បក្សរបស់លោក​ Trump អាចជួបបញ្ហាជាច្រើនក្នុងករណីចាញ់ឆ្នោតនៅពាក់កណ្តាលអាណត្តិខាងមុខ

បរទេស ៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ ខាងមុខនេះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ពលរដ្ឋអាម៉េរិកនឹងប្រព្រឹត្តទៅខណៈដែលមានប្រធានបទក្តៅៗជាច្រើនបានកើតមានឡើងក្រោមការដឹកនាំដោយប្រធានាធិបតី​ លោក Donald Trump ។

ចូលកាន់តំណែងជាលើកទី ២ ភ្លាម លោក Trump បានបង្កភាពភ្ញាក់ផ្អើលជាច្រើន គិតចាប់ពីការដំឡើងពន្ធគយបដិការលើបណ្តាប្រទេសនានាស្ទើរមួយពិភពលោក, ការកាត់បន្ថយថវិកាជំនួយទៅឲ្យអង្គការសហប្រជាជាតិ, ការបង្កើតក្រុមប្រឹក្សាអង្គការសន្តិភាព BoP ,​ ការប្តូរក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាម, ការទម្លាក់មេដឹកនាំរបបវេណេស៊ុយអេឡា និងចុងក្រោយ គឺបង្កសង្គ្រាមជាមួយនឹងអ៊ីរ៉ង ដែលកំពុងបង្កើតបានជារលកវិបត្តិថាមពលយ៉ាង់ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។

តាមរយៈការស្ទាបស្ទង់មតិបណ្តោះអាសន្នមួយដែលទទួលបានលទ្ធផលកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ និងត្រូវបានបង្ហាញដោយ Emerson College បានបង្ហាញឱ្យឃើញពីការខកចិត្តរបស់ពលរដ្ឋអាម៉េរិកចំពោះការដឹកនាំដោយប្រធានាធិបតីអាម៉េរិក លោក Donald Trump នាពេលកន្លងមកនេះ ជាពិសេស​ ការបញ្ឆេះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៍ាដែលកំពុងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។

ជាមួយនឹងការស្ទាបស្ទង់មតិខាងលើនេះគេសង្កេតឃើញថា ស្ទើរតែពាក់កណ្តាលបានបោះឆ្នោតផ្តល់ពិន្ទុកម្រិតអន់បំផុតចំពោះកិច្ចការងារគោលនយោបាយរបស់លោក Trump ខណៈដែលមានតែប្រមាណ ២៤ភាគរយប៉ុណ្ណោះដែលគាំទ្រខ្លាំងទៅលើទង្វើរបស់ Trump ហើយមានប្រមាណជា​ ៥៣ភាគរយបានលើកឡើងថា​ រដ្ឋបាលរបស់លោក Trump មិនបានគិតគូរអំពីគោលនយោបាយអាម៉េរិកជាមុននោះទេ (America First) ។ យ៉ាងណាក្តី សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខនេះ គឺមិនមែនជាការបោះឆ្នោតសំដៅទៅលើបុគ្គលលោក Trump ផ្ទាល់នោះទេ ប៉ុន្តែគឺសំដោទៅលើសមាជិកភាពនៅរដ្ឋសភា និងព្រឹទ្ធសភារបស់អាម៉េរិក។​ យ៉ាងណាក៏ដោយ ប្រសិនបើបក្សសាធារណៈរបស់លោក Trump ចាញ់ឆ្នោត ឬធ្លាក់ចុះសំឡេងគាទ្រ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ឥទ្ធិពល និងប្រសិទ្ធភាពនៃការដឹកនាំរបស់លោក Trump ដែលនៅសេសសល់ក្នុងរយៈពេល២ឆ្នាំខាងមុខទៀតយ៉ាងប្រាកដ។

ក្នុងករណីដែលបក្សសាធារណៈដែលមានលោក​ Trump ជាប្រមុខ​ចាញ់ឆ្នោតនាពាក់កណ្តាលអាណត្តិខាងមុខនេះ រាល់ការរៀបចំសេចក្ដិព្រាងច្បាប់ច្បាប់ ក៏ដូចជាការសម្រេចលើផែនការថវិកានានាក្រោមរដ្ឋបាលប្រធានាធិបតី Trump នឹងត្រូវជួបឧបសគ្គ ដោយសារតែសំឡេងគាំទ្រនៃសន្លឹកឆ្នោតទាំងនៅក្នុងសភា ក៏ដូចជាព្រឹទ្ធសភា​ មានចំនួនកៅអីតិចជាងបក្សម្ខាងទៀត។​ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត បក្សដែលឈ្នះឆ្នោតនៅពាក់កណ្តាលអាណត្តិនឹងទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការរៀបចំឲ្យគណកម្មការណាមួយក្នុងសភា​ បើកការស៊ើបអង្កេតទៅលើករណីណាមួយដែលសង្ស័យថាមានដំណើរការមិនប្រក្រតីនៅក្នុងរដ្ឋបាលរបស់លោក Trump បូករួមទាំងក្រុមមន្ត្រីជួរគណៈរដ្ឋមន្ត្រី សូម្បីតែលោកប្រធានាធិបតិ Donald Trump ផ្ទាល់តែម្តងផងដែរ។ រូបភាពបែបអវិជ្ជមានទាំងនេះអាចធ្វើឲ្យខូចខាតដល់ប្រសិទ្ធភាព និងកេរ្ត៍ឈ្មោះរបស់គណបក្សសាធារណៈ ឬអាចធ្វើឲ្យមានបញ្ហាដល់ការបោះឆ្នោតសកលរបសបក្សនៅពេលផុតអាណត្តិខាងមុខ។

ដូច្នេះមានន័យថា ប្រសិនបើរដ្ឋបាលលោក Trump ចាញ់ឆ្នោតនៅពាក់កណ្តាលអាណត្តិខាងមុខនេះ ក្រៅពីបាត់បង់ទំនុកចិត្តពីសំណាក់មហាជន ថែមទាំងកើតមានឧបសគ្គជាច្រើនក្នុងការដឹកនាំ ក៏ដូចជាការសម្រេចចិត្តទៅលើផែនការណាមួយ ជាពិសេស អាចកើតមានការស៊ើបអង្កេតទៅលើបុគ្គល ដែលកាន់តែប៉ះពាល់ដល់កេរ្តិ៍ក្នុងភាពជាអ្នកដឹកនាំប្រទេសមហាអំណាចកំពូលនៅលើពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *