បរទេស ៖ ប្រទេសកូរ៉េខាងត្បូងកំពុងតែចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវី-១៩ ប្រភេទ mRNA ដើម្បីផលិតក្នុងស្រុករបស់ខ្លួនរហូតទៅដល់ ១ពាន់លានដូស។ នេះបើយោងតាមកិច្ចសម្ភាសន៍រវាងសារព័ត៌មានរ៉យទ័រ ជាមួយលោក Lee Kang-Ho អគ្គនាយកគណៈកម្មការមជ្ឈមណ្ឌលវ៉ាក់សាំងពិភពលោក ដែលស្ថិតក្រោមចំណុះក្រសួងសុខាភិបាលកូរ៉េខាងត្បូង។

លោក Lee Kang-Ho បានគូសបញ្ជាក់ថា នៅពេលនេះមានក្រុមហ៊ុនផលិតវ៉ាក់សាំងប្រភេទ mRNA ដូចជា Pfizer, Moderna, CureVac និង BioNTech នៅមានចំនួនតិច ហើយផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះនៅមានកម្រិត ដែលមិនអាចឆ្លើយតបនឹងតម្រូវការពិភពលោកបាន ដូច្នេះកូរ៉េខាងត្បូងអាចផ្ដល់នូវមជ្ឈមណ្ឌលផលិតដ៏ធំ ក៏ដូចជាធនធានមនុស្សផងដែរ។
ស្របពេលជាមួយគ្នានេះមានការរាយការណ៍ថា ក្រុមហ៊ុនឱសថកូរ៉េខាងត្បូងធំៗចំនួន២គឺ ក្រុមហ៊ុនផលិតឱសថទឹកនោមផ្អែម Hanmi និងក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺរបេង Quratis អាចមានសមត្ថភាព និងត្រៀមខ្លួនលើការផលិតវ៉ាក់សាំងប្រភេទ mRNA រួចជាស្រេច។
ប្រសិនបើកិច្ចព្រមព្រៀងនេះអាចដំណើរការទៅមុខបាន វានឹងជួយបន្ធូរបន្ថយកង្វះវ៉ាក់សាំងកូវីដ-១៩ ជាពិសេសនៅទ្វីបអាស៊ីដែលមានភាពយឺតយ៉ាវជាងអាមេរិកខាងជើង និងអឺរ៉ុប ហើយនឹងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយក្នុងពិភពលោក។
សព្វថ្ងៃប្រទេសកូរ៉េខាងត្បូងមានកុងត្រាផលិតវ៉ាក់សាំងកូវីដ-១៩ ប្រភេទផ្សេងទៀតជាមួយក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Novavax ហើយថែមទាំងមានក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content