សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

បរទេស៖ យោងតាមប្រភពពីសារព័ត៌មានថៃ The Nation បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នៅតែរក្សាអត្រាពន្ធគយបដិការលើទំនិញ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែល​ជំរុញ​ឱ្យ​ប្រទេស​នេះប្រឈមនឹងភាពតានតឹងសម្រាប់​ការ​ចរចា​​មុន​កាល​កំណត់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ២០២៥ ខាងមុខនេះ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ Donald Trump បានប្រកាសពីការដាក់ពន្ធលើប្រទេសចំនួន ១៤ ដោយថៃប្រឈមនឹងអត្រាពន្ធ ៣៦% ដដែលពីអាម៉េរិក ដោយមិនបានទម្លាក់ចុះនោះទេ ខណៈដែលអត្រាពន្ធរបស់វៀតណាមត្រូវបានបន្ទាបពី ៤៦% មកត្រឹម ២០% ហើយកម្ពុជាបន្ទាបពី ៤៩% មកនៅត្រឹម៣៦% ។

អ្នក​ជំនាញ​បាន​ព្រមាន​ថា ការដាក់ពន្ធ​នេះនឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ធ្លាក់​ចុះ​​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង ហើយក៏ប្រឈមនឹងសម្ពាធក្នុងការចរចាបន្តលើកិច្ចព្រមព្រៀងក្នុងថេរវេលាដែលនៅសល់ ពោលគឺមុនថ្ងៃចាប់អនុវត្ត ទី១ ខែសីហា ឆ្នាំ២០២៥ ។ អត្រាពន្ធគយ ៣៦% នឹងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរ និងតានតឹងទៅលើឧស្សាហកម្មសម្រាប់ការនាំចេញរបស់ប្រទេសថៃ ហើយវិនិយោគិនបរទេសអាចផ្លាស់ប្តូរមូលដ្ឋានផលិតកម្មពីប្រទេសថៃទៅកាន់ប្រទេសណាមួយដែលមានពន្ធទាប និងអាចកាត់បន្ថយការប្រកួតប្រជែងរបស់ថៃ។

លោក Kobsak Pootrakool សេដ្ឋវិទូ និងជាអ្នកជំនាញខាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា ពន្ធ ៣៦% ដែលដាក់លើប្រទេសថៃគឺនៅដដែលដូចនឹងជុំទីមួយ ដែលជាសញ្ញាព្រមានថា អាម៉េរិកមិនពេញចិត្តសំណើដែលថៃបានដាក់ទៅនោះទេ ហើយវាក៏មិនត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងល្អនៅក្នុងទស្សនៈរបស់ Trump នោះដែរ។

លោក Kobsak បានសង្កត់ធ្ងន់ថា ថៃគួររៀបចំការងារនៅផ្ទះរបស់ខ្លួនបន្ថែមទៀតមុននឹងត្រឡប់ទៅតុចរចាវិញ បើមិនដូច្នេះទេ លទ្ធផលអាចនឹងបញ្ចប់ជាមួយនឹងពន្ធ ៣៦%ដដែល ហើយអាម៉េរិកប្រហែលជាមិនថយក្រោយទេ។ ទន្ទឹមនឹងនេះ ​ថៃ​ មាន​គុណវិបត្តិ​បើ​ធៀប​នឹង​គូប្រជែង​របស់​ខ្លួនដូចជា អត្រាពន្ធរបស់វៀតណាមត្រូវបានបន្ទាបមកត្រឹម ២០%, និងម៉ាឡេស៊ី ២៥% ។ បញ្ហានេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចេញរបស់ថៃ ដោយសារដៃគូពាណិជ្ជកម្មអាចជ្រើសរើសទិញទំនិញពីប្រទេសដែលមានការចំណាយទាប និងពន្ធទាប។ ចំពោះផលប៉ះពាល់លើការវិនិយោគវិញ វិនិយោគិនអាចជ្រើសរើសបង្កើតរោងចក្រនៅក្នុងប្រទេសដែលមានអត្រាពន្ធទាបដូចជាវៀតណាមជាដើម។

លោក Korn Chatikavanij អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានលើកឡើងថា ការចរចាជាមួយ Trump ពិតជាពិបាកខ្លាំងណាស់ ហើយមូលហេតុដែលវៀតណាមអាចកាត់បន្ថយពន្ធនាំចូលពីអាម៉េរិកមកត្រឹម 0% គឺដោយសារតែពួកគេមានការប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចជាងថៃនៅក្នុងគ្រប់វិស័យ។ យ៉ាងណាមិញ លោកបានស្នើថា ៖ ទី១ ដ្ឋាភិបាលថៃគួរតែពិនិត្យឡើងវិញនូវថវិកាទាំងមូលនៃឆ្នាំ២០២៥ រួមទាំងប្រភពចំណូល និងការចំណាយផងដែរ។ ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ធ្វើ​អាជីវកម្ម​ដូច​ធម្មតា ពលរដ្ឋ​ថៃ​នឹង​ជួប​ការ​លំបាក​ខ្លាំង។ ទី២ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំពោះផលប៉ះពាល់លើសមតុល្យគណនីចរន្តរបស់ប្រទេស។ ប្រសិន​បើ​​ឱនភាព​កើនឡើងជា​បន្ត​បន្ទាប់ ប៉ុន្តែការ​វិនិយោគ​បរទេស​ធ្លាក់​ចុះ នោះវា​គឺជារឿងគួរ​ព្រួយ​បារម្ភបំផុត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *