ហ្សាការតា៖ ទិន្នន័យជាផ្លូវការមួយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា សេដ្ឋកិច្ចជាតិនៃប្រទេសគិតចាប់ពីខែមេសាដល់ខែមិថុនា ឥណ្ឌូនេស៊ីអាចមើលឃើញកំណើនដ៏ខ្លាំងមួយស្មើនឹងប្រមាណជា ៧,០៧ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។
ផ្អែកតាមតួលេខខាងលើនេះបានបញ្ជាក់ថាជាអត្រាកើនឡើងខ្ពស់បំផុតចាប់តាំងពីប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលទៅក្នុងវិបត្តិកូវីដ ហើយក៏ត្រូវបានអ្នកជំនាញមើលឃើញដែរថា ជាពេលដែលប្រទេសនេះចាប់ផ្តើមងើបចេញពីវិបត្តិសេដ្ឋកិច្ចផងដែរ។

ឥណ្ឌូនេស៊ីដែលធ្លាប់ជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍បានទទួលបទពិសោធនៃការធ្លាក់ចុះសេដ្ឋកិច្ជខ្លាំងជាប្រវត្តិសាស្ត្រលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ដោយសារតែពលរដ្ឋនិងប្រតិបត្តិការអាជីវកម្មនានាត្រូវបានរឹតត្បិតខ្លាំងបំផុតកាលពីឆ្នាំកន្លងទៅនេះផងដែរ។
ទំហំកើនឡើងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះមានកម្លាំងខ្លាំងធៀបទៅនឹងត្រីមាសដំបូងចាប់ពីខែមករាដល់ខែមីនា ដែលគ្រានោះឥណ្ឌូនេស៊ី បានត្រឹមឃើញការធ្លាក់ចុះនៃសញ្ញាសេដ្ឋកិច្ចប្រមាណជា ០,៧ ភាគរយប៉ុណ្ណោះធៀបទៅនឹងពេលវេលាកាលពីឆ្នាំទៅ។

ប្រធានអជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យលោក Margo Yuwono បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដែលទទួលបាននៅក្នុងខែមេសាដល់ខែមិថុនានេះគឺបានដោយសារតែការកើនឡើងវិញនៃការចាយវាយក្នុងស្រុកក្នុងអត្រាកំណើនប្រមាណជា ៥,៩៣ ភាគរយ ជាពិសេស ការនាំចេញរបស់ប្រទេស ដែលមានកំណើនរហូតទៅដល់ ៥៥,៨៩ ភាគរយ។
ក្នុងនោះដៃគូនាំចេញធំបំផុតរបស់ឥណ្ឌូនេស៊ីដែលសុទ្ធតែទទួលបានកំណើនសេដ្ឋកិច្ចពីការនាំចេញ ដូចជា សហរដ្ឋអាមេរិក មានអត្រាកំណើន ១២,២ ភាគរយនៃការនាំចេញ, ប្រទេសចិនមានកំណើន ៧,៩ ភាគរយលើការនាំចេញ និងប្រទេសសិង្ហបុរីមានកំណើនប្រមាណជា ១៤,៣ ភាគរយលើការនាំចេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១កន្លងទៅនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/06/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content