អ្នកជំនាញ ៖ Bitcoin អាចឡើងទៅដល់១លានដុល្លារក្នុងមួយកាក់ប្រសិនបើអាម៉េរិកនៅតែបន្តបោះពុម្ពលុយដុល្លារ

បរទេស ៖ ក្រុមអ្នកជំនាញផ្នែកវិនិយោគ និងតាមដានទីផ្សារលុយគ្រីបតូជាច្រើនរូបបានធ្វើការព្យាករណ៍ទុកថា ទៅថ្ងៃអនាគត លុយ Bitcoin អាចមានតម្លៃឡើងទៅដល់ ១លានដុល្លារក្នុងមួយកាក់។

ក្នុងគ្រាដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកកំពុងបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាលុយគ្រីបតូតាមរយៈការបង្កើតឃ្លាំងទុនបម្រុងលុយ Bitcoin នោះ វាបានក្លាយទៅជាកម្លាំងចលករដ៏ល្អបំផុតសម្រាប់ពេលអនាគត។ បន្ថែមពីនោះ ក្រុមអ្នកជំនាញក៏បានមើលឃើញនូវកត្តាមួយចំនួនផ្សេងទៀតដែលនឹងអាចរុញច្រានឲ្យលុយគ្រីបតូមានតម្លៃកាន់តែខ្ពស់ឡើងស្ទើរមិននឹកស្មានដល់ពេលខាងមុខ។

សហគ្រិនលុយគ្រីបតូ និងជាអ្នកផលិតវិដេអូផតខាស់ដ៏ល្បីល្បាញ លោក Anthony Pompliano បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួននៅសប្តាហ៍នេះថា រដ្ឋាភិបាលអាម៉េរិកខ្លួនឯងក៏មានបំណងចង់ឲ្យតម្លៃរបស់លុយ Bitcoin ឡើងទៅដល់១លានដុល្លារដូចទៅនឹងការព្យាករណ៍ទុកនេះដែរ ហើយរឿងតែមួយគត់ដែលអាចធ្វើឲ្យវាក្លាយទៅជាការពិតបាននោះ គឺដរាបណារដ្ឋាភិបាលនឹងនៅតែបន្តបោះពុម្ពក្រដាសលុយដុល្លារបែបនេះរហូតទៅ។

ក្រុមអ្នកជំនាញបានបន្តដោយគូសបញ្ជាក់ទៀតថា ក្នុងគ្រាដែលភាពតានតឹងរវាងគ្នានៃសេដ្ឋកិច្ចប្រពៃណី និងសេដ្ឋកិច្ចបែបគ្រីបតូ ពោលគឺលុយ Bitcoin នោះគេសង្កេតឃើញថា មានចំណុចមួយដែលបានដើរបញ្ច្រាសគ្នា ហើយក៏ជាកត្តាដែលធ្វើឲ្យមានការប្រែប្រួលតម្លៃរបស់ខ្លួននៅលើទីផ្សារដ៏ខ្លាំងក្លាមួយនេះផងដែរ។

នៅក្នុងសេដ្ឋកិច្ចបែបប្រពៃណីបច្ចុប្បន្ន សំពាធបានធ្លាក់ទៅលើធនាគារកណ្តាលដើម្បីបន្តការបោះពុម្ពក្រដាសប្រាក់ដុល្លារឲ្យបានកាន់តែច្រើនបន្ថែមទៀតដោយមិនមានកំណត់ឡើយ ដែលផ្ទុយទៅនឹងសេដ្ឋកិច្ចរបស់លុយ Bitcoin នាពេលនេះ គឺមានចំនួនកំណត់ត្រឹមតែ ២១លានកាក់តែប៉ុណ្ណោះ។ នេះមានន័យថា ការផ្គត់ផ្គង់ដែលមិនមានដែនកំណត់នឹងអាចធ្វើឲ្យមានការធ្លាក់ថ្លៃនៃលុយដុល្លារយ់ាងខ្លាំង ជាពិសេសនៅក្នុងពេលដែលគោលនយោបាយថវិកាជាតិរបស់អាម៉េរិកកំពុងបន្តអនុវត្តដូចសព្វថ្ងៃនេះ។

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ តម្លៃលុយ Bitcoin បានបន្តស្ថិតនៅក្នុងកំណត់ត្រាខ្ពស់ប្រមាណជា ១២៣ ០៩១ដុល្លារក្នុងមួយកាក់ គិតត្រឹមខែកក្កដា និងធ្លាក់ចុះប្រមាណជា ២ភាគរយប៉ុណ្ណោះនៅក្នុងអំឡុងខែសីហានេះ ពោលគឺត្រឹមតែ ១២០ ៥៨៦ដុល្លារក្នុងមួយកាក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *