គម្រោង​វិនិយោគចំនួន៧០០ ស្ថិតក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​​ មានទំហំទឹកប្រាក់រហូតដល់២៨ពាន់​លានដុល្លារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

​ភ្នំពេញ ៖ កម្ពុជា​ បាន​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ជា​បន្តបន្ទាប់ ដើម្បីទាក់ទាញ​ការ​វិនិយោគទាំងក្នុង និងក្រៅ​ប្រ​ទេ​ស ​ជាពិសេស​លើ​វិស័យឧស្សាហកម្ម​ ហើយ​ជាការ​កត់​សម្គាល់​ចាប់​តាំង​ពី​រាជ​រដ្ឋាភិបាល​បានបង្កើត​តំ​ប​ន់​​សេដ្ឋកិច្ចពិសេស​ទាំង​នៅភ្នំពេញ និង​នៅតាមបណ្ដាខេត្ត​ឃើញថា​មានការ​បណ្ដាក់ទុនជា​ហូរហែរ​នៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស​ទាំង​នោះ ជាក់ស្ដែង​គិតត្រឹម​ពេល​នេះ​ មានគម្រោង​វិនិយោគ​សរុបជាង៧០០​គ​ម្រោង ​បាន​បោះ​ទុនវិនិយោគជាទឹកប្រាក់​ប្រមាណ ២៨​ពាន់លានដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញថា បច្ចុប្បន្ន​ កម្ពុជា​មានតំបន់សេដ្ឋ​កិ​ច្ច​ពិ​សេ​ស​ចំនួន២៦​តំបន់ កំពុងដំណើរការ ដោយ​បានស្រូបទាញ​គម្រោង​វិនិ​យោ​គ​ជាង​៧០០​គម្រោង​​ បណ្ដាក់​ទុ​ន​វិនិ​យោគ​ក្នុងតំបន់​សេដ្ឋកិច្ចទាំងនោះ និងមានទំហំទឹកប្រាក់​វិនិយោគ​ប្រមាណ ២៨​ពាន់​លានដុល្លា​​រ​អា​មេ​រិ​ក បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​បានជាង​១៨​ម៉ឺន​នាក់ ។

បើតាមរបាយការណ៍​ដដែលបានបង្ហាញថា​ គម្រោង​វិនិយោគ​ធំៗមួយចំនួនត្រូវ​បាន​ស្នើ​សុំ​បណ្ដាក់ទុនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ច ​ដូចជា​គម្រោង​រោងចក្រ​ដំ​ឡើង​​រថយន្ត​ម៉ាក​តូយ៉ូតា ​នៅ​តំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ភ្នំពេញ រោងចក្រ​ផលិត​សំបកកង់​យានយន្ត​​ នៅក្នុងសេដ្ឋកិច្ចពិសេស​ឈី​លូជានពុចាយ ក្នុងខេត្ត​ស្វាយរៀង និង​រោងចក្រ​ផលិតសំបកកង់​យានយន្ត​នៅក្នុង​តំបន់សេដ្ឋកិច្ច​ក្រុង​ព្រះ​សីហនុ​ជា​ដើម ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤​កន្លងទៅនេះ រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ ហ្សូ ម៉ូធ័រ​ នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស ខេត្ត​ពោធិ៍សាត់ ​បានរំពឹងថា​ក្នុងឆ្នាំដំបូង​នឹង​អា​ចផលិត​បានរថយន្តប្រមាណ​៣០០​០គ្រឿង​សម្រាប់ផ្គត់ផ្គង់​លើទីផ្សារ​ប្រទេស​កម្ពុជា ។

ឯកឧត្តម ​កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល បានមានប្រសាសន៍ក្នុងកិច្ច​សម្ភាសន៍​ជាមួយអ្នក​សារព័ត៌​មាន​​នៅថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២៤​ ថា តំបន់​សេដ្ឋកិច្ចពិសេស​ខេត្ត​ពោធិ៍​សាត់​មិនមានអ្វីប្លែកពីតំបន់​សេដ្ឋ​កិច្ច​ពិសេស​ផ្សេងៗទៀត​ក្នុងប្រទេស​កម្ពុជាទេ ប៉ុន្តែអ្វីដែល​ប្លែកពីគេនោះគឺកំពុងទាក់​ការ​វិនិយោគ​ប្រភេ​​ទ​ឧស្សា​ហកម្ម​ដោយ​ប្រើ​ចំណេះវិជ្ជា​ និងជំនាញ ដូច​ជា​​ការ​ដំឡើង​រថយន្ត​ម៉ាក​ហ្វដ ​ របស់សហ​រដ្ឋ​អាមេរិក ​រោង​​​ចក្រ​ដំឡើង​រថយន្តអគ្គិសនីហ្សូម៉ូធ័រ រោងចក្រ​ផលិត​ខ្សែកាបអគ្គិសនី​ និងផលិតសម្ភារៈអគ្គិសនីជាដើម ។

ឯកឧត្តម​បានមានប្រសាសន៍​បន្ថែមថា នៅខែក្រោយនេះ ក្រុមហ៊ុន​មីនីបៀ​ក៏នឹង​ចាប់ផ្ដើមសាងសង់​រោងចក្រ​របស់ខ្លួននៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ពោធិ៍សាត់ ខណៈ​ក្រុម​ហ៊ុននេះ​ក៏មា​ន​រោង​ចក្រ​មួយហើយនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ ។

តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល​បានរៀបចំឱ្យបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត ជា​ពិ​សេ​ស​​ ផ្ដោត​លើ​វិនិយោគិន​មកពី​ប្រទេស​តែ​មួយ ដូចជា​តំបន់សេដ្ឋកិច្ចពិសេស​សម្រាប់​វិនិយោគិនចិន​ ឬតំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​វិនិយោ​គិន​ជប៉ុ​ន​ជាដើម​ ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគ​នៃក្រុមប្រឹក្សារ​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញពី​សក្ដា​នុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​បណ្ដា​វិនិយោគិន​បរទេស​កាល​ពី​ពេល​ថ្មីៗនេះ ក្នុង​នោះ​ឯកឧត្តម​បាន​​​លើ​កឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន និងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការអភិវឌ្ឍ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ ​និងបាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​គម្រោ​ង​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗដូចជា​ ផ្លូវល្បឿនលឿន​​ ដែលជា​យុទ្ធសាស្ត្រ​ ប្រទេស​បូក របស់អាជីវកម្ម និង​គម្រោង​អភិវឌ្ឍន៍​អាកាស​យានដ្ឋានថ្មីៗ និង​គម្រោងប្រវត្តិសាស្ត្រ​ព្រែ​​ក​ជីក​ហ្វូណ​នតេជោជាដើម​ ដែលទាំង​នេះសុទ្ធសឹងតែជា​សក្ដានុពល​ក្នុងការទាក់ទាញ​វិនិយោគិនចូលមកកម្ពុជា​បន្ថែម និងបណ្ដាក់ទុន​នៅតាមតំបន់នានា​ជាពិសេស​តំបន់សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ៕ ​​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *