ក្រុងព្រះសីហនុដែលកំពុងកែប្រែមុខមាត់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាន់សម័យជាមួយវត្តមានសំណង់ខ្ពស់ៗរាប់រយគម្រោង រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អដាច់គេប្រចាំប្រទេសនឹងបន្តភាពទាក់ទាញការវិនិយោគជាច្រើនបន្ថែមទៀតនៅឆ្នាំបន្ទាប់ខាងមុខនេះ ដែលក្រៅពីវិស័យសំណង់ និងពាណិជ្ជកម្ម ក៏មានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មយ៉ាងសម្បូរបែប។
លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍នៅព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ2021នេះថា នៅក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុមានការប្រែប្រួលតម្រូវការបន្តិចបន្ទាប់ពីការចាកចេញរបស់ជនជាតិចិនជាច្រើន ជាពិសេសក្រោយពេលមានការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដដែលផ្តើមចេញពីប្រទេសចិនកាលពីដើមឆ្នាំ2020។ ទោះជាយ៉ាងណាក៏ដោយ បើគេក្រឡេកមើលពីស្ថានភាពនៃតម្រូវការទីផ្សារគឺមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់សកម្មភាពអភិវឌ្ឍន៍ ដូចជាការសាងសង់សំណង់តូចធំជាច្រើនគម្រោងគឺនៅតែបន្ត ហើយតម្លៃដីធ្លី ក៏មិនធ្លាក់ចុះខ្លាំងក្លានោះដែរ។
លោក សន សៀប បានបញ្ជាក់ថា ៖
“បើយើងធ្វើការប្រៀបធៀបតម្លៃនៃទីផ្សារដីធ្លីនៅក្នុងក្រុងព្រះសីហនុរវាងឆមាសទី2ឆ្នាំ2019 និងឆមាសទី2ឆ្នាំ2020 យើងឃើញថាក្នុងចំណោមសង្កាត់ចំនួន4 មានសង្កាត់ចំនួន2ដែលមានកំណើនថយចុះច្រើនជាងគេ ដែលក្នុងនោះសង្កាត់4មានប្រមាណ-16.7ភាគរយ ហើយសង្កាត់3មានប្រមាណ-5.2ភាគរយ។ និយាយជារួម ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីចាប់តាំងពីឆ្នាំ2017រហូតដល់ឆ្នាំ2019មានការកើនឡើងខ្លាំង ប៉ុន្តែចាប់តាំងពីដើមឆ្នាំ2020 និងបន្តរហូតមកដល់បបច្ចុប្បន្នមានការធ្លាក់ចុះបន្តិចវិញក្នុងអត្រាប្រមាណជាង10ភាគរយតែប៉ុណ្ណោះ”
ជាមួយនឹងការបង្ហាញទិន្នន័យស្ដីពីតម្លៃដី និងអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុនៅពេលនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានបញ្ជាក់ថា នៅក្នុងរយៈពេលជាង1ឆ្នាំកន្លងទៅនេះទាំងសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ធំៗនៅក្នុងក្រុងព្រះសីហនុពិតជាស្ងប់ស្ងាត់បន្តិចបើធៀបទៅនឹងឆ្នាំ2018-2019 ប៉ុន្តែវានៅមិនទាន់ដល់ចំណុចឆ្អែតនោឡើយនោះទេ។
លោក សន សៀប បានបង្ហាញពីភាពសុទិដ្ឋិនិយមថា ក្រោយស្ថានការណ៍នៃវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់ នោះនឹងមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីៗបន្ថែមជាច្រើនទៀតចូលមកជាមិនខាន ត្បិតក្រុងព្រះសីហនុនៅមិនទាន់ឈានដល់កម្រិតមួយនៃវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេសនៅឡើយនោះទេ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content