រយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង ១១លានតោន មានទំហំជិត ៤ពាន់លានដុល្លារ កើនឡើង ៣០ភាគរយ

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសសរុបជាង ១១លានតោន គិតជាទឹកប្រាក់ប្រមាណជាង៣.៨៩ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដែលចំនួននេះមានការកើនឡើងជាង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតតាមអនាម័យជាតិ (Nati​onal Phytosanitary Database) មានបរិមាណសរុប ១១ ១៣១ ៦៨១.១៥តោន។ ក្នុងនោះ ផលិត​ផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ២៨៧ ៣៤៥.៥៦តោន ត្រូវចំនួន ៥ ២៤៧ ៩៩២.៥៩តោន និងអង្ករចំនួន ៥៩៦ ៣៤៣តោន ទៅកាន់ទិសដៅ ៨៨ប្រទេស ដោយមានការកើនឡើងចំនួន ៣០.៤៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្រៅពីអង្ករ កម្ពុជានាំចេញកសិផលសំខាន់ៗជាច្រើនរួមមាន ដំឡូងមីស្រស់ប្រមាណ ២.០៥លានតោន ដំឡូងមីស្ងួត ១.៣៦លានតោន គ្រាប់ស្វាយចន្ទី ៦២៦.០០០តោន ស្វាយស្រស់ ២០៧.០០០តោន ស្វាយស្រស់ជិត ២៥២.០០០តោន ចេកស្រស់ ៥តោន ជាង ០០១ មៀនប៉ៃលិន ២១.៧៣៤ តោន និងផលិតផលដំណាំ ៩៥ ផ្សេងទៀត សរុបជាង ៦២១.០០០ តោន។

ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល៩ខែនៃឆ្នាំ២០២៥ ការនាំចេញដំណាំរបស់កម្ពុជាបានកើនឡើងប្រហែល ២.៦០ លានតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ការនាំចេញដំណាំមិនមែនស្រូវបានកើនឡើងចំនួន ៣៤០,៥៧៧ តោន ការនាំចេញស្រូវបានកើនឡើងជាង២ លានតោន និងការនាំចេញអង្ករកើនឡើងចំនួន ១៥០,៤៣០ តោន។

ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ថា ៖

«ចំណូលសរុប ពីការនាំចេញផលិតផលដំណាំ ឡើងដល់ចំនួនប្រមាណ ៣,៨៩ ពាន់ លាន ដុល្លារ ក្នុងនោះ ដំណាំមិនមែនស្រូវមានប្រមាណ ២,៣៨ ពាន់លានដុល្លារ និងស្រូវចំនួន១,០៥ ពាន់លានដុល្លារ និងអង្ករចំនួនប្រមាណ ៤៥៥ លានដុល្លារ»។

ឯកឧត្តម អគ្គនាយក បានបន្ត​ថា ទោះ​បី​ជា​ការ​នាំ​ចេញ​សរុប​កើន​ឡើង ៣០,៤៣ ភាគរយ​ក៏​ដោយ ក៏​ផលិត​ផល​មួយ​ចំនួន​បាន​ធ្លាក់​ចុះ។ ការនាំចេញដំឡូងមីស្រស់បានធ្លាក់ចុះជិត ១៧ ភាគរយ។ ទោះយ៉ាងណាក៏ដោយ ការនាំចេញដំឡូងមីស្ងួត និងម្សៅដំឡូងមីបានកើនឡើង ខណៈដែលកសិករបានផ្លាស់ប្តូរពីដំឡូងមីស្រស់ទៅជាទម្រង់ក្រៀមស្ងួត និងកែច្នៃជាម្សៅ សម្រាប់អាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៧.៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣.៤៩% បើធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ២០​២៤។ ចំណែក ការនាំចេញផ្លែស្វាយស្រស់បានថយចុះជាង ៤ ភាគរយ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃទៅជាដំណាប់ស្វាយ ស្វាយស្ងួតសម្រាប់នាំចេញទៅក្រៅប្រទេស។ ជា​លទ្ធផល គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយ មានការកើនឡើងចំនួន ២៧.៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ការ​នាំ​ចេញ​ស្វាយ​ស្ងួត​បាន​កើន​ឡើង ២៧,៥៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *