ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បាន និងកំពុងប្រដេញតាមដៃគូប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

ភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់សហគ្រិនខ្មែរ (KE)កាលពីពេលកន្លងទៅនេះបានលើកឡើងថា បើទោះបីជាសហគ្រិនភាពនៅកម្ពុជាស្ថិតនៅដំណាក់កាលក្មេងខ្ចីនៅឡើយក្តី ប៉ុន្តែការយល់ដឹង និងការចាប់អារម្មណ៍ទៅលើភាពជាសហគ្រិនក្នុងចំណោមប្រជាជនកម្ពុជាបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូមថ្លែងអំណរគុណដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងកម្មវិធីបណ្តុះបណ្តាលធុរកិច្ច(បង្កើត)ថ្មី ជាច្រើនដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ។

ការវិភាគប្រៀបធៀបទៅលើសសរស្តម្ភនៃប្រព័ន្ធអេកូឡូស៊ីបានបង្ហាញថា កាលពីឆ្នាំ២០១៨ ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាត្រូវការមូលធានមនុស្ស និង ជំនាញបន្ថែម ព្រមទាំងការលើកកម្ពស់វប្បធម៌សហគ្រិនភាពផងដែរ ។ សហគ្រិនខ្មែរ បាន និងកំពុងធ្វើការជាមួយដៃគូនានា ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីវប្បធម៌សហគ្រិននៅកម្ពុជា ដែលនឹងបង្ហាញនៅផ្នែកខាងក្រោយនៃរបាយការណ៍នេះ ។ ស្នូលនៃសហគ្រិនភាពកម្ពុជា គឺសហគ្រាសធុនតូច និងមធ្យម (SMEs)។ សហគ្រាសធុនតូច និងមធ្យម បានបង្កើតការងារមួយភាគធំ ដែលរួមចំណែកមួយផ្នែកធំនៃផលិតកម្មក្នុងស្រុក និងវិស័យនាំចេញដែលកំពុងរីកចម្រើន។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម ប្រមាណ ៥២ម៉ឺន។ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាត្រូវបានបែងចែកជាវិស័យសំខាន់ៗចំនួន ៣ គឺ ផលិតកម្ម (កែច្នៃកសិកម្ម, កម្មន្តសាល និងរ៉ែ) សេវាកម្ម និងពាណិជ្ជកម្ម (លក់ដុំ និងលក់រាយ) ។

បរិយាកាសសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មានការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសហគ្រាសធុនតូច និងមធ្យម ជាសសរស្ដម្ភសំខាន់នៃកំណើនសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាត្រូវបានដាក់ចេញ និងអនុវត្តនៅឆ្នាំ២០១៩ ៖ ការលើកទឹកចិត្តផ្នែកពន្ធ និងគយសម្រាបសហគ្រាសធុនតូច និងមធ្យម ត្រូវបានអនុម័ត ហើយអង្គភាពឬកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងនៅក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ឧទាហរណ៍ដូចជា សហគ្រិនខ្មែរ, ធនាគារសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ និងមូលនិធិអភិវឌ្ឍន៍មុខជំនាញ) ។

ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា ពិតជាកំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវ និងកំពុងប្រើប្រាស់ជាប្រយោជន៍នូវសមត្ថភាពរបស់ធនធាន មនុស្ស ដែលមានទេពកោសល្យពីក្នុងចំណោមប្រជាជនវ័យក្មេងដែលមានចំនួនកាន់តែកើនឡើង។ នៅក្នុងការសិក្សាថ្មីមួយដោយវិទ្យាស្ថាន បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) គេបានគូសបញ្ជាក់ថា ១នាក់ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ ៤នាក់ បានត្រៀមខ្លួន និងត្រៀមលក្ខណៈដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ