តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីតម្លៃប្រេង​ឥន្ធនៈហក់ឡើងថ្លៃ បាន​​ជំរុញឱ្យតម្លៃសេវា​កម្មដឹកជញ្ជូនអ្នកដំណើរ​ពីភ្នំពេញ ទៅបណ្ដាខេត្ត​ហក់ឡើងថ្លៃតាម​គ្នា​ដែរចំពេលរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក កាក់ គ្រី អ្នកប្រកបរបរបើករថយន្តឈ្នួលពីភ្នំពេញទៅស្រុកកំពង់ត្រាច ខេត្ត​កំពត និងពីកំពង់ត្រា​ចមកភ្នំពេញ ​បាននិយាយថា ថ្លៃឈ្នួលដឹកជញ្ជូននាពេលបច្ចុប្បន្នបានដំឡើងពី ៣ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលសម្រាប់មនុស្សម្នាក់​ ដែលការដំឡើងនេះអាស្រ័យដោយតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់រហូតដល់ជាង៨ពាន់រៀលក្នុងមួយលីត្រ។

លោកបានបញ្ជាក់ថា ៖

«កាលពីមុន តម្លៃប្រេង​ម៉ាស៊ូត​ត្រឹមជាង ​៣៨០០រៀល​ក្នុងមួយលីត្រ​ ខ្ញុំ​យកថ្លៃសេវាពីភ្ញៀវត្រឹមតែ ៣០ ០០០រៀល ​ឬ ៣៥ ០០០ពាន់រៀល​ប៉ុណ្ណោះ​ក្នុងម្នាក់ ប៉ុន្តែសព្វថ្ងៃ​ប្រេងម៉ាស៊ូត​បានហក់ឡើងដល់ ​៨២០០រៀល​ហើយ ខ្ញុំ​ក៏សុំភ្ញៀវ​ឡើងថ្លៃ ៥០០០០រៀល​ក្នុងម្នាក់ទើបអាចសល់លុយចំណេញតិចតួច»។

លោក​បន្តថា តម្លៃនេះ គឺមិនជាចំណេញប៉ុន្មានទេ ពីព្រោះថាប្រេង​បានឡើង ១ គុណជា ២ទៅហើយ តែសម្រាប់​សេវាកម្ម​រថយន្តដឹកជញ្ជូនគឺសុំ​ឡើងមិនដល់​៥០ភាគរយ​ទេ មានន័យថា​ អត្រា​តម្លៃសេវា​រថយន្ត​ឈ្នួលឡើង​តិចជាង​អត្រា​តម្លៃប្រេង​ម៉ាស៊ូតទៅទៀត​ ។

ដោយឡែក សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ លោក កាក់​ គ្រី​ បានបញ្ជាក់ថា​នឹង​មិនឡើងថ្លៃទៀតទេ គឺសុំត្រឹមតម្លៃឈ្នួលដូចបច្ចុប្បន្នដដែល ដើម្បីសម្រួលដល់ការ​ចំណាយរបស់ពលរដ្ឋទៅលេង​ស្រុក​កំណើត​ បើសិនជា​តម្លៃប្រេង​នៅរក្សាត្រឹម៨២០០រៀល​ក្នុងមួយលីត្រ ប៉ុន្តែ​បើប្រេង​បន្តឡើង​ថ្លៃ​ហើយកាន់តែឡើងថ្លៃខ្ពស់​ទៀត​ លោកអាចនឹង​សុំ​ភ្ញៀវ​ឡើង​បន្តិចទៀត ។

លោក ទី ចន​ អ្នករត់រថយន្តឈ្នួល កំពត-ក្រុងព្រះសីហនុ ក៏បានឱ្យដឹងដែរថា មុនពេល​ប្រេង​ឡើងថ្លៃ​​ អ្នករត់រថយន្តឈ្នួលភាគច្រើន ​រួម​ទាំងរូប​លោកផងដែរ​ រក​ចំណូល​មិនសូវបាននោះទេ ហើយនៅពេល​តម្លៃប្រេ​ងឡើងថ្លៃទៀតរឹតតែ​ធ្វើឱ្យ​ការ​រក​ចំណូល​ពីមុខរបរ​មួយនេះកាន់តែពិបាក។ មុនពេលប្រេងឡើងថ្លៃ តម្លៃដឹកជញ្ជូនមនុស្សម្នាក់ពីខេត្តកំពត ទៅក្រុងព្រះសីហនុ ត្រឹមតែ ៣ម់ឹនរៀលប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានដំឡើងដល់ ៤ម៉ឺនរៀល។

លោក​បន្តថា ៖

«កាលពីប្រេងមិនទាន់ឡើងថ្លៃ​នៅអាច​រក​ប្រាក់​ចំណូល​សម្រាប់ផ្គត់ផ្គង់​គ្រួសារបាន​សមរម្យ​ ដោយអាច​សល់មួយថ្ងៃជាង​១០ម៉ឺនរៀលចូលផ្ទះ​សម្រាប់​ទ្រង់ទ្រង់ជីវភាពផង និងសម្រាប់ទុក​បង្ការ​ពេល​ឡានខូចផង​ ។ ប៉ុន្តែនៅពេល​ប្រេង​ឥន្ធនៈឡើងថ្លៃ ការ​រកចំណូលកាន់តែពិបាក រក​តែ ៤ម៉ឺន​រៀលសឹង​មិនបាន​ផង ហើយថ្ងៃខ្លះ អត់មានសល់តែម្ដង ហើយបើសិនជាមិនដំឡើង​ថ្លៃសេវា​ទេ គឺមានតែយកលុយពីផ្ទះទៅចាក់​ប្រេង​ដើម្បី​រត់​»។​

លោក​បញ្ជាក់ថា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកមិនមានគម្រោង​ឡើងថ្លៃទៀតនោះទេ ប៉ុន្តែ ប្រសិនបើតម្លៃប្រេង​ឥន្ធនៈធ្លាក់ចុះ​ លោកនឹង​បញ្ចុះ​តម្លៃឈ្នួលមកនៅធម្ម​តាដូចគ្នា ពីព្រោះថា​ការ​ឡើងថ្លៃឈ្នួលដឹកជញ្ជូននេះ វាមិនធ្វើឱ្យចំណេញនោះទេ មានតែខាត​ ដោយសារតែអត់មានភ្ញៀវ​ដឹក​ ។

សូម​ជម្រាបជូនផងដែរថា តម្លៃសេវាដែល​រៀបរាប់​​ខាង​លើនេះ គឺជា​ប្រភេទរថយន្ត​ទេសចរណ៍ ឬសាំងយ៉ុង​ ដែលប្រើ​ប្រេងម៉ាស៊ូត ។​ សម្រាប់រថយន្ត VIP មានម៉ាស៊ីនត្រជាក់ ឬជា​ប្រភេទរថយន្តទំនើប​ តម្លៃសេវា​អាចនឹង​ខ្ពស់ជាង​នេះ អាស្រ័យទៅតាមប្រភេទរថយន្ត និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន​ ។

ក្នុងឱកាស​បុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ​​ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ត្រៀម​រថយន្តក្រុង​សាធារណៈចំនួន៥០០គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ដោយឥតគិតថ្លៃពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្ត និងពីបណ្ដាខេត្ត​មកកាន់រាជធានីភ្នំពេញវិញ ។ ដូច្នេះ ពលរដ្ឋ​ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅបណ្ដា​ខេត្ត និងពីបណ្ដាខេត្ត​មករាជធានីភ្នំពេញ អាច​ជ្រើសរើ​ស​យកសេវា​រថយន្ត​ក្រុង​សាធារណៈរបស់រដ្ឋ​ដោយមិនគិតថ្លៃ ថែមទាំង​មានផ្ដល់ជូនទឹក​បរិសុទ្ធពិសារក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ត​ក្រុងរបស់រដ្ឋទៀតផង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

Leave a Reply

Your email address will not be published.Required fields are marked *