លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមប្រមូលកសិផលដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលបានកើតចេញពីគំនិតផ្តួចផ្តើមពីលោកជំទាវផ្ទាល់ ក្នុងនាមជាអគ្គស្នងការនៃសមាគមមគ្គុទ្ទេសក៍ កាយឫទ្ធិនារីកម្ពុជា បន្ទាប់ពីបានពង្រីកសួនបន្លែ និងទទួលផលយ៉ាងឆាប់រហ័សនៅក្នុងវត្តអារាម សាលារៀន និងសហគមន៍ដទៃទៀត។

សូមជម្រាបថា នៅតាមសាលារៀន និងសហគមន៍នានាទូទាំងរាជធានីភ្នំពេញ ១៧០កន្លែង ភាគច្រើនចាប់ផ្តើមប្រមូលផល-កសិផលសរីរាង្គ កាលពីថ្ងៃថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ស្បៀងអាហារស្រស់ៗដល់កងកម្លាំងជួរមុខ និងជនស៊ីវិល ដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារភាពតានតឹងនៅតាមព្រំដែន។ ក្រៅពីរាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ក៏បានបំផុសចលនា «យើងរួមគ្នាដើម្បីជាតិ» នៅតាមសាខា កាយឫទ្ធិនារីកម្ពុជាទាំងអស់ ទូទាំងប្រទេស ដើម្បីបង្កើនទឹកចិត្ត ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមគ្នាតែមួយ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញពីមោទនភាព និងក្ដីរីករាយចំពោះចលនានៃការដាំបន្លែទូទាំងប្រទេសក្រោមស្មារតីស្នេហាជាតិ និងខ្មែរតែមួយ ដើម្បីគាំទ្រវីរកងទ័ពនៅសមភូមិមុខ នគរបាលជាតិ និងជនភៀសសឹក។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា៖

«ថ្ងៃមុនយើងដាំ ថ្ងៃនេះយើងប្រមូលផលជាស្រេច! ត្រឹមមួយប៉ប្រិចភ្នែកសោះ កសិផលបន្លែជាច្រើនដាំដោយទឹកចិត្ត បេះដូងខ្មែរក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ត្រូវបានប្រមូល និងវេចខ្ចប់ប្រកបដោយគុណភាព ទុកជូនវីរកងទ័ពជួរមុខ វីរនគរបាលជាតិ និងប្រជាជនភៀសសឹកកម្ពុជា»។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះកម្លាំងសាមគ្គីយ៉ាងផុលផុសក្នុងចលនាដាំបន្លែ ទាំងនៅតាមគេហ​ដ្ឋាន វត្តអារាម សាលារៀន និងសហគមន៍នានា ដើម្បីគាំទ្រវីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី ក៏ដូចជាជនភៀសឹក ដើម្បីឱ្យពួកគេមានបន្លែស្រស់បរិភោគ ហើយជាបន្លែសុវត្ថិភាពជំនួយដល់សុខភាព។ តាមរយៈចលនាគាំទ្រវីរយុទ្ធជនកម្ពុជា ក៏ដូចជាការជួយអ្នកភៀសសឹកនឹងបន្តស្ថិតក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ។

សូមជម្រាបថា ដំណាំដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកតាមជំរំនានា ។ ដោយឡែក ការប្រ​មូ​លផលដំណាំបន្លែនៅសាលាបឋមសិក្សាភ្នំពេញថ្មី រួមមាន ស្ពៃក្រញាញ់ ស្ពៃតឿ សាឡាត់ ត្រកួន និងខាត់ណាដើម ប្រមាណជាងមួយតោន រួមជាមួយការប្រមូលផលដំណាំបន្លែពីសាលារៀនផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅដោយផ្ទាល់ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងការពារទឹកដីតាមព្រំដែននៅសមរភូមិមុខក្នុងខេត្តព្រះវិហារ និងខេត្តផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនកម្ពជា-ថៃ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *