ក្រូចឆ្មារលឿង ជាប្រភេទដំណាំមានទីផ្សារល្អ តម្លៃថ្លៃ ដែលកសិករអាចពិចារណា ឬសាកល្បងដាំបាន

ក្រូចឆ្មារលឿង ឬ Mayer Lemon ជាប្រភេទក្រូចម្យ៉ាងដែលមានរសជាតិជូរ ក្លិនឈ្ងុយ សម្បកពណ៌លឿងស្រស់ មានទំហំផ្លែធំជាងក្រូចឆ្មារធម្មតា ហើយក៏ជាប្រភេទក្រូចដែលមានទីផ្សារល្អ លក់បានតម្លៃថ្លៃ ដែលអាចជាជម្រើសមួយសម្រាប់កសិករពិចារណា និងសិក្សាពីការដាំដុះ។  

បើតាមអ្នកនាង ឆេង ស្រីពេញ ជាអ្នកគ្រប់គ្រងទូទៅនៅកសិដ្ឋាន Baby Bird Farm ស្ថិតនៅខេត្តកែប ដែលមានដាំដុះក្រូចឆ្មារលឿងជាង ៩០០ដើម និងកំពុងប្រមូលផលលក់ឱ្យឈ្មួញជាប្រចាំបានចែករំលែកឱ្យដឹងថា ប្រភេទក្រូចឆ្មារលឿងនេះត្រូវការយកចិត្តទុកដាក់ក្នុងការដាំដុះ និងថែទាំមិនខុសពីដំណាំដទៃទៀតនោះទេ ខណៈដែលក្រូចប្រភេទនេះឱ្យផលបានច្រើន ហើយថែទាំងមានទីផ្សារល្អទៀតផង។

អ្នកគ្រប់គ្រងរូបនេះបញ្ជាក់ថា៖

«សម្រាប់ប្រភេទក្រូចឆ្មារលឿងនេះ វាមានរសជាតិប្លែក ក្លិនឈ្ងុយ ចេញផ្លែធំៗជាងក្រូចឆ្មារធម្មតា ឱ្យតែយើងដាក់ទឹកបានគ្រប់គ្រាន់វាចេញផ្កា ចេញផ្លែខួបប្រាំងខួបវស្សា ចំណែកឯទីផ្សារវិញ​ យើងអាចលក់បានទាំងបោះដុំ និងលក់រាយ ដោយបោះទៅឱ្យម៉ាតនៅភ្នំពេញ តម្លៃ ១២០០០រៀល ហើយសម្រាប់ការលក់រាយក្នុងតម្លៃ ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម»។

អ្ន​កនាងបន្តថា ចំពោះទិន្នផលក្រូចឆ្មារលឿងនេះដែរ គឺអាចទទួលបានផលច្រើនដូចក្រូឆ្មារធម្មតាដែរ ជាពិសេស ដោយសារតែវាមានទំហំផ្លែធំៗ ជាមធ្យម ១ដើម អាចប្រមូលបាន ២០-៣០គីឡូក្រាមក្នុងមួយវគ្គ ប៉ុន្តែ ទាមទារឱ្យយើងតាក់តែងមែក ៣-៤ដង ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះដែរ ការដាំក្រូចឆ្មារលឿងក៏ត្រូវការមើលថែ និងដាក់ជីធម្មជាតិ ៣-៤ខែម្ដង ដើម្បីបំប៉នដើម ពិសេសការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទើបដំណាំអាចឱ្យផលល្អ។ ចំណែកជំងឺយាយីវិញ ក្រូចប្រភេទនេះអាចមានជំងឺចេញជ័រ ដែលតម្រូវឱ្យកសិករស្រាវជ្រាវបន្ថែម រកទិញថ្នាំបាញ់ការពារ និងថ្នាំបាញ់សត្វល្អិតផ្សេងៗទៀតនៅពេលចេញផ្លែព្រោះវាមានក្លិនឈ្ងុយងាយទាក់ទាញសត្វល្អិតបំផុត។

ជាមួយនឹងការបង្ហើបប្រាប់ពីបទពិសោធផ្ទាល់ខ្លួនខាងលើនេះ អ្នកនាង ឆេង ស្រីពេញ បានផ្តល់ជាយោបល់ថា សម្រាប់កសិករដែលមានចំណាប់អារម្មណ៍ចង់ដាំគឺអាចសាកល្បងដាំបាន ដោយផ្តើមពីចំនួនតិចតួច ឬទ្រង់ទ្រាយតូចឡើងទៅ ហើយអ្វីដែលត្រូវយកចិត្តទុដាក់គឺទីតាំងសម្រាប់ដាំដុះ ចៀសវាងដាំនៅលើដីទំនាប ឆាប់ជាំទឹក ព្រោះក្រូចប្រភេទនេះមានឫសរាក់។ ដោយឡែក ចំពោះពូជក្រូចឆ្មារលឿងនេះ កសិករអាចរកបានពីកន្លែងលក់កូនដំណាំ ឬកូនឈើ (ពូជក្រូចនាំចូល) ឬក៏អាចទិញពីកសិដ្ឋានខាងលើនេះដោយផ្ទាល់ក៏បាន ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *