តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីការព្យាករណ៍តម្រូវការអាម៉េរិកត្រូវបានកាត់បន្ថយ

បរទេស៖ យោងតាមប្រភពពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលមានការព្យាករណ៍ពីតម្រូវការរបស់អាម៉េរិកមានការធ្លាក់ចុះ និងភាពមិនច្បាស់លាស់ជុំវិញការផ្គត់ផ្គង់ប្រេងពីរុស្ស៊ី។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,៧% ឬ ៦៨,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧% ឬ ៦៤,១៥ ដុល្លារក្នុងមួយបារ៉ែល។ កាលពីដើមសប្តាហ៍នេះ តម្លៃប្រេងទាំងពីរបានឡើងថ្លៃបន្ទាប់ពីអ៊ុយក្រែនវាយប្រហារលើស្ថានីយប្រេងរបស់រុស្ស៊ី។ ក្រោយមក តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារព្យាករណ៍ថា តម្រូវការប្រេងរបស់អាម៉េរិកនឹងបន្តធ្លាក់ចុះទៀតបន្ទាប់ពីរដូវក្តៅបញ្ចប់ និងការបង្កើនការផ្គត់ផ្គង់កាន់តែច្រើនពីសំណាក់អ្នកផលិតធំៗ ដែលអាចជំរុញឲ្យតម្លៃប្រេងធ្លាក់ចុះបន្ថែមទៀត។

លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្រ្តនៃក្រុមហ៊ុន Nissan Securities Investment បានលើកឡើងថា ក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះនូវតម្រូវការប្រេងឥន្ធនៈរបស់អាម៉េរិកអាចនឹងមានសម្ពាធនៅលើទីផ្សារ ខណៈដែលការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងសហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅតែបន្តភាពមិនប្រាកដប្រជា។ អ្វីដែលសំខាន់ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើស្ថានីយ៍ Ust-Luga របស់រុស្ស៊ី ដែលជាកន្លែងនាំចេញប្រេងដ៏សំខាន់ ជាពិសេសប្រេងឆៅ Urals នៅលើសមុទ្របាល់ទិក បានបង្កឲ្យប្រតិបត្តិការត្រូវកាត់បន្ថយផលិតកម្មប្រហែលពាក់កណ្តាល ពោលគឺធ្លាក់ចុះមកនៅត្រឹមប្រហែល ៣៥០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ បណ្តាវិនិយោគិនក៏កំពុងសម្លឹងមើលការឆ្លើយតបរបស់ឥណ្ឌាចំពោះសម្ពាធពីសហរដ្ឋអាម៉េរិកឱ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ីផងដែរ បន្ទាប់ពី Trump ដំឡើងពន្ធទ្វេដងលើការនាំចូលពីឥណ្ឌាដល់ទៅ ៥០% ។ ទោះជាយ៉ាងនេះក្តី ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា ត្រូវបានព្យាករណ៍ថានឹងកើនឡើងនៅក្នុងខែកញ្ញា ដែលជាការប្រឆាំងទៅនឹងសម្ពាធពីអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងហុងគ្រី MOL និងរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគី លើកឡើងថា ការផ្គត់ផ្គង់ប្រេងឆៅរបស់រុស្ស៊ីមកកាន់ប្រទេសពួកគេតាមរយៈបំពង់បង្ហូរប្រេង Druzhba បានចាប់ផ្តើមឡើងវិញបន្ទាប់ពីការដាច់ភ្លើងបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែន។ បន្ថែមពីនេះ មានដំណឹងបង្ហើបថា អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយតម្លៃប្រេងឆៅនៅខែតុលា សម្រាប់អ្នកទិញនៅអាស៊ី ចំពេលមានការផ្គត់ផ្គង់ច្រើន និងតម្រូវការធ្លាក់ចុះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published.Required fields are marked *