កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ


ភ្នំពេញ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីគ្មានការនាំចូលពីបរទេស ខណៈតម្រូវការលើទីផ្សារ ត្រូវការជ្រូករស់ប្រហែល​ ៩០០០ ទៅ ១០០០០ ក្បាល ក្នុងមួយថ្ងៃ។ នេះបើយោងតាមការបញ្ជាក់របស់សមគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ប្រាប់ AMS នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ថា សាច់ជ្រូកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនបាច់ពឹងលើការនាំចូលជ្រូកពីខាងក្រៅនោះទេ។ តែបញ្ហាប្រឈម គឺសាំងឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងវត្ថុធាតុដើមមកពីខាងក្រៅឡើងថ្លៃប៉ះពាល់ចំណីសត្វ។ តម្លៃនៅលើជ្រញ់ មិនលើស ២ ម៉ឺនរៀលទេ។ មានន័យថា ទីផ្សារក៏មិនឡើងថ្លៃ អ្នកចិញ្ចឹមសត្វក៏មិនឡើងថ្លៃ។

លោកបានអះអាងថា៖

“កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីគ្មានការនាំចូលពីបរទេស។ សមាគមសង្កេតឃើញថា បច្ចុប្បន្នកសិករមានសមត្ថភាពខ្ពស់ក្នុងការចិញ្ចឹមសត្វឱ្យទទួលបានផលដោយប្រើរយៈពេលសមរម្យ។”

លោកបានបន្ថែមថា ក្រៅពីតម្រូវជ្រូក ការផ្គត់ផ្គង់មាន់និង​ទាលើទីផ្សារមិនខ្វះទេ កសិករអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន ហើយក៏មិនមានការដំឡើងថ្លៃទេ។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា៖

“ការចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចេកទេសចិញ្ចឹម ការទទួលបានទិន្នផលប្រកបដោយគុណភាព និងសុវត្ថិភាព ខណៈដែលតម្លៃនៅលើទីផ្សារក៏មានភាពសមរម្យដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលនោះទេ។”

លោក ស៊ុ្រន ពៅ បានលើកឡើងថា តាមរយៈការស្រាវជ្រាវនៅលើទីផ្សារ ក៏ដូចជានៅតាមបណ្ដាទីប្រជុំជន ដែលមានការផ្គត់ផ្គង់សាច់សត្វចិញ្ចឹមបានឱ្យដឹងថា ប្រភេទសាច់សត្វចម្រុះនៅលើទីផ្សារគឺមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងប្រភេទសាច់ជ្រូក មាន់ ទា ជាដើម ។

ក្នុងសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែ  មីនា ឆ្នាំ២០២៦ ថា៖

“ផលិតកម្មសត្វ ធានាបាននូវការផ្គត់ផ្គង់រហូតដល់ ៩៨% នៃតម្រូវការសាច់សត្វ ក្នុងស្រុក។ ជាមួយគ្នានេះ ការវិនិយោគឯកជនលើកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងសត្តឃាតដ្ឋានទំនើប បានចូលរួមបង្កើនផលិតកម្មសត្វ និងលើកកម្ពស់អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ។ ការអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសចិញ្ចឹមសមស្រប ជាពិសេសការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។”

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចំពោះផលិតផលសាច់ និងត្រី កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុកបាន និងអាចទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីបានទាន់ពេលវេលា ខណៈបរិមាណផលនេសាទត្រីទឹកសាបកើនឡើងប្រមាណ ១០%។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។

ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។ ការនាំចេញសរុប សម្រេចបានទឹកប្រាក់ជិត ៦,៥ ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤)។

យោងតាមតារាងទីផ្សាររបស់សាលារាជធានីភ្នំពេញ តម្លៃសាច់ជ្រូក ២៥,០០០ រៀល ក្នុងមួយគីឡូក្រាម  សាច់គោ ៤០០០០ ទៅ ៤៥០០០ រៀលក្នុងមួយគីឡូក្រាម សាច់មាន់ ២៧០០០ រៀលក្នុងមួយគីឡូក្រាម  ត្រីរ៉ស់ ១៣០០០ រៀលក្នុងមួយគីឡូក្រាម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦​​ តម្លៃដីធ្លីនៅខណ្ឌដូន​ពេញ នៅតែទ្រឹងដូចគ្នាក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/03/2026

ខណ្ឌដូនពេញ ត្រូវ​បានគេចាត់ទុកជា​តំបន់ដែលមាន​សក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លី​ជាមធ្យមក៏ខ្ពស់ជាង​គេក្នុង​ចំណោម​បណ្ដា​ខណ្ឌទាំង​១៤​ ក្នុងរាជធានីភ្នំពេញ

តម្លៃមាស​នៅកម្ពុជា អាចធ្លាក់ចុះក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/03/2026

តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់​ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេល​ដែល​សង្គ្រាម​ដឹកនាំដោយ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់កំពុងបន្ត

រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ

សំបក​កង់ឡាន​ផលិត​ក្នុងស្រុក ​នឹងអាច​​ដណ្ដើម​ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកទាំងស្រុងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

កម្ពុជា ​បាននិង​កំពុងផ្លាស់​ប្តូរពីប្រទេស​នាំចូល​សំបក​កង់ឡានពីបរទេស​ទាំង​ស្រុង ​មក​ជាការផ្គត់​ផ្គង់ដោយខ្លួនឯងបណ្ដើរៗ ហើយនឹងអាច​ជំនួស​ឱ្យរបស់នាំចូលបានទាំង​ស្រុង បន្ទាប់ពីរោងចក្រផលិតសំបកកង់ឡាន​​នៅក្នុងប្រទេ​ស ​បានដាក់ដំណើរការខ្សែច្រវាក់​ផលិត​កម្មជា​បន្ត​បន្ទាប់ ខណៈអ្នក​ប្រើប្រាស់កាន់តែច្រើនក៏ងាកមក​ប្រើ​របស់ក្នុងស្រុក​ជំនួសឱ្យការនាំចូលដែរ

បក្សរបស់លោក​ Trump អាចជួបបញ្ហាជាច្រើនក្នុងករណីចាញ់ឆ្នោតនៅពាក់កណ្តាលអាណត្តិខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/03/2026

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ ខាងមុខនេះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ពលរដ្ឋអាម៉េរិកនឹងប្រព្រឹត្តទៅខណៈដែលមានប្រធានបទក្តៅៗជាច្រើនបានកើតមានឡើងក្រោមការដឹកនាំដោយប្រធានាធិបតី​ លោក Donald Trump

ក្រសួង​រៀបចំដែនដី បន្តសហការ​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកស្ទួយ​ជីវភាពពលរដ្ឋ​ក្នុងមូលដ្ឋាន​

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/03/2026

ក្រសួងរៀបចំដែនដី នឹង​បន្ត​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដា​ក្រសួង ​និងស្ថាប័ននានា​ដែលពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ​របស់ពលរដ្ឋ​ឱ្យកាន់តែប្រសើរជាងមុន

កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ជំនួញ, ព្រឹត្តិការណ៍

• 23/03/2026

កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីគ្មានការនាំចូលពីបរទេស ខណៈតម្រូវការលើទីផ្សារ ត្រូវការជ្រូករស់ប្រហែល​ ៩០០០ ទៅ ១០០០០ ក្បាល ក្នុងមួយថ្ងៃ

ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី បើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន ៣ ព្រមគ្នា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/03/2026

ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី ដោយប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន 3 ព្រមគ្នា ធ្វើឲ្យកក្រើកទីផ្សារអចលនទ្រព្យនៅកម្ពុជា

មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2026

មណ្ឌលគីរី ជាខេត្តមួយស្ថិតនៅភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មានភាពអំណោយផលក្នុងការដាំដុះដំណាំកាហ្វេ​ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានស្តង់ដារខ្ពស់

តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា និង បន្តគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *