សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៨ម៉ឺននាក់បានស្នើសុំចុះឈ្មោះក្នុងរយៈពេល១៨ខែ

ភ្នំពេញ៖ ថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមប្រធានបទស្តីពី «សេ​ដ្ឋកិច្ចក្រៅប្រព័ន្ធ» នាយប់ថ្ងៃទី២ ខែមិថុនា ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ អស់រយៈពេលជាង ១៨ ខែកន្លងមកនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមអនុវត្ត “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេ​ដ្ឋកិច្ចក្រៅប្រព័ន្ធ” ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដែលញ៉ាំងឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចធិបតីបានបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៨០៤២១នាក់បានស្នើសុំចុះឈ្មោះ ដោយក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះជាកម្មករ-និយោជិត មានចំនួន ៣ ២៤៦ សហគ្រាសធុនមីក្រូចំនួន ១ ៧៧៣ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៧៥ ៤០១។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការជំរុញគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខាមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូន ដែលកំពុងប្រកបរបរទទួលទានក្នុងធុរកិច្ចនៃសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមបន្ថែមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានឹងការចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។

ផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិធានការគន្លឹះចំនួន ៥ និងផែនការសកម្មភាពចំនួន ៤៥ ក្នុងនោះការរៀបចំបង្កើតមូលដ្ឋានទិន្នន័យ និងការអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដើម្បីកំណត់អត្តសញ្ញា​ណ និងអាចទទួលបានអត្ថប្រយោជន៍នានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺជាកិច្ចការគន្លឹះ។ បច្ចុប្បន្ន កង្វះមូលដ្ឋានទិន្នន័យ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការធានានូវប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពនៃអន្តរាគមន៍នានាដែលក្រសួង ស្ថាប័ន បាន និងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍ក្នុងកិច្ចគាំទ្រ និងការលើកទឹកចិត្តសម្រាប់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។

សូមបញ្ជាក់ថា៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា គំាទ្រ និងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍ គំាទ្រ អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងការពិភាក្សាលើប្រធានស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានគំាទ្រ និងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ថាជាយុទ្ធសាស្រ្តដ៏ត្រឹមមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគតក្នុងរយៈពេលនៃអាណត្តិទី៧នេះ។

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ អាទិភាពគន្គឹះទំាង៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក៏បានគំាទ្រដល់យុទ្ធសាស្រ្តនេះ ក្នុងការឆ្លើយតបទៅនឹងនិន្នាការបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ ក៏បានបង្ហាញពីកិច្ចការសំខាន់ៗដូចជា ការរៀបចំមូលដ្ឋាននិន្នន័យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈ និងភាពជាអ្នកដឹកនាំរបស់ក្រសួងស្ថាប័ន។ ការសម្របសម្រួលអន្តរក្រសួង និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងសមាគមជាតិ និងអន្តរជាតិ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាថា ក្នុងគោលបំណងកែលម្អជីវភាពប្រជាពលរដ្ឋ និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ២០២៨ ដែលជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងការគោលដៅទឹកចិត្តអ្នកប្រកបរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគំាពារសង្គមផ្លូវការ។

យោងតាមការអង្កេតកម្លំាងពលកម្មកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានកម្លំាងពលកម្មប្រមាណ ៧,៩លាននាក់ដោយនៅក្នុងនោះ ២១,៥% ឬស្មើ១,៧លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លំាងពលកម្មដ៏ច្រើនគឺ៦,២ លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះដោយសារវិបត្តិ។

សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអបអរសាទរនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គំាទ្រ និងជួយសម្របសម្រួលដល់ពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទំាងបង្កើតឱកាសដល់ប្រជាពលរដ្ឋអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់ពលរដ្ឋកាន់តែប្រសើរ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានរៀបចំ និងអនុវត្តការងារសំខាន់ៗដូចជា អនុក្រិត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបង្កើតថ្នាល់ឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិធានការគំាទ្រ និងកញ្ចប់អត្ថប្រយោជន៍ផ្នែកពន្ធដារ ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកគំាពារសង្គម ផ្នែកហិរញ្ញវត្ថុធនាគារ ព្រមទំាងយន្តការត្រួតពិនិត្យតាមដាននិងវាយតម្លៃថែមទៀត។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសដោយមានសមាជិកសមាជិកាអង្គសមាជចំនួន២៣នាក់ បានឡើងមានមតិយោបល់បន្ទាប់ពីការបកស្រាយនិងអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលនិងឥស្សរជនជំនាញរួចមក អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តគាំទ្រស្រុងលើសេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគឺជាគន្លង សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងការកែលម្អជីវភាពប្រជាជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *