ប៉េកាំង ៖ ក្នុងពេលដែលបច្ចេកវិទ្យា 5G កំពុងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅលើពិភពលោក បច្ចុប្បន្ន ប្រទេសចិនកំពុងត្រូវបានគេមើលឃើញថាបានក្លាយជាអ្នកដែលអាចឆក់យកឱកាស និងនាំមុខគេទៅលើបច្ចេកវិទ្យាថ្មីមួយនេះ។

យោងតាមតួលេខដែលត្រូវបានប្រកាសជាផ្លូវការដោយក្រសួងការឧស្សាហកម្ម និងកិច្ចការងារបច្ចេកវិទ្យាព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នស្ថានីយ 5G ចំនួន១០ទីតាំងគឺកំពុងដាក់ឲ្យបម្រើសេវាកម្មអ៊ិនធឺណេតល្បឿនលឿនជូនអតិថិជនជាពលរដ្ឋចិនចំនួន ១០ ០០០នាក់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងនៅក្នុងវិស័យទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មានប្រទេសចិនកាលពីឆ្នាំ២០២១បានធ្វើការវិនិយោគជាទឹកប្រាក់ដល់ទៅ ១៨៤,៩ពាន់លានយ័ន ឬប្រមាណជា ២៩ពាន់លានដុល្លារសម្រាប់តែបច្ចេកវិទ្យា 5G ប៉ុណ្ណោះ ឬប្រហាក់ប្រហែលជា ៤៥,៦ភាគរយនៃការវិនិយោគសរុបរបស់ខ្លួនទៅលើវិស័យបច្ចេកវិទ្យាទំនាក់ទំនង ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ៨,៩ភាគរយធៀបទៅនឹងឆ្នាំ២០២០។
ក្រសួងក៏បានដាក់ផែនការក្នុងការពង្រីក និងដំណើរការសេវាកម្ម 5G និងខ្សែអុបទិកឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះដោយរំពឹងទុកថានឹងអាចបម្រើអតិថិជនសរុបដល់ទៅ ៥៦០លាននាក់នៅត្រឹមឆ្នាំ២០២៣ ជាពិសេសបង្កើនចំនួនស្ថានីយ 5G ឲ្យបាន១៨ទីតាំងក្នុងការប្រើប្រាស់សម្រាប់ពលរដ្ឋ ១០ ០០០នាក់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content