បរទេស៖ វៀតណាមត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលផលិត និងនាំចេញស្រូវអង្ករធំបំផុតមួយរបស់ទីផ្សារសាកលលោក ប៉ុន្តែបញ្ហាប្រឈមមួយចំនួនកំពុងធ្វើឲ្យកសិករវៀតណាមជួបប្រទះនឹងការគំរាមកំហែងជារៀងរាល់ឆ្នាំ ដោយសារតែការជ្រៀតចូលនៃកម្រិតទឹកសមុទ្រនៅក្នុងប្រភពទឹកសាប និងផ្ទៃដីដាំស្រូវភាគច្រើនដែលវៀតណាមប្រើប្រាស់គឺជាបញ្ហាដ៏ស្មុគ្រស្មាញជាយូរណាស់មកហើយពីព្រោះថាវៀតណាមមានទីតាំងស្ថិតនៅក្បែរទៅនឹងសណ្តរដីទន្លេមេគង្គដែលមានទំនាបបំផុត។
ទោះបីជានៅអំឡុងពេលរដូវប្រាំងក្តី ទឹកសមុទ្រដែលមានជាតិអំបិលបានជ្រៀតចូលទៅដល់វាលស្រែរបស់កសិករ និងបំផ្លិចបំផ្លាញដំណាំស្រូវរបស់ពួកគេផងដែរ មានន័យថាកំណើនកំពស់ទឹកសមុទ្ររបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគតនឹងក្លាយទៅជាគ្រោះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាកសិករវៀតណាម និងវិស័យកសិកម្មរបស់ខ្លួនជាមិនខាន។
ជាកិច្ចខំប្រឹងប្រែងដោះស្រាយ និងឆ្លើយតបចំពោះមហន្តរាយនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមក្រោមគម្រោងជំនួយដោយអង្គការមូលនិធិអន្តរជាតិសម្រាប់កិច្ចការងារអភវិឌ្ឍកសិកម្មឬ IFAD បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងការអនុញ្ញាតឲ្យមានការប្រើប្រាស់នូវកម្មវិធីទូរស័ព្ទ (APP) មួយដែលខ្លួនរំពឹងទុកថានឹងអាចជួយសង្គ្រោះដល់ដំណាំស្រូវរបស់កសិករវៀតណាមបានយ៉ាងល្អប្រសើរ។

កម្មវិធីទូរស័ព្ទ ឬ App នេះមានសមត្ថភាពពិសេសផ្តោតទៅលើកិច្ចការងារគ្រប់គ្រងកម្រិតជាតិប្រៃនៅក្នុងទឹក ហើយតាមរយៈទិន្នន័យដែលវាអាចប្រមូលបានទាំងនោះនឹងអាចបញ្ចូនទៅដល់កសិករវៀតណាមដើម្បីធ្វើការសម្រេចចិត្តក្នុងការបូមទឹកសាបបន្ថែមចូលទៅក្នុងវាលស្រែរបស់ពួកគេ ឬក៏អត់។
ជាធម្មតានៅពេលដែលជាតិប្រៃដែលមាននៅក្នុងទឹកខ្ពស់ពេកនោះវានឹងធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានចំពោះការលូតលាស់នៃឬសរបស់ដំណាំស្រូវ ឬអាចធ្វើឲ្យស្រូវទាំងអស់ខូចខាតទាំងស្រុងតែម្តង។ ជាច្រើនជំនាន់មកហើយកសិករវៀតណាមបានប្រើប្រាស់វិធីសាស្ត្របុរាណមួយគឺតាមរយៈការយកទឹកដែលមាននៅក្នុងស្រែរបស់ពួកគេមកភ្លក្សដើម្បីកំណត់ជាតិប្រៃ។
យោងតាមការបញ្ជាក់របស់ IFAD គិតមកដល់បច្ចុប្បន្ននេះមានកសិករវៀតណាមជាង 50,000គ្រួសារមកហើយដែលកំពុងតែធ្វើការប្រើប្រាស់កម្មវិធីដែលឥតគិតថ្លៃមួយនេះ ហើយវាត្រូវបានគេចាត់ទុកថាជាតំណាក់កាលសាកល្បងនៅឡើយ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content