នៅក្នុងរយៈពេលជិត 5ខែ ដើមឆ្នាំ2021 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា បរិមាណនៃការនាំចេញម្ទេសរបស់កម្ពុជា មានចំនួនប្រមាណ 56,507 តោន មានកំណើនគួរឱ្យកត់សំគាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020 ដែលមានត្រឹមចំនួន 27,508 តោន។
ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់AMS ថា ថ្វីត្បិតតែរយៈពេល5ខែ ដើមឆ្នាំ2021 របាយការណ៍ក្រសួងបានបង្ហាញពីការកើនឡើងនូវទិន្នផលម្ទេសក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅស្រុករហូតដល់ចំនួន 56,507 តោន ប៉ុន្តែនៅមិនទាន់គ្រប់ចំនួនតាមការចង់បានរបស់ក្រសួងនៅឡើយនោះទេ។
ឯកឧត្តមបញ្ជាក់ថា ៖
“តម្រូវការទីផ្សារ និងការផ្គត់ផ្គង់ម្ទេសនៅក្នុងស្រុកវាតូចដែរទេ… យើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ ព្រោះយើងមិនមែនជាអ្នកហូបម្ទេសច្រើនទេ។ ភាគច្រើនយើងដាំសម្រាប់តែនាំចេញ ផ្គត់ផ្គង់ទៅឱ្យថៃ បើថៃមិនទិញយើងក៏ពិបាក។ យើងមានផែនការជំរុញ តែជំរុញទៅតាមទីផ្សារ និងតម្រូវការទីផ្សារខាងក្រៅ”

យ៉ាងណាក៏ដោយ ឯកឧត្តម ស្រី វុឌ្ឍី បានលើកឡើងថា ចំពោះមុខទំនិញផ្នែកកសិផលសម្រាប់ការនាំចេញម្ទេសស្រស់នៅមិនទាន់បានភ្ជាប់ទំនាក់ទំនងធំ ដូចជាទីផ្សារស្រូវ អង្ករ ដំឡូងមី ឬ ពោតនៅឡើយនោះទេ ព្រោះតម្រូវការទីផ្សារមានទំហំតូច ហើយមានតែទីផ្សារប្រទេសថៃប៉ុណ្ណោះដែលមានតម្រូវការខ្ពស់។
គួររំលឹកផងដែរថា ពាក់ព័ន្ធទៅនឹងទីផ្សារនាំចេញម្ទេសកម្ពុជានៅក្នុងអំឡុងត្រីមាសដំបូងឆ្នាំ2021មានការធ្លាក់ចុះ ដោយសារតែបញ្ហារាលដាលនៃជំងឺកូវីដនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់បញ្ជាទិញពីកម្ពុជា ហើយត្រូវបានកាត់បន្ថយការដឹកជញ្ជូនឆ្លងកាត់ប្រទេស ដែលជាកត្តាធ្វើឲ្យតម្លៃមានការធ្លាក់ចុះច្រើនជាងពាក់កណ្តាល។

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content