វិនិយោគិនអាមេរិកជើងចាស់ដ៏ល្បីម្នាក់បានព្យាករណ៍ពីអនាគតសេដ្ឋកិច្ចរបស់រុស្ស៊ីនៅក្រោយបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន

បរទេស ៖ ទោះស្ថានភាពជម្លោះដោយយោធារវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តនៅឡើយក្តី ប៉ុន្តែគេមើលឃើញថា ដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពកំពុងរំកិលទៅមុខស្របពេលដែលការឡើងមកកាន់តំណែងសាជាថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ខិតមកជិតដល់ពេលកំណត់។

ចំពោះបញ្ហានេះមានអ្នកវិនិយោគិនជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក គឺលោក Jim Rogers បានធ្វើការព្យាករណ៍ថា ប្រទេសរុស្ស៊ីដែលជាភាគីបង្កជម្លោះដំបូងគេនោះនឹងហក់ឡើងនូវកំណើនសេដ្ឋកិច្ចរបស់ខ្លនដ៏ខ្លាំងក្លានៅក្រោយពេលបញ្ចប់ជម្លោះជាមួយអ៊ុយក្រែនជាស្ថាពរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត RBK News កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ លោក Rogers បាននិយាយថា ដំណោះស្រាយទាំងឡាយណាដែលអាចបញ្ចប់ជម្លោះយោធានេះបាន ក៏អាចធ្វើឲ្យស្ថិរភាពនៃភូមិសាស្ត្រនយោបាយត្រឡប់មករកភាពល្អប្រសើរឡើងវិញ ហើយមិនត្រឹមតែប៉ុណ្ណោះ វានឹងជះកត្តាវិជ្ជមានខ្លាំងចំពោះបំណុលរបស់រុស្ស៊ី ជាពិសេសទៅលើរូបិយបណ្ណលុយរូបល Ruble ព្រមទាំងបង្កើនសកម្មភាពវិនិយោគបរទេសកាន់តែច្រើនទៅឲ្យរុស្ស៊ីផងដែរ។

ចាប់តាំងតែពីឆ្នាំ២០២២មក ជម្លោះអ៊ុយក្រែន-រុស្ស៊ី បានបណ្តាលឲ្យកើតចេញជាវិបត្តិធ្ងន៉ធ្ងរសម្រាប់ពិភពលោក ខណៈដែលវិនិយោគិនបរទេសខុសពីជនជាតិរុស្ស៊ី (Non-Russian Investors) ជាច្រើនបានជួបបញ្ហាបង្ខាំងទុន និងលុយវិនិយោគរបស់ខ្លួនដែលមានពាក់ព័ន្ធទៅនឹងយុទ្ធនាការរបស់ប្រទេសលោកខាងលិចដើម្បីប្រយុទ្ធប្រឆាំង និងដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។

លោក Rogers បានថ្លែងទៀតថា ទីផ្សាររុស្ស៊៊ីបច្ចុប្បន្នមិនសមស្របសម្រាប់វិនិយោគិនបរទេសនៅឡើយទេ ដោយសារតែហានិភ័យទាក់ទងនឹងជម្លោះ រួមទាំងការភ័យខ្លាចនៃការរឹបអូសទ្រព្យសម្បត្តិ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានព្យាករណ៍ពីការផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីដំណោះស្រាយជម្លោះត្រូវបានអនុវត្ត ហើយវានឹងនាំឱ្យមានការកើនឡើងវិញយ៉ាងខ្លាំងនៃទីផ្សារបណ្ណបំណុល និងលុយរូបលរបស់រុស្ស៊ីកាន់តែរឹងមាំ។

លោកបានពោលបែបនេះថា៖

«ប្រសិនបើស្ថានភាពចាប់ផ្តើមប្រែប្រួល នោះអ្វីដែលខ្ញុំនឹងត្រូវធ្វើមុនគេគឺការវិនិយោគទៅលើបណ្ណបំណុល និងលុយរូបលរបស់រុស្ស៊ី ហើយទីផ្សារភាគហ៊ុនរបស់រុស្ស៊ី MOEX (Moscow Exchange) និងទីផ្សារហ៊ុននៅក្នុងវិស័យទេសចរណ៍ ព្រមទាំងការធ្វើដំណើរនឹងក្លាយទៅជាប្រភពទាញយកចំណូលបានយ៉ាងច្រើនពីសំណាក់អ្នកវិនិយោគ»។

យ៉ាងណាក្តី ជុំវិញបញ្ហាសេដ្ឋកិច្ចពិភពលោក លោក Rogers បានព្រមានអំពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាននៅពាក់កណ្តាលនិទាឃរដូវ (ចាប់ពីខែមិនាទៅដល់ឧសភា) ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសន្មតថានេះជាការកើនឡើងនៃបំណុលជាតិអាមេរិក ជាពិសេសបញ្ហាពន្ធនាំចូលដ៏ចម្រូងចម្រាសនៃរដ្ឋបាលលោក Trump លើទំនិញរបស់ចិន ដែលលោកបាននិយាយថាអាចប៉ះពាល់ដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ដោយប្រដូចការធ្លាក់ចុះនេះប្រហាក់ប្រហែលនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំកាលពីទសវត្សរ៍ឆ្នាំ១៩៣០កន្លងទៅនោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *