បរទេស ៖ ក្រសួងពាណិជ្ជកម្មចិន បានបោះពុម្ពផ្សាយនូវសេចក្តីណែនាំលម្អិតជាលើកដំបូងទៅលើបណ្តាអ្នកលក់ទំនិញតាមអនឡាញផ្ទាល់ (Live) ត្រូវតែមានការរៀបចំខ្លួនឲ្យបានសមរម្យរួមទាំងសម្លៀកបំពាក់ ជាពិសេសការនិយាយស្ដីត្រូវតែប្រើប្រាស់ភាសាចិនកុកងឺដែលជាភាសាផ្លូវការរបស់ជាតិជាចាំបាច់ ព្រមគ្នាជាមួយនឹងការត្រៀមច្បាប់ថ្មីដែលនឹងត្រូវពិនិត្យឡើងវិញជាសាធារណៈរហូតដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ។

តាមរយៈក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនដដែលនេះ បានបញ្ជាក់ថា អ្នកលក់ទំនិញ ឬបុគ្គលនៅក្នុងឧស្សាហកម្មផ្សាយលក់ផ្ទាល់តាមបណ្ដាញសង្គមរបស់ប្រទេសចិន ត្រូវតែនិយាយភាសាចិនកុកងឺ និងស្លៀកពាក់ឱ្យបានសមរម្យនៅពេលពួកគេលក់ផលិតផលតាមអ៊ីនធើណេត។

ជាការគួរឲ្យកត់សម្គាល់ ទីផ្សារតាមរយៈការផ្សាយផ្ទាល់នេះទទួលបានការពេញនិយមជាខ្លាំង ជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលសូម្បីតែផលិតផលម៉ាកល្បីៗ ដូចជា L’Oreal, Nike, Dyson និងផលិតផលផ្នែកចំណីអាហាររាប់រយមុខទៀតក៏ត្រូវបានលក់ ក៏ដូចជាការបញ្ជាទិញតាមអនឡាញដែរ។ ដោយឡែកអ្នកទិញឥវ៉ាន់អនឡាញ ហើយវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិកចិន ភាគច្រើននាពេលឥឡូវនេះផ្តល់ជូនជម្រើសក្នុងការទិញ និងលក់ផលិតផលតាមរយៈការផ្សាយផ្ទាល់លើអនឡាញដែរ។
វិស័យនេះទទួលបានការចាប់អារម្មណ៍ និងទាមទារឲ្យមានការស៊ើបអង្កេត គឺកាលពីឆ្នាំមុនដោយអ្នកដើរចូលចិត្តទិញឥវ៉ាន់ និងម៉ាកផលិតផលមួយចំនួនបានចោទប្រកាន់អ្នកផ្សាយផ្ទាល់មួយចំនួន ថាផលិតក្លែងបន្លំដែលជំរុញឱ្យនិយតករអ៊ីនធឺណេតរបស់ចិនប្រកាសសេចក្តីព្រាងច្បាប់នៅខែវិច្ឆិកាខាងនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content