ធនាគារធំៗអាមេរិកបន្តប្រកួតគ្នាលើទិសដៅផ្សេងៗនៃយុទ្ធសាស្រ្តអត្រាការប្រាក់

បរទេស ៖ ​ធនាគារ​ធំៗ​របស់​អាមេរិក​កំពុង​បន្ត​យុទ្ធ​សាស្ត្រ​ខុសៗ​​គ្នា​​ សម្រាប់​ការ​ដាក់​ពង្រាយ​ប្រាក់​បញ្ញើ​រាប់​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​លើ​ទីផ្សារ​បំណុល​របស់​រដ្ឋាភិបាល​ ដោយ​បង្ហាញ​ពី​ការ​ពិភាក្សា​នៅ​ Wall Street ​អំពី​ទិសដៅ​នៃ​អត្រា​ការ​ប្រាក់​។​

​ធនាគារ​អាមេរិច​ (BofA)​​ ដែល​ជាអ្ន​កផ្ត​ល់ប្រា​ក់​កម្ចី​អាមេរិក​ធំ​ជាង​គេ​ទី២  ​បាន​បង្កើន​ប្រាក់​ចំណូល​នៅត្រី​មាស​ទី៣ ​របស់ខ្លួ​ន​ដោយ​បង្កើន​ការ​ប្រាក់​ពី​ផលប័ត្រ​​បំណុល​ដែល​​កើន​ឡើង​ ៧៧ភាគ​រយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ​ហើយ​បច្ចុប្បន្ន​ ធនាគារ​នេះ​មា​ន​ចំនួន​ជិត ​៩៧០ ពាន់លាន​ដុល្លារ​។

ធនាគារ​ ​JPMorgan Chase ​ជា​ធនាគារ​ធំ​ជាង​គេរ​បស់​អាមេរិក​​ ​​ធ្វើ​ប្រតិបត្តិការ​លើ​ផលប័ត្រ​មូលបត្រ​វិនិយោគ​ក្នុង​ទំហំ​តូច​ជាង​ ហើយមា​ន​ទំនោរ​ចង់​ដាក់​ប្រាក់​បញ្ញើនៅ​​​ធនាគារ​កណ្តាល​អាមេរិក​ជា​ជាង​ខ្ជះ​ខ្ជាយ​លុយ​កាក់​ ឬ​មូលបត្រ​ភ្នាក់​ងារ​។​

​លោក Jason Goldberg ​អ្នក​វិភាគធនាគារ​នៅ​ Barclays ​និយាយ​ថា​ ៖​

«​អ្នក​​ឃើញ​ធនាគារ​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ផ្សេង​ៗ​ជុំវិញ​របាយការណ៍​តុល្យការ​ និង​ការ​គ្រប់​គ្រង​អត្រា​ការ​ប្រាក់​។​ ពេល​វេលា​នឹង​ប្រាប់​ថាមួយ​ណា​ជា​ជម្រើស​ល្អ​ជាង​គេ​»​

បញ្ហា​ប្រឈម​សម្រាប់​ធនាគារ​នោះគឺ​​ការ​ព្យាយាម​ប្រើ​ប្រាស់​ប្រាក់​បញ្ញើ​ទាំង​អស់​ដែល​ប្រមូល​បាន​នៅ​លើ​តារាង​តុល្យការរ​បស់​ខ្លួន​ដោយ​សារ​​ការ​ជំរុញរ​បស់​រដ្ឋាភិបាល​ និង​ការ​ដាក់​ចេញ​នូវ​កម្មវិធី​បន្ធូរបន្ថយ​បរិមាណ​​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សុខភាព​។​ ការ​ផ្តល់​ប្រាក់​កម្ចី​ជា​ជម្រើស​​ដែល​ធនាគារ​ពេញ​ចិត្ត​។​ ប៉ុន្តែ​កំណើន​ប្រាក់​កម្ចី​មាន​ភាព​យឺត​យ៉ាវ​ ដោយ​សារ​ក្រុមហ៊ុន​បាន​រក​ឃើញ​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុង​ទីផ្សារ​មូល​បត្រ​បំណុល​ ហើយ​អ្នក​ប្រើប្រាស់​​សង​បំណុល​តាម​កាត​ឥណទាន​។​

​​លោក Mark Cabana ​ប្រធាន​យុទ្ធសាស្ត្រ​អត្រាការ​ប្រាក់​អាមេរិក​នៅ​ BofA ​និយាយ​ថា ​៖​

«​ប្រសិន​បើ​ធនាគារ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​ប្រាក់​កម្ចី​នោះ​ មាន​ន័យ​ថា​ពួក​គេ​នឹង​ត្រូវ​ស្រូប​យក​មូលបត្រ​បន្ថែម​។​ មាន​ការ​រំពឹង​ដែល​ថានឹ​ង​មាន​ការ​ដេញ​ថ្លៃ​ធនាគារ​ដែល​មាន​ភាព​រឹងមាំ​សម្រាប់​រតនាគារ​»​

​ផ្ទុយទៅ​វិញ​ ក្រុមហ៊ុន​ JPMorgan ​​បង្កើន​ទំហំ​នៃ​ផលប័ត្រ​​​បំណុល​របស់​ខ្លួន​បាន​ត្រឹម​តែ​ ៣ ​ភាគរ​យ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ធនាគារ​វិនិយោគ​ Citigroup ​កើន​ឡើង​​ ១៤ ​ភាគ​រយ​ និង​ធនគារ​ Wells Fargo​ ​កើន​ឡើង​ ១២​ ភាគ​រយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។