ប្រធានាធិបតីអ៊ុយក្រែន នៅតែបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងរ៉ែជាមួយនឹងសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងរ៉ែជាមួយនឹងសហរដ្ឋអាម៉េរិក។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ៖

«វាមិនអាចទៅរួចទេដែលមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពនោះ។ កិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិកនៅលើតុនឹងត្រូវបានចុះហត្ថលេខាប្រសិនបើភាគីទាំងសងខាងបានត្រៀមខ្លួនរួចរាល់។ ប្រសិន​បើ​យើង​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែនេះ យើងពិតជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុងការ​ចុះ​ហត្ថលេខា​ ហើយលោកជឿជាក់ថា អាម៉េរិកក៏បានត្រៀមខ្លួនដូចគ្នា»។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានឆ្លើយតបទៅនឹងសំណួរមួយពី BBC ថា ទោះបីជាជំនួបជាមួយប្រធានាធិបតីអាមេរិក Donald Trump មានភាពតានតឹងកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែគាត់នៅតែចង់ឱ្យមានកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាម៉េរិក​ ដោយគ្រាន់តែចង់ឱ្យជំហររបស់អ៊ុយក្រែនត្រូវបានស្តាប់តែប៉ុណ្ណោះ។ ប្រធានាធិបតីរូបនេះបន្ថែមថា អ៊ុយក្រែនចង់ឱ្យដៃគូរបស់ខ្លួនចងចាំថា តើនរណាជាអ្នកឈ្លានពាននៅក្នុងសង្គ្រាមនេះ។

Zelensky បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងជាមួយ Trump នឹងត្រូវបន្ត ដោយសារវាលើសពីទំនាក់ទំនងការទូតក្នុងស្ថានភាពជាក់ស្តែង ជាមួយនឹងការជឿជាក់ថា រដ្ឋបាល Trump នឹងមិនកាត់ផ្តាច់ជំនួយដល់ទីក្រុងគីវនោះទេ។ យ៉ាងណាក៏ដោយ ទោះបីជាអ៊ុយក្រែន​មិន​មែន​ជា​ប្រទេសមានអំណាចជាង​គេ​ក្នុង​ពិភពលោកពិតមែន ប៉ុន្តែ​ខ្លួន​នៅតែប្រយុទ្ធ​ដើម្បី​ឯករាជ្យ និង​សេរីភាព​។

គួរកត់សម្គាល់ថា ក្រោយជំនួបកំពូលរវាងមេដឹកនាំទាំងពី អាមេរិក-អ៊ុយក្រែន មេដឹកនាំប្រទេសជាច្រើនបានគាំទ្រលើជំហររបស់អ៊ុយក្រែនក្នុងតស៊ូ ប្រយុទ្ធទាមទារសេរីភាព។ នៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងឡុងដ៍ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានអះអាងថា អង់គ្លេស និងបារាំង នឹងធ្វើការជាមួយនឹងអ៊ុយក្រែនលើជម្លោះជាមួយនឹងរុស្ស៊ី។ លើសពីនេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានអំពាវនាវឱ្យសហភាពអឺរ៉ុបចាំបាច់ត្រូវធ្វើការលើការចរចារសន្តិភាពនេះ ដោយលើកឡើងថា នេះ​មិន​មែន​ជា​ពេល​សម្រាប់​តែការ​និយាយតែប៉ុណ្ណោះទេ ប៉ុន្តៃវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។

កិច្ចព្រមព្រៀងរ៉ែ គឺជាជំហានដំបូងឆ្ពោះទៅរកទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលមានភាពតានតឹងរួចទៅហើយកាលពីដំបូង ដោយសាររដ្ឋបាល Trump ចរចាសន្តិភាពជាមួយរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាន់តែតានតឹងបន្ទាប់ពី Zelensky, Donald Trump និងអនុប្រធានាធិបតីអាម៉េរិក JD Vance តឹងសរសៃកទាស់សម្តីគ្នានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការិយាល័យ Oval ។ បន្ទាប់មក មេដឹកនាំអ៊ុយក្រែនត្រូវបានបណ្តេញចេញដោយកិច្ចព្រមព្រៀងមិនត្រូវបានចុះហត្ថលេខានោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *