គោលការណ៍ទិដ្ឋាការថ្មីតម្លៃ២៥០ដុល្លាររបស់អាម៉េរិក នឹងក្លាយជាបន្ទុកដ៏ធ្ងន់បន្ថែមទៀតសម្រាប់វិស័យទេសចរណ៍

បរទេស ៖ តម្លៃសេវារដ្ឋបាលសម្រាប់ទិដ្ឋាការឆ្លងដែនដែលជាគោលការណ៍ថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនក្នុងចំនួនប្រមាណជា២៥០ដុល្លារក្នុងម្នាក់ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាសំពាធបន្ថែមទៀតដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មធ្វើដំណើររបស់សហរដ្ឋអាម៉េរិកដែលកំពុងមានបញ្ហាវិបត្តស្រាប់ទៅហើយនោះ។

ការរឹតបន្តឹងរបស់រដ្ឋបាលលោកប្រធានាធិបតីអាម៉េរិកទៅលើប្រទេសមួយចំនួន បូករួមទាំងប្រតិបត្តិការបង្ក្រាប និងគ្រប់គ្រងដ៏តឹងរឹងចំពោះជនអន្តោប្រវេសនៅក្នុងប្រទេសអាម៉េរិកផងនោះ ជាលទ្ធផលវាបានបណ្តាលឲ្យវិស័យទេសចរណ៍ និងសកម្មភាពធ្វើដំណើរនៅក្នុងប្រទេសអាម៉េរិកបានធ្លាក់ចុះប្រមាណជា ៣,១ភាគរយរួចទៅហើយ គិតត្រឹមខែកក្កដាធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ពោលគឺប្រមាណតែជាង ១៩,២លាននាក់ប៉ុណ្ណោះ។

ទិន្នន័យដែលត្រូវបានបង្ហាញជាផ្លូវការដោយរដ្ឋាភិបាលអាម៉េរិកនេះ គឺជាការធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់គ្នានៅក្នុងឆ្នាំ២០២៥នេះ ខណៈដែលកន្លងមកអាម៉េរិកធ្លាប់បានធ្វើការព្យាករណ៍ និងសង្ឃឹមទុកថា ឆ្នាំនេះចំនួនភ្ញៀវទេសចរធ្វើដំណើរមកដល់អាម៉េរិកនឹងអាចកើនឡើងដល់កម្រិតកាលពីមុនសម័យកូវីដឡើងវិញប្រមាណជា៧៩,៤លាននាក់។

បើមិនមានអ្វីប្រែប្រួលទេ តម្លៃសេវាទិដ្ឋាកាថ្មី ២៥០ដុល្លារនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា ខាងមុខនេះ ហើយតម្លៃនេះនឹងត្រូវបូកបញ្ចូលបន្ថែមជាមួយនឹងប្រទេសដែលមិនត្រូវបានលើកលែងទិដ្ឋាការ ឬ non-visa waiver ដូចជា មិចស៊ិកូ អាហ្សង់ទីន ឥណ្ឌា ប្រេស៊ីល និងចិនផងដែរ។

ប្រធានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកដ៏ធំមួយរបស់អាម៉េរិក Altour លោក Gabe Rizzi បានលើកឡើងថា ៖

«អ្វីក៏ដោយដែលយើងនឹងសម្រេចចិត្តបន្ថែមបន្ទុកទៅលើក្រុមភ្ញៀវទេសចរនោះវានឹងត្រឡប់មកវិញជាបញ្ហាដែលធ្វើឲ្យទំហំនៃការធ្វើដំណើរធ្លាក់ចុះ។ រដូវក្តៅជិតបញ្ចប់វានឹងក្លាយទៅជាសំពាធកាន់តែធ្ងន់ធ្ងរ ហើយយើងនឹងអាចរាប់បញ្ចូលបញ្ហាតម្លៃសេវានេះទៅក្នុងកត្តាជិះឥទ្ធិពលដល់ខ្ទង់ចំណាយសម្រាប់អតិថិជនដែលជាអ្នកធ្វើដំណើរចូលមកកាន់ប្រទេសរបស់យើង»។

គួរឲ្យដឹងដែរថា ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការងារធ្វើដំណើរ និងទេសចរណ៍ពិភពលោក ( World Trave & Tourism Council ) បានគូសបញ្ជាក់ថា ខ្ទង់ចំណាយរបស់ភ្ញៀវទេសចរដែលនឹងហូរចូលប្រទេសអាម៉េរិកនៅក្នុងឆ្នាំនេះនឹងអាចធ្លាក់ចុះទៅក្រោម ១៦៩ពាន់លានដុល្លារធៀបទៅនឹងទំហំដែលធ្លាប់ទទួលបានកាលពីឆ្នាំ២០២៤ មានប្រមាណជា១៨១ពាន់លានដុល្លារ។

ប្រភពពីរ៉យទ័របានសរសេរថា តម្លៃទិដ្ឋាការថ្មីនេះគឺបានបង្ហាញអំពីការយល់ឃើញមិនច្បាស់លាស់ពីសំណាក់រដ្ឋបាលលោក Trump ដែលបានធ្វើការសម្រេចចិត្តទៅលើគោលនយោបាយអន្តោប្រវេសដ៏រឹតត្បិតការកាត់បន្ថយជំនួយបរទេស និងការធ្វើសង្គ្រាមពាណិជ្ជកម្មតាមរយៈតម្លៃពន្ធគយផងដែរ។

មិនត្រឹមតែរុញច្រានអាម៉េរិកចេញពីគោលដៅទេសចររបស់ពិភពលោកនោះទេ ខាងមុខនេះ អាម៉េរិកនឹងអាចខាតបង់ថវិកាជាច្រើនពីការអាក់ខានចូលរួមរបស់ភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដូចជា FIFA World Cup 2026និង Los Angeles 2028 Olympics ក្នុងពេលដែលខ្លួននឹងរៀបចំធ្វើជាម្ចាស់ផ្ទះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

Leave a Reply

Your email address will not be published.Required fields are marked *