ការ​បញ្ចប់​វាស់វែង​ និង​ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កាន់ខេត្តព្រះសីហនុ​

ភ្នំពេញ ៖ ​ក្នុងឆ្នាំ២០២៥ នេះ បណ្ដាខេត្ត​មួយចំនួន​បាន​បញ្ចប់​ និង​គ្រោង​បញ្ចប់ការ​វាស់វែង​ដីធ្លីលក្ខណៈជាប្រព័ន្ធជា​បន្តបន្ទាប់​ និងឈានដល់​ដំណាក់​កាល​ចុះបញ្ជី​ និងចេញ​បណ្ណ​ជូនប្រជាពលរដ្ឋដើម្បីបញ្ចប់ភាពប្រឈម និងទំនាស់ដីធ្លី ហើយដោយឡែក ​សម្រាប់ខេត្តព្រះសីហនុ ដែលជា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ក៏​ត្រូវបានប្រកាស​ជា​ខេត្តទី៥ ដែលបានបញ្ចប់ការ​វាស់វែង​ដីធ្លីផងដែរ ។​ ការ​បញ្ចប់​ការ​វាស់​វែងដីធ្លី​​នៅក្នុង​ខេត្ត​នេះ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងអាច​ទាក់ទាញ​វិនិយោគិនឱ្យ​ចូលមបណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀតយ៉ាងប្រាកដ។

ថ្លែង​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយមន្ត្រីរាជការ កម្មករ និយោជិត​ កំពង់ផែ​ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​០​១ ខែឧសភា ឆ្នាំ២០២៥ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ​បាន​អប​អ​រ​សាទរ​ដល់ខេត្ត​មួយនេះ ដែលបានបញ្ចប់​ការ​វាស់វែង​ដីធ្លី និងចុះបញ្ជី​ក្បាលដី​ ខណៈការ​បញ្ចប់ការ​វាស់វែង​នេះ នឹងអាច​កាត់បន្ថយ​ ហើយឈានដល់ការ​បញ្ចប់​បញ្ហា​ទំនាស់ និងវិវាទដីធ្លី ជាពិសេស​អាចទាក់ទាញ​វិនិ​យោគិ​ន​មក​បណ្ដាក់ទុនវិនិយោគ​បន្ថែមក្នុង​ខេត្តព្រះសីហនុ​ទៀតផង ​។

សម្ដេច​ធិបតីបានបន្តមានប្រសាសន៍ថា ៖

«នៅក្នុង​ខេត្តព្រះសីហនុ កាលពី​ដីមិនទាន់ត្រូវ​ប៉ាន់ ឬមិនទាន់មានតម្លៃ​ យើងឃើញថា​មិនមានទំនាស់ដីធ្លីទេ ប៉ុន្តែ​នៅពេលដីធ្លី​ត្រូវប៉ាន់ ទំនាស់​ដីធ្លី​ក៏កើនឡើង​ ។ នៅពេល​យើង​បានវាស់វែង​ និង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ទំនាស់​ដីធ្លី​ក៏បាន​កាត់​បន្ថយ​បន្តិច​ម្ដងៗ ។​​ ការ​ដោះស្រាយ​ផលប៉ះពាល់ ​​និ​ងវិវាទដីធ្លីនេះ នឹងជួយ​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទិ្ធដីធ្លី​កាន់តែច្បាស់លាស់​ លែង​មានទំនាស់​តកូនចៅ​ជាមួយអ្នកជិតខាង និងបានលើកទឹកចិត្ត​ដល់ការ​វិនិយោគ ដោយសារតែ​បញ្ហា​ដីធ្លី​លែងកើតមាន​តទៅទៀត ។ ដូច្នេះ​អ្នក​វិនិយោគ នឹង​បណ្ដាក់ទុនវិនិយោគ​ដោយលែង​ខ្វល់ជាមួយ​នឹង​បញ្ហា​ដីធ្លី ។ ទាំងអស់​នេះ នឹង​ទាក់ទាញ​បានការ​វិនិយោគមកកាន់ប្រទេស​កម្ពុជា ក្នុងនោះ​ខេត្តព្រះសីហនុ​តែម្ដង​ដែលជាខេត្ត​មានសក្ដានុពល​ខ្ពស់​មួយ​នៅកម្ពុជា»។​

សូមបញ្ជាក់ដែរថា នៅរសៀល​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២៥ ​ដដែលនេះ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ ក៏បាន​អញ្ជើញជាអធិបតីក្នុងពិធី​ចែកវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់​អចលនវត្ថុ​ចំនួន ៥ ២៥០បណ្ណ ជូន​ពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ ហើយឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ដែលទទួល​បាន​បណ្ណ​នេះ ​សូម​ថែរក្សា​ និង​ប្រើ​ប្រាស់​បណ្ណ​ឱ្យបានត្រឹមត្រូវ​ ដែលជា​ទ្រព្យ​សម្បត្តិធ្វើឱ្យ​បងប្អូន​រីក​ចម្រើនក្នុង​ជីវិត​ និ​ងបន្សល់​ទុក​ជា​មរតក​បន្តជំនាន់ ។​

គួររំលឹកដែរថា ក្នុងរយៈពេល​៣ខែ​ ដើមឆ្នាំ២០២៥ ខេត្តព្រះសីហនុ​ទទួលបានគម្រោង​វិនិយោគ​ប្រមាណ ៥៦គម្រោង​ ហើយរាជរដ្ឋាភិបាល​ក៏បាន និងកំពុងជំរុញ​ លើកទឹកចិត្ត​ដល់​វិនិយោគិន​ចូលមក​បណ្ដាក់ទុនវិនិយោគ​ក្នុង​ខេត្ត​មួយនេះបន្ថែមទៀត ដែលក្នុងនោះ រដ្ឋាភិបាលបានបន្តសុពល​ភាពកម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគខេត្ត​ព្រះសីហនុ រហូត​ដល់ដំណាច់ឆ្នាំ២០២៥ និង​​លើកទឹកចិត្ត​ចំពោះ​ពន្ធលើអចលនទ្រព្យ​រហូតដល់ដំណាច់ឆ្នាំ២០២៨ ៕​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

អ៊ីរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង

សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

បំពង់បង្ហូរប្រេង Druzhba បូមពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមមាន ហុងគ្រី ស្លូវ៉ាគី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ និង ឆែក។ វាត្រូវបានរងការខូចខាតដោយសារសង្គ្រាម ដែលធ្វើឲ្យមានភាព​តានតឹង​បាន​ផ្ទុះឡើង​រវាង​ប្រទេស​ជិតខាងជាពិសេសទីក្រុងបូដាប៉េសចោទប្រកាន់ទីក្រុងគៀវមិនបានជួសជុលវាឡើងវិញ

ការផលិតជីកសិកម្មក្នុងស្រុកជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

វត្តមានក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយលើចំ​ណាយនៃការនាំចូលជីកសិកម្មពីក្រៅប្រទេសបានប្រមាណជាង ១៧លានដុល្លារនៅឆ្នាំ២០២៥

ក្រុមហ៊ុនអូទ្រីសជាច្រើន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *