កំពូលមហាសេដ្ឋីអាមេរិកចំនួន ៣រូបកំពុងប្រជែងចង់ក្លាយជាម្ចាស់កម្មវិធី TikTok នៅក្នុងឆ្នាំនេះ

នវានុវត្តន៍ ៖ ការបើកដំណើរការឡើងវិញនៃកម្មវិធីទំនាក់ទំនងសង្គមយក្សដ៏ល្បី TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពេលឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងរយៈពេលដ៏ខ្លីបានទាក់ទាញ់ចំណាប់អារម្មណ៍ពលរដ្ឋ និងអ្នកជំនួញនៅទូទាំងប្រទេស ហលយអ្នកទាំងអស់នោះនៅបន្តតាមដាននៅឡើយថា តើលទ្ធផលនឹងទៅជាយ់ាងណាពាក់ព័ន្ធទៅនឹងកិច្ចដំណើរកម្មវិធី TikTok ។

នៅចំពោះមុខ TikTok គឺមានជម្រើសចំនួន២ក្នុងដៃនៅពេលនេះ គឺបិទដំណើរការទាំងស្រុង ឬវាចាំបាច់លក់ទៅឲ្យជនជាតិអាមេរិកគ្រប់គ្រងជំនួសវិញនៅក្នុងពេលនេះ ខណៈដែលគេមើលឃើញថាមានបេក្ខភាពសក្តានុពលដែលជាមហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិកចំនួន៣នាក់ដែលអាចនឹងមានលទ្ធភាពក្នុងការចំណាយលុយវិនិយោគទិញយកភាគហ៊ុនធំរបស់ TikTok នេះចេញពីក្រុមហ៊ុនដ៏ធំរបស់ចិន ByteDance។

ម្ចាស់ប៉ុស្តិ៍យូធូបដ៏ល្បីបំផុត MrBeast ដែលមានឈ្មោះជាផ្លូបការ លោក Jimmy Donaldson ថ្មីៗនេះបានបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រជាច្រើនលាននាក់នៅលើបណ្តាញសង្គម TikTok របស់ខ្លួនថា គាត់នឹងទិញយកកម្មវិធីនេះ។

វិដេអូដែលគាត់បានបញ្ជាក់អំពីការប៉ុនប៉ង់ទិញបានធ្វើឡើងតាំងតែពីសប្តាហ៍មុន។ វិដេអូនៅក្នុងយន្តហោះឯកជនរបស់គាត់ MrBeast បាននិយាយថា វាគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ ប្រសិនបើខ្ញុំក្លាយទៅជា CEO ថ្មីរបស់ TikTok ហើយសន្យាថានឹងផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកតាមដានថ្មីចំនួន៥នាក់ផងដែរ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។ យ៉ាងណាក្តី វីដេអូនេះបានផ្ទុះនៅលើបណ្តាញ TikTok និងមានអ្នកទស្សនាដល់ទៅ ៧៣លានដង។

ដោយឡែក បេក្ខភាពម្នាក់ទៀតដែលត្រូវបានណែនាំដោយប្រធានាធិបតីថ្មី លោក Donald Trump នោះគឺជាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានអះអាងអំពីគោលបំណងគ្រប់គ្រង TikTok នេះដែរ។

លោក Musk ធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់គាត់ថា៖ ខណៈដែល X ត្រូវបានហាមឃាត់នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែបែរជា TikTok ត្រូវបានដាក់ប្រើប្រាស់ជាធម្មតានៅអាមេរិកទៅវិញ។ វាមិនមែនជារឿងយុត្តិធម៍នោះទេ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងបែបនេះថា៖ ខ្ញុំចង់ឲ្យគាត់ទិញយកភាគហ៊ុនរបស់ TikTok ប្រសិនបើគាត់ចង់ធ្វើវា ហើយខ្ញុំក៏ចង់ឲ្យលោក Larry Ellison គួរពិចារណាទិញកម្មវីធីនេះដូចគ្នាដែរ។

គួរឲ្យដឹងដែរថា ទាំងលោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle Corporation និងលោក Elon Musk សុទ្ធតែជាមនុស្សជំនិត និងជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក Trump តាំងតែពីយូរមកហើយ។

រំលឹកឡើងវិញដែរថា រដ្ឋាភិបាលអាមេរិកអាណត្តិចាស់ លោក Joe Biden ធ្លាប់បានប្រកាសដាក់កាលកំណត់ត្រឹមថ្ងៃទី១៩ ខែមករា ដើម្បីឲ្យ ByteDance សម្រេចចិត្តលក់ភាគហ៊ុនមួយភាគធំមកឲ្យអាមេរិកប៉ុន្តែក្រោយបានបិទដំណើរការបានមួយថ្ងៃប៉ុណ្ណោះ TikTok ត្រូវបានបើកដំណើរការឡើងវិញក្នុងអាណត្តិថ្មីរបស់លោក Donald Trump ហើយបច្ចុប្បន្ន ឱសានវាទត្រូវបានបន្តបន្ថែម៧៥ថ្ងៃទៀតដើម្បីជាការសម្រេចចុងក្រោយថាតើត្រូវបិទ ឬដំណើរការក្រោមការគ្រប់គ្រងដោយជនជាតិអាមេរិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *