ឥណ្ឌា បង្ហាញមហិច្ឆតាកាន់តែច្បាស់ក្នុងការបង្កើនថាមពលស្អាតទ្វេដងត្រឹមឆ្នាំ២០៣០ តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបដល់ទៅ ៣៨៦ពាន់លានដុល្លារ

បរទេស ៖ បច្ចុប្បន្ន ប្រទេសឥណ្ឌាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលបានបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេបំផុតទី៣របស់ពិភពលោកបន្ទាប់ពីចិន និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងញូវដេលី នៃប្រទេសឥណ្ឌា ក៏បានទទួលស្គាល់ការពិតនេះដែរ ហើយក៏កំពុងព្យាយាមធ្វើការងារយ់ាងសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ពោល គឺនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ឥណ្ឌាបានដាក់ការប្តេជ្ញាចិត្តថា នឹងផលិតឲ្យបាននូវថាមពលស្អាតទ្វេដងដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ។

ជាលទ្ធផលនៃការខិតខំនេះ នៅក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌា បានប្រកាសពីការទទួលបានគម្រោងជំនួយហិរញ្ញវត្ថុ ពីស្ថាប័នផ្ដល់កម្ចីមិនរកប្រាក់ចំណេញសរុបដល់ទៅដល់ ៣៨៦ពាន់លានដុល្លារ ដើម្បីធ្វើការវិនិយោគទៅលើគម្រោងដែលស្ថិតក្នុងមហិច្ឆតារបស់ខ្លួន ពោល គឺការអភិវឌ្ឍថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថានឱ្យបានទំហំទ្វេរដងនៅត្រឹមឆ្នាំ២០៣០ជាកំហិត។

ផ្អែកតាមផែនការមេ ឥណ្ឌា មានបំណងចង់ផលិតឲ្យបានថាមពលស្អាតដល់ទៅ ៥០០ជីហ្គាវ៉ាត់នៅត្រឹមដំណាច់ទសវត្សរ៍នេះ ឬមានន័យថា ពួកគេត្រូវតែបង្កើនថាមពលថ្មីបន្ថែមប្រមាណជា ៤៤ជីហ្គាវ៉ាត់ជារៀងរាល់ឆ្នាំរហូតទៅដល់ឆ្នាំ២០៣០ ឬស្មើទៅនឹង ៥ដងនៃទំហំជាមធ្យមដែលឥណ្ឌាអាចធ្វើបានកាលពី៥ឆ្នាំមុន។

កំណើននៃតម្រូវការអគ្គិសនីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសឥណ្ឌា គឺជាកត្តាមួយដែលបាន និងបន្តទាក់ទាញចិត្តក្រុមអ្នកវិនិយោគយ៉ាងច្រើន ប៉ុន្តែទោះជាបែបនេះក្តី គេបានសង្កេតឃើញថា ការរាំងស្ទះនៃការបញ្ជូនថាមពល ការពន្យារពេលដំណើរការទិញដីអភិវឌ្ឍ និងប្រព័ន្ធចែកចាយដែលគ្រប់គ្រងមិនត្រឹមត្រូវក៏កំពុងបង្កជាបញ្ហា និងសំពាធទៅលើកំណើនឧស្សាហកម្មនេះផងដែរ។

ក្នុងនាមជាប្រទេសដែលកំពុងប្រើប្រាស់ថាមពលស្អាតច្រើនជាងគេបំផុតទី៣របស់ពិភពលោកនោះ ប្រទេសឥណ្ឌា ក៏កំពុងឈរនៅលេខរៀងទី៤ ក្នុងនាមជាប្រទេសដែលបានផលិតថាមពលកកើតឡើងវិញធំជាងគេបំផុតលេខ៤ ទៅលើថាមពលអ៊ីដ្រូសែន និងលេខ៤ ចំពោះថាមពលខ្យល់ ហើយលេខ៥ ចំពោះថាមពលព្រះអាទិត្យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក