សហគ្រិនខ្មែរ និង Seedstars បើកដំណើរការ “កម្មវិធីពន្លឿនធុរកិច្ចខ្មែរ” ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្នុងស្រុក

សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​បង្ហាញ​ពី​កំណើន​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​ទីផ្សារ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ ១,៦ ពាន់​លាន​ដុល្លារ

ភ្នំពេញ ៖ សហគ្រិនខ្មែរ និង Seedstars បានបើកដំណើរការកម្មវិធី “កម្មវិធីពន្លឿនធុរកិច្ចខ្មែរ” និងបើកទទួលការដាក់ពាក្យសម្រាប់ធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ចំនួន ១៥ ដែលកំពុងស្វែងរកឱកាសជំនះឧបសគ្គ ពង្រីកធុរកិច្ច នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលរីកលូតលាស់លឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលទិដ្ឋភាពធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ ដោយផ្អែកលើសន្ទុះនេះ សហគ្រិនខ្មែរ និង Seedstars បានរួមគ្នាបើកដំណើរការកម្មវិធីមួយនេះសម្រាប់ធុរកិច្ចថ្មីដែលកំពុងស្វែងរកឱកាសពង្រីកបន្ថែម។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖

“ប្រព័ន្ធអេកូឡូស៊ីនៅប្រទេសកម្ពុជារបស់យើងកំពុងមានការអភិវឌ្ឍ ហើយភាពជាដៃគូនេះជាការគាំទ្រចំពេលវេលាដើម្បីឱ្យធុរកិច្ចថ្មីឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។ កម្មវិធីនេះផ្តល់ការគាំទ្រចំគោលដៅដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលរីកចម្រើន ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេ”។

ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនាពេលថ្មីៗនេះបង្ហាញថា ខណៈពេលដែលធរុកិច្ចថ្មីអាចរកបាននូវការផ្តល់មូលនិធិនៅដំណាក់កាលដំបូង ពួកគេក៏ប្រឈមមុខនឹងការពង្រីកធុរកិច្ចបន្ថែមទៀតនៅក្នុងទីផ្សារដំបូង។ កម្មវិធីនេះដោះស្រាយនូវចំណុចលំបាកទាំងនេះ ជាមួយនឹងកម្មវិធីគាំទ្រដ៏ទូលំទូលាយ។

លោក Tom Sebastian នាយកប្រចាំតំបន់អាស៊ីរបស់ Seedstars មានប្រសាសន៍ថា ៖

“អ្វីដែលធ្វើឱ្យទិដ្ឋភាពនៃធុរកិច្ចថ្មីរបស់កម្ពុជាពិតជាគួរឱ្យរំភើបនោះគឺរបៀបដែលធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ។ យើងឃើញស្ថាបនិកនៅទីនេះបង្កើតដំណោះស្រាយដែលអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួលនៅទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេច្រើនតែខ្វះគម្រោងជាក់លាក់ដែលត្រូវការដើម្បីឈានទៅមុខ។ កម្មវិធី​នេះ​​បង្កើត​ឡើង​ដើម្បី​បំពេញគម្លាត​នោះ”។

ធុរកិច្ចថ្មីដែលត្រូវបានជ្រើសរើសនឹងទទួលបាន៖

  • ការវិភាគភាពរីកចម្រើនផ្ទាល់ខ្លួន ដើម្បីកំណត់ឧបសគ្គជាក់លាក់ក្នុងការពង្រីកអាជីវកម្ម
  • កម្មវិធីបណ្តុះបណ្តាល Bootcamp ដែលផ្តោតលើយុទ្ធសាស្រ្តអនុវត្តជាក់ស្តែង
  • ការជួយណែនាំផ្ទាល់ខ្លួនពីសំណាក់សហគ្រិនដែលមានបទពិសោធន៍
  • ការតភ្ជាប់ទៅកាន់បណ្តាញអ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិរបស់ Seedstars
  • ការបង្ហាញខ្លួនតាមរយៈថ្ងៃធ្វើបទបង្ហាញជាសាធារណៈ

កម្មវិធីនេះផ្តោតលើធុរកិច្ចថ្មីដែលកំពុងរកប្រាក់ចំណូលជាមួយនឹងគំរូអាជីវកម្មដែលមានទីផ្សាររួចជាស្រេច ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ, ពាណិជ្ជកម្មអេឡិចត្រូនិក និងសូហ្វវែរជាសេវាកម្ម (SaaS) ដែលបានបង្ហាញពីការទាក់ទាញទីផ្សារ ប៉ុន្តែប្រឈមនឹងឧបសគ្គចំពោះការពង្រីកក្នុងតំបន់។

កម្មវិធីនេះផ្អែកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា នវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល (fintech), ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងកម្មវិធីជាសេវាកម្ម (SaaS) បង្កើតសកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាមានអត្រាកំណើន ៥.៣% ក្នុងឆ្នាំ២០២៤ ខណៈដែលវិស័យឌីជីថលកាន់តែមានតួនាទីសំខាន់ជាងមុន។

ការដាក់ពាក្យត្រូវបានបើករហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ ធុរកិច្ចថ្មីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ Link ។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរការវិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ សហគ្រាសធុនតូច និងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័នដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ

អំពី Seedstars

Seedstars គឺជាអង្គការសកលដែលមានមូលដ្ឋាននៅប្រទេសស្វីស ដែលជះឥទ្ធិពលដល់ជីវិតរបស់មនុស្សនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនតាមរយៈបច្ចេកវិទ្យា និងសហគ្រិនភាព។ សកម្មភាពរបស់ក្រុមនេះគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីដែលកំពុងរីកចម្រើនជាង ៩០ តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដូចជាកម្មវិធីពន្លឿនការវិនិយោគទុន បណ្តាក់ទុន និងសកម្មភាពធ្វើឱ្យក្រុមហ៊ុនចម្រើនឡើង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ

seedstars.com.

ទំនាក់ទំនង

កញ្ញា ក្រិច ស្រីនាង, អ្នកឯកទេសសហគ្រិនភាព និងនវានុវត្តន៍ នៃសហគ្រិនខ្មែរ, sreyneang.krech.khmerenterprise.info
Michaela Villaroman, អ្នកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, michaela.villaroman@seedstars.com

លោក Tom Sebastian, អ្នជំនាញង្កើតកម្មវិធី និងទំនាក់ទំនង, tom.sebastian@seedstars.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *