កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់ត៍ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាំបាច់នាំចូល

ភ្នំពេញ ៖ កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង គិតត្រឹមឆ្នាំ ២០២៥ ខណៈក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នេះ​បើយោងតាមការបញ្ជាក់របស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗ ចំនួន ៦ ក្រុមហ៊ុន មានសមត្ថភាពផលរហូតដល់ជាង ១២ លានតោនក្នុងមួយឆ្នាំ។

លោកបានបញ្ជាក់ថា នៅឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជាផលិតស៊ីម៉ង់ត៍បានចំនួនសរុប ៨,២ លានតោន ខណៈដែលតម្រូវការប្រើប្រាស់លើការងារសាងសង់មានចំនួនត្រឹម ៦លានតោនប៉ុណ្ណោះ។​

លោកបានថ្លែងប្រាប់ដូច្នេះថា​​៖

“មកទល់ឆ្នំា២០២៥ កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុងហើយ ហើយការផលិតលើសពីតម្រូវការប្រើប្រាស់ តួលេខផលិតមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែតម្រូវការប្រើប្រាស់ថយចុះ ពីចំនួនជាង ៧លានតោនក្នុងឆ្នាំ២០២៤ មកនៅជាង ៦ លានតោនក្នុងឆ្នាំ២០២៥ ។”

ម្ចាស់ដេប៉ូចែកចាយសម្ភារៈសំណង់មួយកន្លែង នៅផ្សារទន្លាប់ ខេត្តតាកែវ និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖

ដេប៉ូខាងខ្ញុំចែកចាយស៊ីម៉ង់ច្រើនប្រភេទ មានស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ង់ត៍តោ ស៊ីម៉ងរត៍បស់ក្រុមហ៊ុន ជីប ម៉ុង និងស៊ីម៉ង់ត៍ប្រភេទផ្សេងៗទៀត សុទ្ឋិសឹងជាស៊ីម៉ង់ត៍ក្នុងប្រទេស មិនមានការនាំចូលពីក្រៅប្រទេសណាមួយនោះទេ។”

ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ទាំង ៦ នៅកម្ពុជា រួមមាន ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd), ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited), ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) និងក្រុមហ៊ុន ខនស៍ខេធី (ខេធី) ស៊ីមេន ឯ.ក ( Conch KT Cement Company Limited)។

គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០២៦  ក្រុមហ៊ុន China Energy Engineering Group Co.,LTD មកពីប្រទេសចិន បានសម្រេចបោះទុនវិនិយោគ ៣០០ លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ងត៍លំដាប់ថ្នាក់អន្តរជាតិមួយទៀតនៅស្រុកសំបូរ ខេត្តក្រចេះ​ លើផ្ទៃដីទំហុំ ៨៣៧ ហិកតា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ជាង ៥០០០ តោនក្នុង មួយថ្ងៃ និង ១.៩លានតោនក្នុងមួយឆ្នាំ ក្នុងការបង្កើនសមត្ថភាពផលិតស៊ីម៉ង់នៅកម្ពុជា មានចំនួនកាន់តែច្រើន  សម្រាប់ផ្គង់ផ្គង់នៅតំបន់នៅភូមិភាគឦសានប្រទេស និងនាំចេញទៅលក់ប្រទេសជាប់ព្រំដែន ដូចជាប្រទេសវៀតណាម និងប្រទេសឡាវទៀតផង។

វត្តមាននៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ គឺជាឧស្សាហកម្មដ៍ក្លាំងក្លាយមួយ ក្នុងចំណោមឧស្សាហកម្មសំខាន់ៗនៅកម្ពុជា ដែលផ្តល់ការងារជូនពលរដ្ឋបានចំនួនជាង ១ ម៉ឺននាក់។

យោងតាមទិន្នន័យ ក្រសួងរ៉ែ និង ថាមពល​ បង្ហាញថា ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជាបាននាំចេញស៊ីម៉ង់ត៍ទៅទីផ្សារក្រៅប្រទេស បានចំនួនជាង ៣០ ពាន់តោនផងដែរនៅក្នុងឆ្នាំ ២០២៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *