ចិនព្រមានចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាម៉េរិកបន្តរារាំងចិនលើការប្រើបច្ចេកវិទ្យាទំនើប

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ័យទ័រ បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិន បានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញក្នុងគោលបំណងទប់ស្កាត់ឧស្សាហកម្មគ្រឿងបង្គុំឈីបរបស់ចិន។

កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា ខ្លួននឹងហាមឃាត់ការនាំចេញឧបករណ៍ផលិតបន្ទះឈីប ២៤ ប្រភេទ, កម្មវិធីសូហ្វវែរចំនួន ៣, និងអង្គចងចាំកម្រិតខ្ពស់បញ្ជូនទៅកាន់ប្រទេសចិន។ លើសពីនេះ អង្គភាពចិនចំនួន ១៤០ រួមមាន ក្រុមហ៊ុនផលិតឧបករណ៍ អ្នកផលិតបន្ទះឈីប និងក្រុមហ៊ុនវិនិយោគ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់នាយកដ្ឋានពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រឿងបង្គុំឈីបនៅក្នុងប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា ឧបករណ៍អេឡិចត្រូនិកចិនអាចប្រើនៅក្នុងប្រព័ន្ធអាវុធទំនើបជំនាន់ក្រោយ និងនៅក្នុងបញ្ញាសិប្បនិមិត្តដែលអាចបង្កហានិភ័យយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

ជាការឆ្លើយតប អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​ លើកឡើង​ថា ​នេះ​ជា​សកម្មភាពដែលអាម៉េរិកប្រើអំណាចដាក់សម្ពាធលើសេដ្ឋកិច្ចចិន និង​ការ​អនុវត្ត​មិនមែន​ទីផ្សារ​ដូចជាការបំពានលើវិធានការត្រួតពិនិត្យការនាំចេញ និងអនុវត្តការគំរាមកំហែងឯកតោភាគីតែឯ​កឯង។ ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការអនុវត្ត​នេះ ហើយខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានសង្កេតឃើញថា ឧស្សាហកម្មគ្រឿងបង្គុំឈីបមានសកលភាវូបនីយកម្មខ្ពស់ ហើយសកម្មភាពឯកតោភាគីតែឯកឯងធ្វើឡើងដោយសហរដ្ឋអាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ពាណិជ្ជកម្មសេរី។ នេះមានន័យថា តាមរយៈការរឹតបន្តឹងការនាំចេញទៅកាន់ប្រទេសចិន វាអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសផ្សេងទៀតក្នុងការធ្វើពាណិជ្ជកម្មដោយសេរីជាមួយប្រទេសចិន ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពតានតឹង។

គួរឲ្យ​បញ្ជាក់ដែរថា ការប្រណាំងប្រជែងខាងផ្នែកបច្ចេកវិទ្យាយោធាបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែតានតឹង ខណៈដែលអាម៉េរិកកាន់តែព្រួយបារម្ភអំពីការឈ្លានពានរបស់ចិនមកលើកោះតៃវ៉ាន់នាពេលអនាគត។ ឧស្សាហកម្មឈីបរបស់ចិនត្រូវបានកំណត់គោលដៅដោយរដ្ឋបាលអាម៉េរិកជាបន្តបន្ទាប់ ដោយក្នុងអំឡុងពេលតំណែងដំបូងរបស់ Donald Trump គាត់បានហាមឃាត់ការនាំចេញឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅកាន់ក្រុមហ៊ុន Semiconductor Manufacturing International Corp (SMIC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ប្រទេសចិន។ បន្ទាប់មក ប្រធានាធិបតី Joe Biden បានរឹតបន្តឹងការត្រួតពិនិត្យការនាំចេញចំនួនពីរជុំបន្ថែមទៀត ខណៈពេលដែលចិនចាយលុយរាប់សិបពាន់លានដុល្លារ ដើម្បីជំរុញការផលិតគ្រឿងបង្គុំឈីបនៅក្នុងស្រុករបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ សេតវិមានក៏បានជួបពិភាក្សាជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ក្នុងគោលបំណងបង្កើតសម្ព័ន្ធផ្លូវការមួយហៅថា ‘‘Chip 4 Alliance’ ដែលទីក្រុងប៉េកាំងមើលឃើញថាជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីមានអំណាចលើការផលិត និងខ្សែសង្វាក់ផ្គត់ផ្គង់ឈីបពិភពលោក។

កាលពី​២ឆ្នាំមុន ក្រុមហ៊ុនចិន SMIC បានទទួលជោគជ័យក្នុងការផលិតបន្ទះសៀគ្វីតាមស្តង់ដារបស្ចិមប្រទេសខ្ពស់បំផុត ទោះបីជាទទួលរងសម្ពាធពីអាម៉េរិកក៏ដោយ។ របកគំហើញនេះត្រូវបានបង្កើតឡើង ទោះបីជាទីក្រុងវ៉ាស៊ីនតោនហាមឃាត់ក្រុមហ៊ុនផលិតរបស់ហូឡង់ និងជប៉ុនមិនឲ្យផ្គត់ផ្គត់ឧបករណ៍ទំនើបបំផុតរបស់ពួកគេទៅលើ SMIC ក៏ដោយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *