ការនាំចេញអង្ករប្រចាំឆ្នាំកម្ពុជាមានការថយចុះបន្តិចធៀបនឹងឆ្នាំមុន

ភ្នំពេញ ៖ យោងតាមរបាយការណ៍រ​បស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងថា គិត​ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ បរិមាណ​នាំ​អង្ករ​ចេញ​របស់​កម្ពុ​ជាមាន​ចំនួន ៦១៧ ០៦៩​តោន ​ថយចុះ​ចំនួន ៧៣ ៧៦០​តោន ស្មើនឹង -១០,៦៨​ភាគរយ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៦៩០ ៨២៩​តោន​។​​​        

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បានបង្ហាញថា បរិមាណ​អង្ករ​ដែល​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៥៥ ៧៧៣​តោន ថយចុះ​ចំនួន ៤៨ ០១៨​តោន ស្មើនឹង ២៣,៥៦​ភាគរយ​។ ក្នុងនោះ​ទិសដៅ ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ៣០៩ ៧០៩​តោន កើនឡើង​ចំនួន ២​ម៉ឺន​តោន ស្មើនឹង​៧​ភាគរយ ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស​មាន​បរិមាណ សរុប​ចំនួន ៦៣ ១៦៥​តោន ថយចុះ​ចំនួន​ជាង​ម៉ឺន​តោន ២​ម៉ឺន​តោន ឬ​ស្មើនឹង​២៧,៣១​ភាគរយ និង​ទិសដៅ​ដទៃទៀត​ចំនួន​២៤​ប្រទេស មាន​បរិមាណ​សរុប ៨៨ ៤២២​តោន ថយចុះ​ចំនួន ២​ម៉ឺន​តោន ស្មើនឹង ២០,១២​ភាគរយ​។

ដោយឡែក ការនាំចេញ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤៥៧ ៤១៥​តោន ស្មើនឹង ៧៤,១៣​ភាគរយ អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ១៤៩ ០៨០​តោន ស្មើនឹង ២៤,១៦​ភាគរយ និង​អង្ករ​ចំហុយ​មាន​ចំនួន ១០ ៥៧៤​តោន ស្មើនឹង ១,៧១​ភាគរយ​។​ ​ជាមួយគ្នានេះដែរក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៦២​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ៤៥៦ ២២៣​តោន (៧៣,៩៤%) និង​ក្រុមហ៊ុន​៥២​ដទៃទៀត​បាន​នាំចេញ ត្រឹមតែ ១៦០ ៨៤៦​តោន (២៦០៦%)។

យោងតាមសារព័ត៌មានស៊ីនហួបានសរសេរថារបាយការណ៍ពីសាខានៅកម្ពុជារបស់ China Certification & Inspection Group (CCIC) បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានលើសពី ៣០​ម៉ឺនតោនជាលើកដំបូងក្នុងឆ្នាំ ២០២១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយផ្សេងទៀតនៅក្នុងវិស័យអង្កររវាងប្រទេសទាំងពីរ។

លោក Chen Qisheng អ្នកគ្រប់គ្រងទូទៅនៃសាខារបស់ CCIC ប្រចាំកម្ពុជាបាននិយាយថា កម្ពុជាបាននាំចេញអង្ករចំនួន ៣០៦ ២២២ តោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន កើនឡើង ២២.​៨% ពី ២៤៩ ៣២២ តោនកាលពីឆ្នាំមុន។ កំណើននេះបានកើនឡើងជាបន្តបន្ទាប់ពីប្រហែល ៥ ០០០ តោនក្នុងឆ្នាំ២០១២ ដល់ជាង ៣០០ ០០០ តោនកាលពីឆ្នាំមុន ដែលជាលើកទីមួយខ្ពស់បំផុតមិនធ្លាប់មាន។

លោក Chen បានប្រាប់សារព័ត៌មាន Xinhua ថា ៖«ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន ឧស្សា​ហកម្មផលិត និងកែច្នៃអង្កររបស់កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ហើយក្រៅពីអង្ករ កម្ពុជាបាននាំចេញ​ផ្លែចេកស្រស់ និងស្វាយស្រស់ជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៩ និង ២០២១ជាបន្តបន្ទាប់។ ខ្ញុំជឿជាក់ថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានកិច្ចព្រមព្រៀងទាំងពីរនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាបន្ថែមទៀត ព្រោះវា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សហគ្រាស​នាំ​ចូល និង​នាំ​ចេញ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្ម។

សូមបញ្ជាក់ថាជាមួយនឹងកិច្ចព្រមព្រៀងទាំងពីរនេះ បន្ថែមពីលើការនាំចេញទៅកាន់ប្រទេសចិន ផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជាដូចជា អង្ករ ចេក ស្វាយ ដូងក្រអូប និងគ្រាប់ស្វាយចន្ទីក៏អាចនាំចេញទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ជាដើម ដែលនឹងជំរុញសហគ្រាសបង្កើនប្រសិទ្ធភាពខ្ពស់របស់ខ្លួន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយប្រទេសទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នា ដើម្បីនាំចេញមៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ