កម្ពុជា​ មានរយៈពេល​ ៣សប្ដាហ៍ ​ដើម្បីចរចាជាមួយអាម៉េរិក​​សុំ​បញ្ចុះ​ពន្ធគយបដិការ​បន្ថែម​​ទៀត​

ភ្នំពេញ ៖ ប្រធានាធិបតី​សហរដ្ឋអាម៉េរិក លោក ដូណាល់ ​ត្រាំ ​បានផ្ញើ​លិខិត​មួយច្បាប់មក​កាន់​សម្ដេច​មហា​ប​វ​រ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីការ​សម្រេចរបស់អាម៉េរិកលើ​ការដាក់ពន្ធគយបដិការ​លើ​ទំនិញនាំចូលពីកម្ពុជា ដោយ​ក្នុ​ង​លិ​ខិត​នោះបានបញ្ជាក់ថា អាម៉េរិក​បានដាក់ពន្ធ ៣៦ភាគរយ​លើទំនិញនាំចូល​ពីកម្ពុជា ដោយ​ចាប់​ផ្ដើ​មអនុវត្តពី​ថ្ងៃ​ទី០​១​​ ខែសីហា ឆ្នាំ២០២៥ ដូច្នេះ​​ កម្ពុជា​មានរយៈពេល​៣សប្ដាហ៍​ទៀត​ដើម្បីចរចាជាមួយ​អាម៉េរិក​ ក្នុងការ​ស្នើសុំ​បញ្ចុះ​អត្រាពន្ធ​បដិការ​បន្ថែមទៀត ។​

នៅក្នុង​សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ​ស៊ុន ចាន់ថុល ឧប​នា​យ​ក​រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានថ្លែងថា​ កម្ពុជានៅមានពេល​វេលា​៣សប្ដាហ៍​ទៀត ដើ​ម្បី​ចរចាជាមួយភាគីអាម៉េរិកលើការស្នើសុំ​បញ្ចុះអត្រាពន្ធ​បន្ថែម ហើយឯកឧត្តមក៏​បានបញ្ជាក់ដែរថា ​​ពន្ធ​បដិការ​ ៣៦​ភាគ​រយ​ ដែលអាម៉េរិក​បានសម្រេចដាក់​លើទំនិញនាំចូលពីកម្ពុជា គឺជា​ជោគជ័យ​មួយរបស់កម្ពុជា​ក្រោយ​មាន​កា​រ​​​​ចរចាជាច្រើនលើក ។​

ឯកឧត្តម​បានមានប្រសាសន៍ថា ពន្ធបដិការ​អាម៉េរិក​ដែល​បានដាក់មកលើ​កម្ពុជា​ គឺនឹង​ចាប់ផ្ដើម​នៅថ្ងៃទី០១ ខែ​សីហា​ ឆ្នាំ២០២៥ ហើយក្នុងលិខិត​ដែល​ប្រធានាធិបតីសហរដ្ឋអាម៉េរិក​ផ្ញើជូនសម្ដេចធិបតីបាន​បើក​ឱកា​ស​​​ឱ្យកម្ពុជា​ទៅ​ចរចា​បន្ថែមទៀត នៅមុន​ថ្ងៃ​ទី០១ ខែសីហា ឆ្នាំ២០២៥ ហើយក្រុមការងារ​របស់កម្ពុជា​​បាន​ត្រៀម​​រួចស្រេច​ហើយ​ ដោយ​ឯកឧត្តម​បានផ្ញើ​សារអេឡិច​ត្រូនិកទៅតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាម៉េរិក​ថា​ កម្ពុជា​ត្រៀមរួចជាស្រេច​ក្នុងការធ្វើ​ដំណើរទៅ​សហរដ្ឋអាម៉េរិក ឬចរចាតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយ​អ​ត្រា​​ពន្ធបដិការថែមទៀត ។ ដូច្នេះ អត្រាពន្ធ​ ៣៦ភាគរយ​នេះមិនមែនជាអត្រា​ពន្ធ​ដែល​នឹងត្រូវ​ចូល​ជា​ធរ​មាន​នោះ​ទេ គឺកម្ពុជា​នៅមាន​ឱកាស​ចរចា​ស្នើសុំ​បញ្ចុះ​បន្ថែមទៀត ។​

បើតាម​ឯកឧត្តម​ ស៊ុន ចាន់​ថុល​ អត្រាពន្ធបដិការ ​៣៦ភាគរយ ដែល​សហរដ្ឋអាម៉េរិក​បាន​ដាក់​មកលើ​ទំនិញ​នាំចូលពីកម្ពុជា​គឺជា​តួលេខ​នៃលទ្ធផល​ចរចារវាង​កម្ពុជា និងអាម៉េរិក​នាពេល​កន្លងមកដោយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤ កម្ពុជាទទួល​បានការ​បញ្ចុះ​ពន្ធច្រើនជាង​គេ​រហូតដល់ ​២៦,៥ភាគរយ ដោយបញ្ចុះពី ៤៩ភាគ​រយ​ មកនៅត្រឹម​ ៣៦ភាគរយ គឺបាន​ចុះបន្ថែម​ ១៣ភាគរយទៀត ។

ឯកឧត្តម​បញ្ជាក់​បន្ថែមថា ការទៅចរចា​ជាមួយ​ភាគីអាម៉េរិក​ពាក់ព័ន្ធនឹង​អត្រាពន្ធគយ​នេះ កម្ពុជា​ចង់បាន​ពន្ធសូន្យ ប៉ុន្តែលទ្ធភាពរបស់អាម៉េរិក​ផ្ដល់ឱ្យគឺត្រឹមតែ ៣៦ភាគរយ តែយ៉ាងណា ​​វា​ក៏ជា​ជោគជ័យ​មួយ​របស់​កម្ពុជា បន្ទាប់ពី​បានចរចាជាមួយ​អាម៉េរិក ។

ឯកឧត្តម​ក៏បានអំពាវនាវ​ដល់​វិនិយោគិននៅក្នុង​ប្រទេស​ សហគ្រិន ​ដែលជាអ្នកផលិតទំនិញ​នៅក្នុង​ប្រទេស​កម្ពុជា សូម​រក្សា​ភាពស្ងៀមស្ងាត់ ពីព្រោះថា​ កម្ពុជាមិនមែន​មានតែទីផ្សារ​អាម៉េរិកមួយនោះទេ តែ​កម្ពុជា​មានទីផ្សារ​នៅបណ្ដាប្រទេស​អាស៊ាន កម្ពុជា​មានកិច្ចព្រមព្រៀង​សេរីទ្វេភាគី​ កម្ពុជាក៏មានកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​ អាសិប ផងដែរ ។​

ពាក់ព័ន្ធនឹង​ពន្ធបដិការ​ ៣៦ភាគរយនេះដែរ លោក​បណ្ឌិត ​គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន​នៃរាជ​បណ្ឌត្យ​សភាកម្ពុជា​ និងជាអ្នកជំនាញសេដ្ឋកិច្ចបាន​មានប្រសាសន៍ថា ការ​ដាក់ពន្ធ ៣៦ភាគរយ​ពីសហ​រដ្ឋអា​ម៉េរិកលើទំនិញនាំចូលពីកម្ពុជា អាច​មាន​បញ្ហា​ប្រឈម​តិចតួច មិនជា​លក្ខណៈធ្ងន់ធ្ងរ​ប៉ុន្មានទេ ដោយសារតែ​ប្រទេសជាដៃគូ​ប្រកួត​ប្រជែង​លើ​ការ​នាំចេញផលិតផ​លវិស័យកាត់ដេរ​ គឺប្រទេស​បង់ក្លាដេស​ ក៏​មាន​អត្រា​ព​ន្ធ​គយ​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ប្រទេសកម្ពុជា​ដែរ ។​

លោក​បណ្ឌិត​បន្តថា ពន្ធ ៣៦ភាគរយ​នេះ ជា​ជំហាន​ដំបូង វានឹង​មានផល​ប៉ះពាល់ ឬមានការ​ប្រែប្រួល​តិចតួច​ដល់​ការ​នាំចេញទំនិញទៅ​សហរដ្ឋអាម៉េរិក ប៉ុន្តែ​សម្រាប់​រយៈពេល​វែង ភាពបត់បែន​នៃឧស្សាហកម្ម នឹងធ្វើឱ្យកម្ពុជា​អាច​ធានា​ដល់ការនាំចេញ​បាន​ខ្ពស់​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *