ទំហំនាំចេញប្រភេទមេដែកកម្ររបស់ចិនទៅក្នុងទីផ្សារអាម៉េរិក ហក់ឡើង ៧ដង ក្រោយកិច្ចព្រមព្រៀង

បរទេស ៖ យោងតាមរបាយការណ៍នៅក្នុងខែមិថុនាកន្លងទៅនេះបានបង្ហាញថា ទំហំនៃប្រភេទមេដែកកម្រ (Rare Earth Magnet) របស់ប្រទេសចិន ដែលបានាំចេញទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំងក្នុងចំនួនដល់ទៅ ៧ដងធៀបទៅនឹងទំហំដែលធ្វើបានកាលពីខែឧសភាព ឆ្នាំ២០២៥ ។

សារព័ត៌មានរ៉យទ័របានសរសេរថា វាគឺជាការស្ទុះងើបឡើងវិញក្រោយជម្លោះពាណិជ្ជកម្មដ៏តានតឹងរវាងមហាយក្សទាំងពីរ ជាពិសេសនៅក្រោយពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅលើប្រភេទមេដែកកម្ររវាងចិន និងអាម៉េរិកត្រូវបានចុះហត្ថលេខាងកាលពីពាក់កណ្តាលខែមិថុនា។ មេដែកកម្រ ឬ Rare Earth Magnet ជាផលិតផលដែលផលិតពីការបន្សំរវាងរ៉ែកម្រ ( Rare Earth Mineral) ហើយវាគឺជាវត្ថុធាតុផ្សំដ៏សំខាន់ក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី និងតួប៊ីនខ្យល់គ្រប់ប្រភេទ។

អជ្ញាធរទទួលបន្ទុកកិច្ចការងារគយអាម៉េរិក ( General Administration of Customs ) កាលពីចុងសប្តាហ៍កន្លងទៅបានបញ្ជាក់ថា ចំនួននៃការនាំចូលមេដែកកម្ររបស់ចិនដែលជាប្រទេសនាំចេញធំបំផុតរបស់ពិភពលោកចូលទៅកាន់ទីផ្សាអាម៉េរិកមានប្រមាណជា៣៥៣តោនគិតត្រឹមខែមិថុនា ពោលគឺស្ថិតនៅក្នុងអត្រាកំណើនប្រមាណជា៦៦០ភាគរយធៀបទៅនឹងខែឧសភា។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងមួយរវាងអាម៉េរិក និងចិន ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីទាំងពីរក្នុងការបន្តធ្វើការនាំចេញទាំងរ៉ែកម្រ និងមេដែកកម្ររបស់ចិនទៅកាន់អាម៉េរិកឡើងវិញ។ ក្នុងនោះដែរ ជាផ្នែកមួយនៃការយល់ព្រមរវាងគ្នាក្រុមហ៊ុន Nvidia ដែលជាអ្នកជំនាញផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកក៏ត្រូវចាំបាច់ធ្វើការនាំចេញបន្ទះឈីបម៉ូដេល H20 របស់ខ្លួនទៅកាន់ប្រទេសចិនវិញផងដែរ។

ចិនត្រូវបានគេទទួលស្គាល់ថា ជាអ្នកក្តោបក្តាប់ចំណែកនៃការនាំចេញមេដែកកម្ររបស់ពិភពលោកដល់ទៅ៩០ភាគរយ។ កាលពីខែមេសា ឆ្នាំ២០២៥ មហាយក្សចិនដើម្បីសងសឹកទៅនឹងពន្ធគយថ្មីរបស់អាម៉េរិកបានប្រកាសរឹតបន្តឹងការនាំចេញប្រភេទមេដែកកម្រសំខាន់ៗមួយចំនួនទៅក្នុងបញ្ជីរបស់ខ្លួនដែលជាលទ្ធផលបានធ្វើឲ្យតួលេខនាំចេញទៅកាន់អាមេរិកនៅចន្លោះពីខែមេសានិងឧសភាបានដាំក្បាលចុះយ៉ាងខ្លាំង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០លានដុល្លារអាម៉េរិក​​ ​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *