ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញ​ការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ រួមមាន ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួល​ជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ជុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។ ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផល ស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ ព្រមទាំងបង្កើនឱកាសធុរកិច្ច ក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាកិច្ចសហការជាមួយក្រុមហ៊ុនទាំង ៦ខាងលើ ធ្វើឡើងដើម្បីលើកទឹកចិត្ត និងជំរុញចលនានៃផលិតផលកសិកម្ម ដោយធានាបាននូវតម្លៃសមរម្យទៅតាមទីផ្សារ ដើម្បីកាត់បន្ថយការព្រួយបារម្ភនាពេលកន្លងមក ដោយពេលខ្លះនៅពេលរដូវប្រមូលផលតម្លៃ​ធ្លាក់ថ្លៃ ឬពេលខ្លះគ្មានទីផ្សារសម្រាប់នាំចេញតែម្តង។

ឯកឧត្តមបន្តថា នេះមិនមែនជាលើកទីមួយនោះឡើយដែលក្រសួងចុះអនុស្សារណៈយោគ យល់គ្នាជាមួយឯកជន ប៉ុន្តែបានធ្វើជារឿយៗដើម្បីដាក់លក់ផលិតផលខ្មែរនៅតាមផ្សារ ទំនើប តាមស្ថានីយ៍ប្រេងឥន្ទនៈ តាមភោជនីយដ្ឋាន ឬតាមសណ្ឋាគារជាដើម ធ្វើយ៉ាងណា ប្រើប្រាស់ផលិតផលខ្មែរឱ្យបានកាន់តែច្រើន។

តាមរយៈអនុស្សារណៈយោគយល់គ្នានេះ គេរំពឹងថាតម្លៃពោតក្រហម និងដំឡូងមី មាន​តម្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយកាលពីឆ្នាំ២០២៤កន្លងទៅ គ្រាប់ពោតក្រហមមានតម្លៃចន្លោះពី ៩២០ ទៅ ១០០០រៀល ហើយនៅដើមឆ្នាំ២០២៥នេះ ដំឡូងមីស្រស់មានតម្លៃ ១៨០ ទៅ២០០រៀល ចំណែកដំឡូងមីក្រៀមមានតម្លៃ ៥៨០ ទៅ ៦០០រៀលក្នុង ១គីឡូក្រាម ចំណែកកន្ទក់មានតម្លៃប្រហែល ២៥០ដុល្លារក្នុងមួយតោន៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *