ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ គាំទ្រ​ការរៀបចំពិព័រ​ណ៍​វិចិត្រ​សាល​​​ស្ថាបត្យ​កម្ម​កម្ពុជា​ឆ្នាំ ២០២៤​

ភ្នំពេញ ៖ ពិព័រណ៍​វិចិត្រ​សាលស្ថាបត្យ​កម្ម​កម្ពុជា ឆ្នាំ២០២៤ ត្រូវ​បានរៀបចំ​ឡើង​នៅក្រសួង​រៀប​ចំដែ​នដី ​ន​គរូបនីយកម្ម​ និងសំណង់ រយៈ​ពេល៧​ថ្ងៃ​ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ២០២៤ ។ កម្មវិធី​នេះ​មានការ​ចូលរួមត្រួតពិនិត្យ​ និងវាយតម្លៃពីសំណាក់​មន្ត្រីជំនាញជាន់ខ្ពស់​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ជាពិសេស​ចាប់ពីថ្ងៃទី​២៧ ខែវិច្ឆិកា ដល់ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ២០២៤ ។

​នៅក្នុង​កម្មវិធី​​នៃពិព័រណ៍​រយៈពេល​៧​ថ្ងៃ ជាពិសេស​ចាប់ពីថ្ងៃទី​២៧ វិច្ឆិកា​ ដល់​ថ្ងៃទី​១ ខែ​ធ្នូ​ ឆ្នាំ២០២៤ មានការ​ធ្វើបទបង្ហាញពី​ក្រុមជ័យលាភីនៃកា​រប្រកួត​ទៅតាមប្រធានបទ​នីមួយៗ ដូចជា ​បទ​បង្ហាញ​ក្រោមប្រធានបទ​ដង្ហើមទី​ក្រុង បទបង្ហាញពី​បណ្ដាញ​ផ្លូវព្រះមុន្នីវង្ស​ និងផ្លូវព្រះនរោត្តម បទ​បង្ហាញ​ក្រោម​ប្រធានបទស្ថាបត្យកម្ម​ខ្មែរ និងការអភរិក្សជាដើម ។

នៅក្នុង​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះដែរ កម្មវិធីក៏មានការ​ចូលរួម​ពីសំណាក់​ឯកឧត្តម​ ម៉ម សូផាណា ទី​ប្រឹក្សា​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម​ រ័ត្ន​ វិរៈ រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែន​ដី ​នគរូបនីយកម្ម ​និង​ឯកឧត្តម​ ហង្ស​ សុត​សំភារ​ អគ្គ​លេខាធិការ​ គណៈស្ថាបត្យករ​កម្ពុជា​ផងដែរ ។

ដោយឡែក នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីនេះ​មានការ​ចូលរួមពីសំណាក់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និងសំណង់ ឯកឧត្តម​ ឡៅ ទិព្វសីហា រដ្ឋ​លេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។​ នៅថ្ងៃដដែលនេះដែរ ក៏មានការ​ធ្វើបទបង្ហាញ​ពី​ប្រធានបទ ការសិក្សា​គំរូបន្ទប់ទឹក​សាធារណៈ និង​លំនៅឋា​ន​​​មានតម្លៃស​មរម្យ ខណៈដែលមន្ត្រីជំនាញ​របស់​ក្រសួង​រៀបចំដែនដី ក៏​នឹងធ្វើ​បទបង្ហាញផងដែរ​ពីប​ទ​ដ្ឋានកូដ និងស្ដង់ដារ​សុវត្ថិភាពស្ថាបត្យកកម្មបង្ហាញដល់​អ្នកចូលរួមក្នុង​ថ្ងៃនោះ ។

ឯកឧត្តម​ ហង្ស​ សុតសំភារ​ អគ្គ​លេខាធិការ​ គណៈស្ថាបត្យករ​កម្ពុជា ​ដែលបានអញ្ជើញចូលរួម​នៅក្នុង​កម្មវិធី​ពិព័រណ៍​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន​មាន​ប្រ​សា​សន៍ថា ​ការតាំងពិព័រណ៍នេះជា​រឿងមួយ​សំ​ខាន់ តែអ្វីដែលសំខាន់​ជាងនេះទៅទៀតគឺការ​ធ្វើបទបង្ហាញ​របស់សិស្ស​-និស្សិត ជាម្ចាស់ជ័យ​លាភី​នៃ​ការ​ប្រកួ​ត​ប្រជែង​កន្លងមក ដែលជា​ការផ្ដល់​គំនិត​យោបល់ និងជាការ​បង្ហាញ​ដល់​អាជ្ញាធរ​ សម្រាប់ពិចារណា​ក្នុងការ​អនុវត្ត​ និង​រៀបចំទីក្រុង​ឱ្យកាន់តែ​ប្រសើរ កាន់​តែ​ទាក់ទាញបន្ថែមទៀត ពោល គឺនឹងជំរុ​ញឱ្យទីក្រុង​នានា​របស់​កម្ពុជា​កាន់តែមានសោភ័ណ្ឌភាព​ ។

គួរ​បញ្ជាក់ផងដែរថា នៅថ្ងៃបញ្ចប់​នៃកម្មវិធីពិព័រណ៍ វិចិត្រសាល​ស្ថាបត្យ​កម្មកម្ពុជា ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ នឹង​មានការ​ផ្តល់វត្តមានអញ្ជើញ​ចូលរួម​ជាអធិបតីពី​សំណាក់ ឯកឧត្តម​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម​ និង​សំណង់ ។ ដូច្នេះ ចាប់ពី​ពេលថ្ងៃនេះ រហូតដល់ថ្ងៃបញ្ចប់​នៃ​កម្មវិធី​ សាធា​រណ​ជ​ន សិស្ស ​និស្សិត​ ដែលកំពុង​សិក្សា​ជំនាញពាក់ព័ន្ធ​ អាច​ចូលរួម​ទស្សនា​ការ​ដាក់តាំងបង្ហាញ​ស្នាដៃពីនិស្សិត និងក្រុមហ៊ុន​ឧបត្ថម្ភ​ក្នុងកម្មវិធី​ ដោយអាច​សួរ​ព័ត៌មានលម្អិត​​បន្ថែមពាក់ព័ន្ធនឹងស្ថាបត្យកម្មនៅទីនោះ​បានផងដែរ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

Leave a Reply

Your email address will not be published.Required fields are marked *