ក្រុមអ្នកជំនាញជំរុញឱ្យពលរដ្ឋងាកមកទទួលទានបន្លែ ផ្លែឈើ និងអាហារសុវត្ថិភាព

ភ្នំពេញ ៖ ក្រោយពីមានរបាយការណ៍ជាក់លាក់នៃចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺមហារីកម្នាក់ត្រឹមតែរយៈពេល៤០នាទីនោះ ក្រុមអ្នកជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការជ្រើសរើសបន្លែ ផ្លែឈើ ត្រីសាច់ សម្រាប់ធ្វើម្ហូបអាហារទទួលទានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ និងជៀសវាងការទទួលទានរាល់ចំណីអាហារដែលមានផ្ទុកសារធាតុគីមី។

អ្នកស្រី សែម ស្រីទូច ជាអ្នកជំនាញផ្នែកវិស្វកម្មចំណីអាហារ បានឱ្យដឹងថា ការយល់ដឹងរបស់ពលរដ្ឋទៅលើចំណីអាហារហាក់នៅមានកម្រិត ខណៈដែលពួកគាត់ជ្រើសរើសយកបន្លែ ផ្លែឈើ ដែលមិនមានប្រភពច្បាស់លាស់មកចម្អិនធ្វើម្ហូបអាហារទទួលទានប្រចាំថ្ងៃ។ ការទិញបន្លែ ផ្លែឈើ ត្រីសាច់ មិនដឹងពីប្រភពច្បាស់នេះហើយជាបញ្ហាចម្បង ធ្វើឱ្យប៉ះពាល់សុខភាពដោយសារបន្លែមានផ្ទុកសារធាតុគីមី ច្រើនលើសកម្រិត ដូចដែលក្រសួងសុខាភិបាលរកឃើញថា ក្នុងរយៈពេល៤០នាទីមានពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយសារជំងឺមហារីក។

អ្នកស្រីបន្តថា ៖

«ខ្ញុំសូមអំពាវនាវដល់ដល់ពលរដ្ឋ ត្រូវចេះគិតគូរពីសុភាពខ្លួនឯងតាមរយៈការហូបចំណីអាហារ ពិសេសបន្លែគ្មានសារធាតុគីមី លើសពីនេះរាល់ផលិតកម្ម និងអាជីវកម្ម មិនត្រូវលក់ផលិតផលគិតតែពីប្រាក់ចំណេញ គិតពីតែប្រយោជន៍ខ្លួនឯងនោះទេ តែត្រូវគិតគូរពីសុខភាពអតិថិជនរបស់ខ្លួនផង»។

ជាមួយគ្នានេះអ្នកស្រី អេង សម្ផស្ស ម្ចាសហាងអាលីម៉ង់បានឱ្យដឹងថា ដោយសារសង្កេតឃើញអំពីផលប៉ះពាល់ចំពោះសុខភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការទទួលទានបន្លែមានសារធាតុគីមីនេះហើយ ទើបអ្នកស្រីបានផ្តួចផ្តើម សហការជាមួយប្រជាពលរដ្ឋតាមជនបទផលិតបន្លែសុវត្ថិភាព និងប្រមូលយកមកលក់ក្នុងហាងសម្រាប់ពលរដ្ឋទូទៅ។

អ្នកស្រីបញ្ជាក់ថា ដើម្បីទទួលបានអាហារសុវត្ថិភាពទាំងនេះ អ្នកស្រីបានបើកវគ្គបណ្តុះ បណ្តាល ផ្តល់បច្ចេកទេស ផ្តល់គ្រាប់ពូជ និងធ្វើផ្ទះសំណាញ់ជូនពលរដ្ឋផងដែរ ដើម្បីឱ្យច្បាស់ថា ពួកគេផលិតបាននូវបន្លែ ដែលមិនមានសារធាតុគីមីសម្រាប់ដាក់លក់ជូនអតិថិជន។

អ្នកស្រី អេង សម្ផស្ស បានលើកឡើងដូច្នេះថា ៖

«ជាទូរទៅបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព មានលក់នៅតាមផ្សារទំនើប មានតម្លៃថ្លៃជាងបន្លែផ្លែឈើលក់នៅតាមផ្សារធម្មតាបន្តិច ប៉ុន្តែបើសិនជាបងប្អូនគាំទ្រទិញកាន់តែច្រើននឹងធ្វើឱ្យការផលិតក៏បានកាន់តែច្រើនដែលជាកត្តាសំខាន់ធ្វើឱ្យតម្លៃបន្លែសុវត្ថិភាពចុះថោកបន្ថែមទៀត»។

ដោយឡែក អ្នកស្រី ម៉េង សុរ៉ាវីន ជាអតិថិជនដែលចូលមកទិញបន្លែនៅក្នុងហាងអាលីម៉ង់ម្នាក់បាននិយាយឱ្យដឹងថា អ្នកស្រីសុខចិត្តចំណាយលុយទិញបន្លែផ្លែឈើល្អៗហូប ជាជាងចំណាយលុយទិញថ្នាំពេទ្យ ឬចំណាយលុយចូលមើលជំងឺក្នុងមន្ទីរពេទ្យ ដែលសារនេះអ្នកស្រីចង់បញ្ជាក់ថា ទិញបន្លែសុវត្ថិភាពហូបថ្លែជាងបន្លែតាមផ្សារទូរទៅបន្តិចមែន ប៉ុន្តែទទួលបានសុខភាពល្អ ជាជាងទិញបន្លែមានសារធាតុគីមីហូបប៉ះពាល់សុខភាព ហើយត្រូវចំណាយប្រាក់ច្រើនដើម្បីព្យាបាលសុខភាពក្រោយពេលទទួលទាន៕

វិន ឈុនហ៊ាត


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *