កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

(តូក្យូ, ជប៉ុន)៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា នៅប្រទេសជប៉ុន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre: AJC) ទីក្រុងតូក្យូ ប្រទេសជប៉ុ និងមានការអញ្ជើញចូលរួម ថ្លែងសុន្ទរកថាគាំទ្រពី ឯកឧត្តម HIRABAYASHI Kunihiko អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association: JCA)។


កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ នៃគម្រោង «ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com» ក្រោមការគាំទ្រពី CBRD Fund និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងសមាគមជប៉ុន-កម្ពុជា (JCA)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពី CambodiaTrade.com ដែលជាថ្នាលពាណិជ្ជកម្មឌីជីថលជាតិរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសហគ្រាសកម្ពុជា ជាពិសេសផលិតផល #MadeInCambodia និង #MadeByHer ឱ្យអាចឈានចូលទីផ្សារអន្តរជាតិបានកាន់តែងាយស្រួល។ អ្នកទិញជប៉ុនជាច្រើនបានទទួលការណែនាំអំពីការប្រើប្រាស់ថ្នាល CambodiaTrade.com ចាប់ពីការចុះឈ្មោះ បង្កើតគណនី រហូតដល់ការបញ្ជាទិញផលិតផលដោយផ្ទាល់តាមប្រព័ន្ធអនឡាញ។ ដោយឡែក តាមរយយៈ​កម្មវិធី Business Matching បានផ្តល់ឱកាសឱ្យសហគ្រាសកម្ពុជា និងអ្នកទិញជប៉ុនជួបពិភាក្សាដោយផ្ទាល់ ដើម្បីស្វែងរកដៃគូអាជីវកម្មថ្មី ពង្រីកបណ្តាញពាណិជ្ជកម្ម និងពិភាក្សាអំពីលទ្ធភាពនាំចេញផលិតផលកម្ពុជាចូលទីផ្សារជប៉ុន។


លោកជំទាវ ជា រដ្ឋា បានឱុំ្យដឹងថា ជាលទ្ធផលជាក់ស្តែង បន្ទាប់ពីបញ្ចប់កម្មវិធីសហគ្រាសកម្ពុជាមួយចំនួនបានទទួលការទំនាក់ទំនងបន្តពីអ្នកទិញជប៉ុន។ ជាក់ស្តែង ក្រុមហ៊ុន ANON Cambodia បានទទួលអ៊ីមែលពីអ្នកទិញជប៉ុនដែលបានបង្ហាញចំណាប់អារម្មណ៍លើប្រេងក្រអូប (Aroma Oils) និងបានចាប់ផ្តើមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្មនៅប្រទេសជប៉ុន។ លើសពីនេះ អ្នកទិញជប៉ុនក៏បានបង្ហាញការចាប់អារម្មណ៍លើផលិតផលកម្ពុជាផ្សេងៗទៀត រួមមាន កាហ្វេមណ្ឌលគិរី ទឹកឃ្មុំព្រៃមណ្ឌលគិរី និងសូត្រខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់ផលិតផលកម្ពុជាក្នុងទីផ្សារជប៉ុន។


ក្នុងអំឡុងបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សានៅតាមផ្សារទំនើប ហាងលក់រាយ និងបណ្តាញចែកចាយផលិតផលនៅប្រទេសជប៉ុន ដើម្បីសិក្សាអំពីការរៀបចំតាំងបង្ហាញផលិតផល ការរចនាវេចខ្ចប់ យុទ្ធសាស្ត្រទីផ្សារ និងនិន្នាការអ្នកប្រើប្រាស់ជប៉ុន ដែលជាចំណេះដឹងដ៏មានតម្លៃសម្រាប់ការលើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។


នៅក្នុងដំណើរបេសកកម្មខាងលើនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងថ្នាល CambodiaTrade.com ជាឧបករណ៍សំខាន់សម្រាប់ជំរុញការនាំចេញ ពង្រីកទីផ្សារអន្តរជាតិ និងភ្ជាប់សហគ្រាសកម្ពុជាទៅកាន់អ្នកទិញជុំវិញពិភពលោក ស្របតាមទិសដៅអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។

យោងរបាយការណ៍អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ​ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ កន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន សម្រេចបានទឹកប្រាក់ជាង ១,២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២% ដោយក្នុងនោះ ទំនិញកម្ពុជានាំចេញទៅជប៉ុនមានតម្លៃ  ​៧៦៦ ​លានដុល្លារ ​កើនឡើង ២០,៦% ​ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ​ មានតម្លៃ​ ៤៣៤ ​លានដុល្លារ​ កើន ១១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/06/2026

ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

ធនាគារពិភពលោក អនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា 

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តគម្រោងថ្មីមួយ “គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project)” ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព

ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

ជំនួញ, ព្រឹត្តិការណ៍

• 29/06/2026

សហគមន៍នេសាទរស់នៅតាមដៃសមុទ្រនានា ហាក់មើលរំលងរបរចិញ្ចឹមងាវភក់ ខណៈងាវប្រភេទនេះគឺងាយស្រួលក្នុងការចិញ្ចឹម ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារបានជាប្រចាំទៀតផង

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

Leave a Reply

Your email address will not be published.Required fields are marked *