ចិនចាប់ខ្លួនមនុស្សជាង ១,០០០ នាក់ពាក់ព័ន្ធនឹងករណីលាងលុយតាមរយៈរូបិយបណ្ណអេឡិចត្រូនិក

បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារសន្តិសុខសាធារណៈរបស់ប្រទេសចិននៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានប្រកាសថាបានចាប់ខ្លួនមនុស្សប្រមាណជា ១,១០០ នាក់ដែលមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិកក្នុងការលាងលុយខុសច្បាប់។

ក្រសួងបានបញ្ជាក់ថាលុយខុសច្បាប់ទាំងនោះត្រូវបានគេដឹងថាមានប្រភពមកពីសកម្មភាពក្លែងបន្លំតាមរយៈទូរស័ព្ទ និងអ៊ីនធឺណេត  ហើយការចាប់ខ្លួននេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយពេលដែលអជ្ញាធរនៃប្រទេសចិនទើបតែបានប្រកាសអំពីយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមអ្នកជួញដូររូបិយបណ្ណអេឡិចត្រូនិក។

កាលពីខែឧសភាកន្លងទៅនេះ គណៈកម្មការជាតិចំនួន ៣ ដែលធ្វើការនៅលើវិស័យនេះបានប្រកាសដាក់បំរាមចំពោះការចាយវាយ និងជួញដូរលុយអេឡិចត្រូនិក  ហើយក្រុមប្រឹក្សារដ្ឋចិនរួមទាំងរដ្ឋសភាជាតិនៃប្រទេសចិនផងដែរនោះក៏បានអំពាវនាវខ្លាំងៗ ឲ្យមានការកាត់បន្ថយនូវសកម្មភាពជួញដូរ និងរុករកលុយអេឡិចត្រូនិក Bitcoin។

ក្រុមអ្នកលាងលុយបច្ចុប្បន្នមានការកើនឡើងខ្លាំងនៅក្នុងប្រទេសចិន ហើយពួកគេទាំងនោះត្រូវបានគេដឹងដែរថាអាចទទួលបានថ្លៃសេវាពីអតិថិជនចន្លោះពី ១.៥ ទៅ ៥ ភាគរយនៅពេលដែលពួកគេអាចប្តូរលុយខ្មៅ ឬលុយខុសច្បាប់ទៅជាលុយសិប្បនិម្មិត ឬ Vitual Currencies តាមរយៈវិធីក្នុងការយកទៅជួញដូរលុយអេឡិចត្រូនិកនេះ។

Virtual Currencies គឺជាលុយឌីជីថលដែលអាចប្រើប្រាស់នៅក្នុងទម្រង់ជាការចាយវាយទៅលើប្រព័ន្ធអេឡិចត្រូនិក ដូចជាការលេងហ្គេមអនឡាញ ឬការជួញដូរមួយចំនួនលើប្រព័ន្ធអនឡាញផងដែរ។ បច្ចុប្បន្ន Virtual Currencies ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ក៏ ១៣ភាគរយនៅក្នុងវិស័យហ្គេមអនឡាញដែលវិធីនៃការចាយវាយលុយតាមបច្ចេកវិទ្យាមួយនេះពិតជាមានភាពលំបាកខ្លាំងណាស់ទៅដល់អជ្ញាធរក្នុងការតាមដាន និងត្រួតពិនិត្យទៅលើប្រតិបត្តិការរបស់វា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់