ក្រសួង​រៀបចំដែនដី សម្រេច​ការ​ចុះបញ្ជីដីរដ្ឋ​នៅរាជធានីភ្នំពេញ បានចំនួន ១ ០៥៩ ក្បាល​ដី ស្មើនឹង​ជាង​ ១ ៧៦៣​ហិកតា​​

ភ្នំពេញ ៖ គិតត្រឹម​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី​ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សម្រេច​បានការ​ចុះបញ្ជី​ដីរដ្ឋនៅរាជធានីភ្នំពេញ សរុប​ចំនួន ១ ០៥៩​ក្បាល​ដីហើយ ដែល​ស្មើនឹងទំហំ ១ ៧៦៣,៤៣ហិកតា ។ នេះ​បើតាមរបាយការណ៍​របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ផ្សព្វផ្សាយ​នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥​កន្លងទៅនេះ​។​

សូមជម្រាបដែរថា យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល លេខ. ៣២១ អនក្រ.បក​ ចុះថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៣ ក្រោមហត្ថលាខារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់​វាក្យសព្ទសំខាន់ៗ​សម្រាប់​និយម​ន័យ​ដីរដ្ឋ ដោយ​ក្នុង​វាក្យសព្ទ​នោះ «ដីរដ្ឋ​» គឺសំដៅដី​សាធារណៈរបស់រដ្ឋ​ និង​របស់​នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំង​ដី​ឯកជន​របស់រដ្ឋ​ និង​របស់​នីតិ​បុគ្គលសាធារណៈដទៃទៀត ហើយ​ដី​សាធារណៈរបស់​រដ្ឋ​ គឺសំដៅ​ដល់​ដីដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាសាធារណៈតាមស្ថានភាពពី​កំណើត ឬក្រោយពីបានរៀបចំរួច​ ឬដីដែល​មានជាប់​ផល​ប្រយោជន៍ជា​សាធារណៈ ឬជាដីដែល​មានការរៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍សាធារណៈទូទៅ ។​

នៅក្នុងអនុក្រឹត្យនោះ ក៏បានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធី​នៃការ​ចុះបញ្ជី​ដីរដ្ឋ តាមរយៈការ​ធ្វើ​អត្តសញ្ញាណ​កម្ម ការធ្វើផែនទី និងការ​ធ្វើចំណាត់​ថ្នាក់​ដីរដ្ឋ ក្នុង​គោល​បំណង ដើម្បីធានា​ការពារ​កម្មសិទ្ធិ​ និ​ងសិទ្ធិ​ផ្សេង​ទៀត​លើដីរបស់រដ្ឋ ។

យោងតាម​មាត្រ​១៥​ នៃអនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ​ និងនីតិវិធី​នៃការ​ចុះ​បញ្ជីដីរដ្ឋ​ របស់រាជរដ្ឋាភិបាល​កម្ពុជា ​បានបង្ហាញពី​ដំណើរ​ការ​នៃ​ការ​ចុះបញ្ជី​ដីរដ្ឋ ដោយមាន ​៤ដំណាក់​កាល​ រួមមាន ៖ ១ ការ​បញ្ជាក់​ពីកម្មសិទ្ធិ​របស់​រដ្ឋ​ និងរបស់​នីតិបុគ្គលសាធារណៈដទៃទៀត​លើ​ដី ។ ២. កា​រកំណត់​ព្រំ​ប្រទល់​ច្បាស់លាស់លើ​ដី ។ ៣. កា​រស្វែង​រក​ការឯកភាពគ្នា​ពី​គ្រប់ភាគីដែលពាក់ព័ន្ធ និង​ ៤. ការ​ចុះបញ្ជី​ក្នុង​សៀវភៅ​គោល​បញ្ជីដីធ្លី ។

ក្នុង​មាត្រាដដែលនេះ​បញ្ជាក់​ផងដែរថា ក្រសួង​ ស្ថាប័ន ឬរដ្ឋ​បាល​ថ្នាក់​ក្រោមជាតិ ដែល​អះអាង​ថា​ក្បាលដីរដ្ឋ​ណាមួ​យ​ជា​ដីសាធារណៈរបស់រដ្ឋ ឬរបស់​នីតិបុគ្គលសាធារណៈដទៃទៀត ត្រូវ​ផ្ដល់​ឯកសារ​និង​ភស្តុតាង​ផ្សេងៗទៀត​ដែល​បង្ហាញថា ដីនោះ​ត្រូវ​ចុះបញ្ជី​ជាដី​សាធារណៈរបស់រដ្ឋ​ឬរបស់​នីតិបុគ្គល​សាធារណៈដទៃ ។​ ដី​រដ្ឋ​ ដែលមិនបានបង្ហាញ​ឱ្យ​ឃើញថា​មាន​ចរិត​បម្រើ​ប្រយោជន៍​សាធារណៈ ត្រូវ​ចុះ​បញ្ជី​ជាដី​ឯកជន​របស់រដ្ឋ ឬរបស់​នីតិបុគ្គលសាធារណៈដទៃទៀត ។

នៅក្នុង​មាត្រា​ទី​១៦​នៃអនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ​ និងនីតិវិធី​នៃការ​ចុះ​បញ្ជីដីរដ្ឋ ក៏បាន​បង្ហាញថា នៅក្នុងការ​ចុះបញ្ជី​ដី​មានលក្ខណៈជា​ប្រព័ន្ធលើក​ដំបូង ដីរដ្ឋ​នៅក្នុង​តំបន់​វិនិច្ឆ័យ​ត្រូវបានកំណត់​ព្រំ​ប្រទល់ ហើយដីនោះត្រូវបានចុះក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លីថាជាដីរដ្ឋ ។​

ប្រភេទជា​ដី​សាធារណៈ ឬជាដីឯកជន​របស់រដ្ឋ ឬរបស់​នីតិ​បុគ្គល​សាធារណៈដទៃទៀត ត្រូ​វបាន​ចុះ​បញ្ជី​ប្រសិន​បើការ​ធ្វើ​អត្តសញ្ញាណ​កម្ម និងការ​ធ្វើ​ផែនទីដីរដ្ឋ ត្រូវបាន​ធ្វើ​ចប់មុនការ​ចុះបញ្ជី​ដោយគ្មានការអះអាង​ណាមួយរបស់​ក្រសួង​ ស្ថាប័ន ឬរដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ដែលមិនស្រ​បគ្នា ឬទោះបីជា​មិនទាន់មានការ​ធ្វើអត្តសញ្ញាណកម្ម​ និងការធ្វើ​ផែនទីដីរដ្ឋ​ ប៉ុន្តែ​មានព័ត៌មាន​ដែលអាច​ធ្វើការ​សន្និដ្ឋាន​​បាន​អំពី​ប្រភេទ​ដី និងប្រភេទប្រើប្រាស់​ដី​បច្ចុប្បន្ន​នៃដីនោះ ហើយក្រសួងស្ថាប័ន​ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិទាំង​ឡាយ​ក៏មានការ​ឯកភាពមតិ​គ្នាលើប្រភេទដី​នោះជាដីសាធារណៈ ឬជាដីឯកជន​របស់រដ្ឋ ឬ​របស់​នីតិបុគ្គល​សាធារណៈដទៃទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

Leave a Reply

Your email address will not be published.Required fields are marked *