OPEC+ ពន្យារពេលបង្កើនផលិតកម្មប្រេង ដោយសារតម្រូវការពិភពលោកចុះខ្សោយ

បរទេស ៖ យោងតាមប្រភពពី CNBC បានលើកឡើងថា ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ បានពន្យារពេលកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀត ដោយសារតម្រូវការរបស់ពិភពលោកមានការចុះខ្សោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះនៅត្រឹម ៧២,៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក​ West Intermediate Texas (WTI) ធ្លាក់ចុះនៅត្រឹម ៦៩,១៥ ដុល្លារក្នុងមួយបារ៉ែល។

យោងតាមការបង្ហើបខ្លះៗបានឲ្យដឹងថា ការកាត់បន្ថយផលិតកម្ម ២,២ លានបារ៉ែលក្នុងមួយថ្ងៃដោយ OPEC+ ត្រូវបានអនុវត្តនៅត្រឹមត្រីមាសទី២ និងទី៣ ហើយវានឹងត្រូវផុតកំណត់នៅចុងខែកញ្ញានេះ។ ផែនការនេះត្រូវបានអនុវត្តដោយអាល់ហ្សេរី អ៊ីរ៉ាក់ កាហ្សាក់ស្ថាន គុយវ៉ែត អូម៉ង់ រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមដែលចូលរួមកាត់បន្ថយដោយស្ម័គ្រចិត្ត។ ពួកគេគ្រោងនឹងបង្កើនផលិតកម្ម ១៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ផ្តើមពីខែតុលា ដែលជាផ្នែកនៃផែនការបង្កើនផលិតកម្មទៅកាន់ទីផ្សារវិញ ប៉ុន្តែការបង្កើនផលិតកម្មនេះត្រូវបានពន្យារពេល ដោយសារតែភាពរសើបនៅក្នុងកិច្ចពិភាក្សា។ មិនត្រឹមតែប៉ុណ្ណោះ លេខាធិការដ្ឋានអង្គការ OPEC បានបញ្ជាក់ថា ពួកគេនឹងបន្តកាត់បន្ថយទិន្នផល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើមនៅខែធ្នូ ហើយបញ្ចប់នៅខែវិច្ឆិកា ២០២៥។

ទិន្នន័យថ្មីៗនេះបង្ហាញពីតម្រូវកើនឡើងនៅក្នុងល្បឿនយឺតនៅក្នុងប្រទេសចិន អឺរ៉ុប និងអាមេរិកខាងជើង ដែលបង្ហាញថាស្ថានភាពទីផ្សារប្រេងនឹងមិនមានភាពតឹងតែងដូចការរំពឹងទុកនោះទេ។ លោក Dow Jones អ្នកវិភាគនៅ Ritterbusch មើលឃើញថា OPEC+ ស្ថិតនៅក្នុងស្ថានភាពលំបាកចាប់តាំងពីពួកគេកាត់បន្ថយផលិតកម្ម ដើម្បីជំរុញតម្លៃប្រេងកើនឡើង ប៉ុន្តែពួកគេកំពុងប្រឈមនឹងការបាត់បង់ចំណែកទីផ្សារដល់អ្នកផលិតមិនមែន OPEC ។ លើសពីនេះ ការ​បាត់​បង់​ប្រាក់​ចំណូល​គួបផ្សំជាមួយនឹងទីផ្សារប្រេងមាន​តម្លៃ​ទាប​នឹង​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​តម្រូវ​ការ​ថវិកា​ក្នុង​ចំណោម​អ្នក​ផលិត​សំខាន់ៗរបស់ OPEC។  

ថ្មីៗនេះ សមាជិកសំខាន់ៗរបស់ OPEC+ អ៊ីរ៉ាក់ និងកាហ្សាក់ស្ថានបានផលិតលើសពីកូតាប្រចាំខែរបស់ពួកគេក្រោមកិច្ចព្រមព្រៀងរបស់សម្ព័ន្ធ ហើយពួកគេបានដាក់ផែនការរកាត់បន្ថយទិន្នផលនៅខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីទូទាត់លើការផលិតលើស។ មិនត្រឹមតែប៉ុណ្ណោះ លីប៊ីដែលជាអ្នកផលិតដ៍សំខាន់មួយបានរងការរំខាននៅក្នុងទិន្នផលប្រេងរបស់ខ្លួន ដែលធ្វើឲ្យផលិតកម្មបានធ្លាក់ចុះ ១,៥ លានបារ៉ែលក្នុងរយៈពេល ៣ ថ្ងៃ ស្មើនឹងការខាតបង់សរុបចំនួន ១២០ លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក