ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ភ្នំពេញ ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ ស៊ីអាយអិមប៊ី) បានសម្ពោធមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល(EERF)ដែលជាផលិតផលឥណទាន ក្រោមកិច្ចសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ ក្នុងការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការក៏ដូចជារួមចំណែកជំរុញការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព។

ខណៈដែលកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃថាមពល និងសម្ពាធកាន់តែខ្លាំងក្នុងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម ការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងដំណើរការអាជីវកម្ម បានក្លាយជាកត្តាសំខាន់សម្រាប់ភាពរីកចម្រើនក្នុងរយៈពេលវែង។ ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពលដល់អតិថិជនសហគ្រាស ក្នុងវិស័យផលិតកម្ម អគារពាណិជ្ជកម្ម បដិសណ្ឋារកិច្ច កសិកម្ម និងវិស័យផ្សេងៗ ក្នុងការវិនិយោគលើគ្រឿងបរិក្ខារទំនើបៗ ដូចជា ម៉ូទ័រ គ្រឿងចក្រ ឧបករណ៍ផលិតកម្ម ប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC) ប្រព័ន្ធភ្លើង LED ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗ ដែលជួយបង្កើនប្រសិទ្ធភាព និងសន្សំសំចៃ ពីការប្រើប្រាស់ថាមពល ព្រមទាំងពង្រឹងភាពប្រកួតប្រជែងយូរអង្វែង។

សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ អាចស្នើសុំឥណទានប្រសិទ្ធភាពថាមពលរហូតដល់ ១លានដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ត្រឹមតែ ៥.៥% ក្នុងមួយឆ្នាំ រួមទាំង​រយៈពេលឥណទានរហូតដល់ ១០ឆ្នាំ ជាពិសេសពុំមានគិតកម្រៃសេវាឥណទានឡើយ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB ផ្តល់ជូនលក្ខខណ្ឌអនុគ្រោះ សម្រាប់សហគ្រាសដែលដឹកនាំដោយស្ត្រី ខណៈដែលអតិថិជនអាចស្នើសុំឥណទាន ដោយមិនចាំបាច់មានទ្រព្យបញ្ចាំទៀតផង ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការជំរុញការទទួលបានឥណទានផ្នែកចីរភាពសម្រាប់អតិថិជន។

លោក ហេង វុទ្ធី ប្រធាននាយកប្រតិបត្តិស្តីទីនៃធនាគារ ស៊ីអាយអិមប៊ី banមានប្រសាសន៍ថា៖ «នៅធនាគារ ស៊ីអាយអិមប៊ី គោលបំណងស្នូលរបស់យើង គឺជួយជំរុញភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ ហើយយើងយល់ថា ឥណទានប្រសិទ្ធភាពថាមពលនេះ គឺជាកត្តាជំរុញដោយផ្ទាល់ ដល់ភាពរីកចម្រើនអាជីវកម្មរបស់អតិថិជន។ តាមរយៈមូលនិធិបង្វិល សម្រាប់ប្រសិទ្ធភាពថាមពលនេះ យើងនឹងផ្តល់ដើមទុនតាមតម្រូវការដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើទំនើបកម្មប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រឹងសមត្ថភាពប្រកួតប្រជែងខ្ពស់។ នេះមិនត្រឹមតែជាការកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់អាជីវកម្ម នៅប្រទេសកម្ពុជា ឲ្យសម្រេចបានប្រាក់ចំណេញខ្ពស់ ព្រមទាំងកសាងភាពជោគជ័យ នៃអាជីវកម្ម ក្នុងរយៈពេលវែងផងដែរ»។

ជាមួយគ្នានេះ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា៖ «មូលនិធិបង្វិល សម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះគឺជាគំនិតផ្តួចផ្តើម ដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលរងផលប៉ះពាល់នៃជម្លោះ នៅមជ្ឈិមបូព៌ា មកលើសន្តិសុខថាមពល។ តាមរយៈការជំរុញកិច្ចសហការ រវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និងភាពធន់»។

ការដាក់ឱ្យដំណើរការមូលនិធិទុនបង្វិល សម្រាប់ប្រសិទ្ធភាពថាមពលនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការពង្រីកការផ្តល់ឥណទាន ប្រកបដោយចីរភាព ដែលជួយអាជីវកម្ម ក្នុងការបង្កើនផលិតភាព កាត់បន្ថយការប្រើប្រាស់ថាមពល ពង្រឹងភាពធន់ និងរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម អំពីឥណទានប្រសិទ្ធភាពថាមពលរបស់ធនាគារ ស៊ីអាយអិមប៊ី សូមអញ្ជើញមកកាន់សាខាធនាគារ ស៊ីអាយអិមប៊ី ដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់លេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ ឬ ០២៣ ៩៨៨ ៣៨៨។

ជាមួយនឹងប្រតិបត្តិការអាជីវកម្មជាង ១៦ឆ្នាំ ក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី បានកសាងគ្រឹះយ៉ាងរឹងមាំក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏ជឿជាក់មួយដែលជួយជំរុញភាពរីកចម្រើនដល់អតិថិជន និងសង្គមជាតិ។ ធនាគារ ស៊ីអាយអិមប៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ជាមួយនឹងកេរដំណែល នៃប្រតិបត្តិការធនាគារលើស ១០០ឆ្នាំ និងវត្តមានរឹងមាំក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/07/2026

ស្ពានឆ្លងទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/07/2026

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/07/2026

នេះគឺជាលើកដំបូង ដែលធនាគារកណ្តាលជាច្រើន មានផែនការកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ជាជាងការបង្កើនចំនួនប្រាក់ដុល្លារអាម៉េរិកនៅក្នុងធនាគារកណ្តាលរបស់ពួកគេនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារការកើនឡើងនៃហានិភ័យនយោបាយ ភ្ជាប់ជាមួយនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត

ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) បានប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis

Leave a Reply

Your email address will not be published.Required fields are marked *