ដំណឹង​ល្អ ! នាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់ថានឹង​បន្ត​លើកទឹកចិត្ត​ឱ្យ​វិនិយោគិនរបស់ខ្លួន​មកកម្ពុជា​បន្ថែមទៀត

ភ្នំពេញ ៖ ស្រ​បពេលដែល​វិនិយោគិន​ចិន​​បានឈរ​លំដាប់ទី​១ ក្នុងនាមជាវិនិយោគិន​បរទេសបណ្ដា​ក់ទុ​ន​វិ​និ​យោ​គ​​​នៅក្នុង​ប្រទេស​កម្ពុជានោះ នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង បាន​បញ្ជាក់​ថា រដ្ឋាភិបាលចិន​នឹង​បន្តលើ​ក​ទឹ​ក​ចិ​ត្ត​ឱ្យបណ្តាវិនិយោគិន​របស់ខ្លួនមកកម្ពុជា​បន្ថែមទៀត​ដើម្បីស្វែងរកការវិនិយោគ ​និង​បណ្ដាក់ទុនវិនិយោគបន្ថែម ។

ឯកឧត្តម លី ឈាង បានមានប្រសាសន៍​បែបនេះ នៅក្នុងជំនួប​ជាមួយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​ករ​​ដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស​ឡាវ​ ​ក្នុង​ឱកាស​អញ្ជើញ​ចូ​ល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី​៤៤ និង​​៤៥​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

ឯកឧត្តម ​លី ឈាង បាន​ប្រសាសន៍​បន្តថា ៖

« ប្រទេសចិននឹងបន្ត​គាំ​ទ្រដ​ល់​មា​គ៌ា​អ​ភិវ​ឌ្ឍ​ស្រ​​ប​ទៅ​តាម​ស្ថា​ន​​ភាព​ជា​ក់ស្តែងរបស់កម្ពុជា ហើយ​រដ្ឋា​ភិបាលចិន​នឹង​បន្ត​លើក​ទឹក​ចិត្ត​វិនិយោ​គិន​ចិនមកកម្ពុជាបន្ថែមទៀត។ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនកា​រ​មេ​ស​ម្រាប់​ច្រ​​ករបៀងមច្ឆា និងអង្ករ, ច្រក​របៀង​ឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញា​ចិត្ត​ជំរុ​ញ​ការ​នាំ​ចូ​លផ​លិត​ផ​លកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន » ។

គួរ​បញ្ជាក់ថា​ ចិនគឺជាវិនិយោគិន​ដែល​បានឈរលំដាប់ទី១​នៅកម្ពុជា​ ជាក់ស្ដែង​ក្នុង​រយៈ​ពេល៩ខែ​ដើមឆ្នាំ២០២៤​​នេះ ចិន​បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់​​ជាង​ ២,​១​ពាន់​​លានដុល្លារអាមេរិក ក្នុង​ចំណោមទុនវិនិយោគ​សរុប​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល៩​ខែ ជាង​៤,៣៤ពាន់​លានដុល្លារ​អាមេរិក។

បើ​តាម​របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​បានបានបង្ហាញឱ្យឃើញថា គម្រោង​វិនិយោគ​របស់​វិនិយោ​គិន​​​​​​ចិន​ដែល​បណ្ដាក់ទុននៅក្នុង​ប្រទេស​កម្ពុជា​ ភាគ​ច្រើន​គឺជាគម្រោង​ក្នុងវិស័យ​ឧស្សាហកម្ម ។ ក្នុង​រយៈ​ពេល​៩ខែ​កន្លងមកនេះដែរ បានបង្ហាញគម្រោងធំៗមួយ​ចំនួន​ដែលជាការ​វិនិយោគ​របស់វិនិយោគិនចិន​រួមមាន​គម្រោ​ងវិនិយគលើ​សណ្ឋាគារ​ផ្កាយ​៥​នៅខេត្តព្រះសីហនុ គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សំបក​កង់​ឡា​ន​​​​នៅ​ខេត្តស្វាយរៀង ​នៅខេត្ត​ក្រចេះជាដើម ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​បញ្ជាក់ថា​ ចិន​នៅតែ​ជាវិនិយោគិនដ៏សំខាន់​សម្រាប់វិស័យ​អចលន​ទ្រព្យ​​កម្ពុជា​ ហើយបើសិនជា​សេដ្ឋកិច្ច​ចិនមានបញ្ហា​វា​ក៏បានធ្វើឱ្យវិស័យ​អចលនទ្រព្យកម្ពុជា​រង​ឥទ្ធិពល​ពី​សេដ្ឋកិច្ច​របស់ចិនដែរ​ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​​ ​នៅតែពឹងលើវិនិយោគិន​បរទេស ​ជាពិសេស​វិនិយោគិន​របស់ចិន ហើយ​រាជរដ្ឋាភិបា​ល​ក​​ម្ពុជា​ក៏បា​នប្រឹ​ង​​​ប្រែង​ក្នុងការទាក់ទាញ​ការ​វិនិយោគពីប្រទេស​ផ្សេងៗទៀត ដើម្បី​ឱ្យវិស័យ​នេះ​មានការ​វិនិ​យោ​គពី​វិ​និ​យោ​គិន​​ប​​​រ​​ទេ​ស​ផ្សេងៗគ្នា ។​

​ប្រ​ធា​នសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារ​​អចលនវត្ថុកម្ពុជា​ (CVEA) លោក សន សៀប បានថ្លែង​ថា​ ​ក្រៅ​ពី​វិនិយោគិន​ចិន​​ កម្ពុជាក៏មានវិនិយោគិន​មកពីប្រទេស​ជាច្រើន​ទៀត​​កំពុង​បណ្ដាក់​ទុន​វិនិ​​​​យោ​គ​ក្នុងវិស័យ​អចលនទ្រព្យ​ និង​វិស័យ​ជាច្រើនទៀត​ ដូចជា​កូរ៉េ​ខាងត្បូង ជប៉ុន និង​បណ្ដា​ប្រទេស​ក្នុងតំបន់អាស៊ាន​​ ។ ការ​ជំរុញ ​និងលើ​កទឹកចិត្ត​ឱ្យ​វិនិយោគពី​សំណាក់​វិនិ​យោ​គិ​ន​​ប​រទេស​ចម្រុះ នឹង​មិនធ្វើឱ្យ​កម្ពុជា​រង​វិបត្តិធ្ងន់ធ្ងរ​​នៅពេល​ប្រទេស​ណាមួយ​ជួបបញ្ហាសេដ្ឋកិច្ចនោះទេ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បាន​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការ​សម្រ​បសម្រួល និងបង្ក​លក្ខណៈងាយស្រួលដល់​វិនិយោគិន​ទាំង​អស់ ដូចជា​ការ​ជំរុញឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការអនុគ្រោះលើ​ផ្នែក​ពន្ធមួយចំនួន និងលក្ខខណ្ឌមួយចំនួនទៀត​ត្រូវបានកាត់បន្ថយ ធ្វើយ៉ាងណាអាចបង្កភាពងាយស្រួលដល់អ្នកវិនិយោគ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល