជា​ចុងភៅ​រូប​ណាអា​ច​កែ​ច្នៃ​ម្ហូប​បានឈ្នះ​ពីការ​ប្រកួត​ នឹង​ត្រូវយកមុខ​ម្ហូបនោះដាក់​ក្នុង​ម្ហូបជាតិ និងផ្សព្វផ្សាយ​ឱ្យ​ប្រើ​ប្រាស់​នៅ​តាម​ភោជ​នីយ​ដ្ឋាន​នានា​​សម្រាប់​ឱ្យ​ភ្ញៀវជាតិ​ និងអន្តរ​ជាតិ​បាន​ទទួល​​ទានមុខ​ម្ហូប​ថ្មី​របស់​កម្ពុជា ។

លោក​ឧកញ៉ា​បន្ត​ថា​ ៖

«យើងព្យាយាម​បង្កើតមុខ​ម្ហូប​ថ្មីៗ ដើម្បី​ផ្ដល់ជូនភ្ញៀវជាតិ​ និងអន្តរជាតិ ដែលនឹងអាច​ទាក់​ទា​ញ​ភ្ញៀវទេសចរ​អន្តរជាតិ​មកទស្សនា​ និង​កម្សាន្ត​នៅក្នុ​ងប្រទេស​កម្ពុជា​បានកាន់តែច្រើនថែមទៀត​តា​មរ​យៈ​​​ម្ហូបអាហារ​ដ៏សម្បូរបែប​របស់​កម្ពុជា ។​ ម្យ៉ាងទៀត​​ នៅពេល​យើង​កែច្នៃម្ហូប​ចេញពីកសិផល​ទាំង៤​នេះ​​​បានហើយ វា​ក៏នឹង​ជំរុញទី​ផ្សា​រ​ក​សិ​ផល​ទាំង​៤មុខនេះបានមួយកម្រិតទៀត​ផងដែរ»។​​

អ្នកស្រី ឆវត្តី រ៉ាន់​ឌីយ៉ា ម្ចាស់​ចំការ​ស្វាយមួយរូប​នៅខេត្តកំពង់ស្ពឺ បានមានថ្លែងប្រាប់​​ AMS ឱ្យ​ដឹងថា ព្រឹត្តិការណ៍​នេះពិតជា​គួរឱ្យចាប់អារម្មណ៍ ដែល​វានឹងជួយ​ឱ្យ​កសិផល​រប​ស់​ខ្មែរ ជាពិសេស​ផ្លែ​ស្វា​យ​របស់កសិករ​កម្ពុជាកាន់តែមានទីផ្សារ​ថែមទៀត ។

អ្នក​ស្រី​បន្តថា បច្ចុប្បន្ន​នេះទីផ្សារ​ស្វាយ​កែវរមៀត បានចាប់ផ្ដើមល្អប្រសើរ​បន្តិចហើយ ជាក់ស្ដែង​​នៅ​ក្នុង​តំប​ន់​​របស់អ្នក​ស្រីក្នុងទឹក​ខេត្ត​កំពង់ស្ពឺ មិនពិបាក​រក​ទីផ្សារ​ទេ ពីព្រោះតំបន់នេះ​មានរោងចក្រ​កែច្នៃស្វាយ​កែ​វ​រ​មៀ​​តធ្វើ​ជា​ដំណាប់​ស្វាយ​ ហើយរៀងរាល់ថ្ងៃ​ រោងចក្រក៏ត្រូវ​ការ​ស្វាយជាច្រើនផងដែរ ដើម្បីបំពេញតម្រូវការ​ខ្សែ​ច្រ​វាក់​ផ្គត់ផ្គង់​ក្នុងរោងចក្រ​ ។​ យ៉ាងណាក្ដី​ តំបន់មួយចំនួន​​ក៏មិនដឹងថា​មានទីផ្សារ​ដូច​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ ឬអ​ត់នោះទេ​ ប៉ុន្តែ​ការ​យក​ស្វាយកែវ​រមៀត​មកកែច្នៃធ្វើជាមុខ​ម្ហូប​របស់​ខ្មែរ នឹងអាច​ជួយជំរុញ​​ទីផ្សារ​ផលិតផល​បានមួយ​កម្រិត​ទៀត ​ដោយអ្នកស្រី​បញ្ជាក់ថា​ អ្នកស្រីនឹង​ចូល​រួមក្នុងការ​កែច្នៃមុខ​ម្ហូប​នេះនៅដើមខែវិច្ឆិកា​ខាងមុខ​ ។

លោក ​ឌិន សុមេធារិទ្ធ​ ប្រធាន​សហព័ន្ធទេសចរណ៍​កម្ពុជា​​ បាន​ប្រាប់​ AMS ឱ្យដឹងផងដែរថា​ ការ​បង្កើ​តមុខ​ម្ហូ​ប​ថ្មីៗ​ ​គឺការ​បង្កើត​សេវាកម្មទេសចរណ៍ថ្មីៗផងដែរ ។ ទេសចរបរទេស​ដែលមក​លេង​កម្ពុជា​នឹងទទួលបាន​នូវ​ម្ហូបថ្មីៗប្លែកៗ​របស់​កម្ពុជា ដែលកន្លងមក​កម្ពុជា​នៅខ្វះខាតនៅឡើយ ដូចជា​ម្ហូបហាឡាល់​ជាដើម ខណៈ​ប្រ​​ទេ​ស​ជិត​ខាង​បានរៀបចំលើ​ម្ហូបហាឡាល់​​ក្នុងការទាក់ទាញទេសចរ​មកពីតំបន់​មជ្ឈិមបូព៌ា​​ដែលជាទេសចរ​សំបូរលុយចាយ ។​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *