យុវវ័យគួរងាកមកចាប់អារម្មណ៍ពីការគ្រប់គ្រងហិរញ្ញវត្ថុទាំង ៤ ចំណុច

ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នកនៅពេលអនាគតជាមិនខាន ដូច្នេះអ្នកគួររៀនគ្រប់គ្រងហិរញ្ញវត្ថុ និងក្លាយជាម្ចាស់ការដោយខ្លួនចាប់ពីពេលនេះទៅ។ 

វិធីសាស្ត្រ ក៏ដូចជារបៀបនៃការគ្រប់គ្រងលើការចំណាយថវិកាផ្ទាល់ខ្លួនមិនមែនជាមុខវិជ្ជាដែលត្រូវបានហាត់រៀននៅសាល និងវិទ្យាល័យ ឬមហាវិទ្យាល័យនោះទេ។ ដូច្នេះ កង្វះខាតលើការអប់រំផ្នែកហិរញ្ញវត្ថុមូលដ្ឋាននេះបានធ្វើឱ្យយុវវ័យជាច្រើនមិនបានដឹងអំពីរបៀបគ្រប់គ្រងថវិកា ជាពិសេសការចំណាយខុសខ្ទង់។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗចំនួន ៤ ស្ដីអំពីហិរវត្ថុសម្រាប់យុវវ័យ។ គន្លឹះហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឱ្យរស់នៅជាមួយហិរញ្ញវត្ថុដ៏ល្អ និងទាញយកអត្ថប្រយោជន៍ទាំងដែលអ្នកនៅក្មេងមានពេលវេលាសន្សំ និងវិនិយោគបានកាន់តែច្រើន។

១. រៀនគ្រប់គ្រងខ្លួនឯង ៖ ប្រសិនបើអ្នកមានសំណាង ឪពុកម្តាយរបស់អ្នកបានបង្រៀនជំនាញនេះដល់អ្នកនៅពេលអ្នកនៅក្មេង។ បន្ថែមពីនេះ អ្នកក៏អាចរៀនគ្រប់គ្រងដោយខ្លួនឯងបានក្នុងការរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់។ ថ្វីត្បិតតែអ្នកអាចប្រើកាតឥណទានដែលឪពុកម្ដាយផ្តល់ឱ្យទិញទំនិញអនឡាញបានក្នុងមួយនាទីទៅតាមអ្វីដែលអ្នកចង់បាន ប៉ុន្តែអ្នកគួរតែរង់ចាំដល់ពេលដែលអ្នកសន្សំលុយបានគ្រប់គ្រាន់ ហើយវាតាមក្រោយទើបជាការប្រសើរ។ ដូចនេះយុវវ័យគួរតែចេះគ្រប់គ្រងខ្លួនឯងក្នុងការចាយវាយ។

២. គ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក ៖ ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នក។ មនុស្សទាំងនេះខ្លះអាចមានចេតនាអាក្រក់ ដូចជាអ្នករៀបចំផែនការហិរញ្ញវត្ថុដែលមិនមានភាពស្មោះត្រង់ ហើយក៏មានអ្នកផ្សេងទៀតអាចមានចេតនាល្អជាដើម។ ជំនួសឱ្យការពឹងផ្អែកលើអ្នកដទៃ សម្រាប់ដំបូន្មានហិរញ្ញវត្ថុ អ្នកអាចចំណាយពេលអានសៀវភៅមូលដ្ឋានអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ នៅពេលដែលអ្នកមានចំណេះដឹង អ្នកមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដោយពុំចាំបាច់ពឹងអ្នកដទៃឡើយ។

៣. ដឹងពីចរន្តលុយរបស់អ្នក ៖ នៅពេលអ្នកបានអានសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនពីរ ឬបីក្បាល អ្នកនឹងដឹងថា វាសំខាន់ប៉ុណ្ណាក្នុងការរក្សាការចំណាយតិចជាងចំណូល។ ការរៀបចំគម្រោងថវិកាជារឿងសំខាន់។ នៅពេលដែលអ្នកឃើញថាថ្លៃកាហ្វេពេលរសៀលរបស់អ្នកសរុបជាប្រចាំខែ អ្នកនឹងដឹងថាការផ្លាស់ប្តូរតិចតួចដែលអាចគ្រប់គ្រងបានចំពោះការចំណាយប្រចាំថ្ងៃរបស់អ្នក ព្រោះវាអាចមានផលប៉ះពាល់យ៉ាងធំដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។

៤. ចាប់ផ្តើមមូលនិធិសង្គ្រោះបន្ទាន់ ៖ មិនថាអ្នកជំពាក់ប្រាក់កម្ចីសិក្សា ឬបំណុលកាតឥណទានប៉ុន្មានទេ ហើយមិនថាប្រាក់ខែរបស់អ្នកទាបប៉ុណ្ណាទេ វាជាការប្រសើរក្នុងការដាក់ប្រាក់មួយចំនួនទៅក្នុងកញ្ចប់ថវិកាសម្រាប់គ្រាអាសន្នជារៀងរាល់ខែ។ ការមានលុយសន្សំដើម្បីប្រើសម្រាប់គ្រាអាសន្នអាចធ្វើឱ្យអ្នកមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។ ប្រសិនបើអ្នកមានទម្លាប់សន្សំប្រាក់ ហើយចាត់ទុកវាជាការចំណាយប្រចាំខែដែលមិនអាចប្រកែកបាននោះ មិនយូរប៉ុន្មានអ្នកនឹងមានលុយច្រើនជាងកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន។ អ្នកនឹងមានប្រាក់ចូលនិវត្តន៍ ប្រាក់ដើរលេងវិស្សមកាល ឬសូម្បីតែប្រាក់សម្រាប់វិនិយោគបន្ថែម។ បន្ថែមពីនេះអ្នកគួរដាក់កញ្ចប់ប្រាក់របស់អ្នកទៅក្នុងគណនីសន្សំស្តង់ដារ ដែលមានការប្រាក់ខ្ពស់។ បើមិនដូច្នោះទេ អតិផរណានឹងបំផ្លាញតម្លៃនៃការសន្សំរបស់អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក