សភាពាណិជ្ជកម្មខេត្តចាន់ថាបុរី ព្រួយបារម្ភខាតបង់សេដ្ឋកិច្ចរាប់ពាន់លានបាតពីការ​បិទ​ព្រំដែនកម្ពុជា-ថៃ

បរទេស៖ យោងតាមប្រភពសារព័ត៌មានថៃ The Nation បានរាយការណ៍ថា សភាពាណិជ្ជកម្មខេត្តចាន់ថាបុរី ប្រទេសថៃ បង្ហាញពីការព្រួយបារម្ភចំពោះការបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដោយព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យសេដ្ឋកិច្ចខាតបង់រាប់ពាន់លានបាត។

កាលពីថ្ងៃអាទិត្យ លោក Ukrit Wongthongsalee ប្រធានសភាពាណិជ្ជកម្មខេត្តចាន់ថាបុរី បានបង្ហាញពីក្តីព្រួយបារម្ភបន្ទាប់ពីការបិទច្រកព្រំដែនបានឡែម និងច្រកព្រំដែនបានផាក់កាដ ក្នុងស្រុកក្លងយ៉ៃ ខេត្តចាន់ថាបុរី។ ច្រកទាំងពីរនេះគឺមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មនៅក្នុងខេត្តចាន់ថាបុរី ដោយសារប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើនពាក់ព័ន្ធនឹងទំនិញប្រើប្រាស់ ផលិតផលកសិកម្ម និងការឆ្លងកាត់របស់អ្នកធ្វើដំណើរថៃ និងកម្ពុជា រួមទាំងកម្មករកម្ពុជាដែលធ្វើការនៅក្នុងរោងចក្រកែច្នៃផ្លែឈើក្នុងខេត្តចាន់ថាបុរី។

យ៉ាងណាក៏ដោយ ទោះបីជានៅមិនមានផលប៉ះពាល់អវិជ្ជមានខ្លាំងក៏ដោយ ប៉ុន្តែ លោក Ukrit បានកត់សម្គាល់ថា ព្រឹត្តិការណ៍​នា​ពេល​អនាគត​នឹង​តម្រូវ​ឱ្យ​មាន​ការ​សង្កេត​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រោះ​សកម្មភាព​សន្តិសុខ និង​នយោបាយ​អាច​នឹង​ផ្លាស់​ប្តូរ​ស្ថានភាព​នៅ​ព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ លោក Ukrit ក៏បាន​ព្រមាន​ថា ការ​បិទ​ច្រក​ព្រំដែន​ដែល​អូសបន្លាយ​រយៈពេល​ជាច្រើន​ខែនឹង​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ដោយសារ​ច្រក​ចូល​ទាំងនេះ​ជួយ​សម្រួល​ដល់​ការ​រកស៊ី​រវាង​ថៃ និង​កម្ពុជា។ លើសពីនេះ ក្តីបារម្ភចម្បងមួយគឺកម្មករកម្ពុជាមានចំណែក ៨០% នៃកម្លាំងពលកម្មនៅក្នុងរោងចក្រកែច្នៃផ្លែឈើក្នុងខេត្តចាន់ថាបុរី។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មខេត្តចាន់ថាបុរី បានអះអាងថា ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមិនគួរត្រូវបានបិទជាបណ្តោះអាសន្នទេ ព្រោះវាមិនជាប់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់ចុងបូកនៃខេត្ត Ubon Ratchathani នោះទេ។

លោក Ukrit បានសង្កត់ធ្ងន់លើសារៈសំខាន់សេដ្ឋកិច្ចដ៏សំខាន់តាមរយៈច្រកឆ្លងកាត់ទាំងនេះ ដោយសារពាណិជ្ជកម្មតាមព្រំដែនប្រចាំឆ្នាំមានតម្លៃរាប់ពាន់លានបាត សូម្បីតែការបិទបណ្តោះអាសន្នដែលមានរយៈពេលខ្លីក៏អាចបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចលើសពីមួយពាន់លានបាតដែរ។ នៅក្នុងស្ថានភាពបែបនេះ វាមានភាពចាំបាច់ណាស់ក្នុងការប្រាស្រ័យទាក់ទងបើកចំហ និងការសន្ទនាជាជាងការបង្កជាជម្លោះឲ្យកាន់តែធ្ងន់ធ្ងរ។

លោក Ukrit លើកឡើងថា ៖ «ភាពស្នេហាជាតិសុទ្ធតែមានក្នុងចំណោមពួកយើងទាំងអស់គ្នា ប៉ុន្តែស្របពេលដែលប្រជាជនកំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបែបនេះ ការញុះញង់បន្ថែមទៀតនឹងមិនធ្វើឱ្យស្ថានភាពប្រសើរឡើងនោះទេ ហើយពាណិជ្ជកម្មត្រូវតែបន្ត។ សហគមន៍មូលដ្ឋានមិនចង់ឃើញជម្លោះកើតឡើងរវាងជនជាតិថៃ និងកម្ពុជានោះទេ ដោយសារភាគីទាំងពីរពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងបន្ត។ ដូច្នេះច្រកព្រំដែនគួរតែបន្តបើកចំហ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *