អភិបាលរាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យជាជន្ទល់ដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានលើកឡើងថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យគឺជាជន្ទល់ដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា  ស្របពេលដែលនិន្នាការនៃការវិនិយោគក្នុងវិស័យសំណង់លំនៅដ្ឋាននៅតែមានភាពពុះកញ្ជ្រោល និងមានតម្រូវការទីផ្សារ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅឋានគ្រប់ប្រភេទដែលបាន និងកំពុងអភិវឌ្ឍន៍ឡើងគឺជាចលនាមួយជួយជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច​ ហើយក៏ជាការបំពេញតម្រូវការទីផ្សារអចលនទ្រព្យជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ខណៈដែលប្រទេសបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តមបានបញ្ជាក់ថា ៖

“បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅដ្ឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់របស់វិស័យឯកជនឱ្យកាន់តែរឹងមាំ និងប្រសើរឡើង”

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨ ដុល្លារនៅឆ្នាំ ២០០៨ ដល់ ១ ៦៨៣ ដុល្លារនៅឆ្នាំ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកអភិវឌ្ឍន៍យ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានផ្ទាល់ដី បានមានប្រសាសន៍ប្រាប់ AMS ថា នៅដើមឆ្នាំ២០២២នេះ កំណើននៃការលក់លំនៅដ្ឋានផ្ទាល់ដីនឹងកើនឡើង ខណៈវិស័យអាទិភាពសំខាន់ចាប់មានដំណើរការចរន្តឡើងវិញ។ លោកឧកញ៉ាបានបញ្ជាក់ ៖

“ការរំពឹងទុករបស់ខ្ញុំចំពោះទីផ្សារលំនៅដ្ឋានគឺនៅតែរក្សាបានភាពល្អប្រសើរបើទោះបីជាមានការរំខានពីវិបត្តិជំងឺឆ្លងជាង១ឆ្នាំនោះក៏ដោយ។ ជាក់ស្ដែង សកម្មភាពសាងសង់សំណង់លំនៅដ្ឋានក្នុងបុរីកៀនស្វាយផាក នៅតែដំណើរការយ៉ាងរលូនមិនមានរាំងស្ទះនោះទេ ហើយជាឱកាសល្អដែរនៅដើមឆ្នាំ២០២២ នេះ សំណង់លំនៅដ្ឋានរបស់ខ្ញុំត្រូវបានសាងសង់ស្ទើររួចរាល់ទាំងស្រុង ដែលនឹងអាចទទួលបានចំណែកទីផ្សារច្រើនជាមិនខាន៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ